WE Forum ៖ ការបិទគម្លាតជំនាញប្រើ AI អាចដោះស្រាយបញ្ហាកង្វះធនធានមនុស្សជំនាញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការថយចុះជាលំដាប់នៃចំនួនមនុស្សស្ថិតក្នុងវ័យធ្វើការ, ការធ្លាក់ចុះ នៃអត្រាមានកូន និងអត្រាគ្មានការងារទាប កំពុងបង្កើតកង្វះធនធានមនុស្សជំនាញនៅជុំវិញពិភពលោក។ ជាមួយគ្នានេះ ខណៈពេលដែលបញ្ញាសិប្បនិម្មិត (AI) កំពុងអភិវឌ្ឍក្នុងល្បឿនដ៏លឿនមិនធ្លាប់មានពីមុនមក បច្ចេកវិទ្យានេះ បានជំរុញឱ្យមានការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារឱ្យកាន់តែខ្ពស់។

ការស្រាវជ្រាវរបស់ Randstad បានបង្ហាញថា កំណើននៃតម្រូវការបញ្ញាសិប្បនិម្មិត (AI) បានជំរុញឱ្យមានកំណើនតម្រូវការអ្នកជំនាញបញ្ញាសិប្បនិម្មិត (AI) ច្រើនជាងឆ្នាំមុន ៥ដង ខណៈយុវជនដែលបានសម្រេចចិត្តចាប់អាជីពក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) បានកើនឡើងក្នុងអត្រាមួយដែលមិនធ្លាប់មានពីមុនមក ដោយពីមួយឆ្នាំទៅមួយឆ្នាំ កើនឡើងលើស២៩២ភាគរយ។ ការស្រាវជ្រាវដូចគ្នានេះ បានបង្ហាញទៀតថា ជំនាញ និងការចូលប្រើប្រាស់ បច្ចេកវិទ្យា គឺមិនទាន់មានសមធម៌នៅឡើយ។

ដូច្នេះខណៈពេលដែលបច្ចេកវិទ្យាមានសក្តានុពលក្នុងការពង្រីកទីផ្សារការងារ យើងត្រូវតែទទួលស្គាល់ និងចាត់វិធានការយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាវិសមភាពនាពេលបច្ចុប្បន្ននេះ។ នោះយើងនឹងអាចបញ្ចប់បញ្ហាកង្វះធនធានមនុស្ស ដែលមានក្នុងពេលបច្ចុប្បន្ន។ ការកាត់បន្ថយវិសមភាព នឹងបញ្ចប់ភាពខ្វះខាតអ្នកជំនាញនៅក្នុងឧស្សាហកម្មជាច្រើន។

របាយការណ៍ចុងក្រោយបង្អស់របស់ Randstad ដែលមានចំណងជើងថា “ការយល់ដឹងអំពីភាពខ្វះខាតអ្នកមានទេពកោសល្យ ៖ AI & Equity Report – Understanding Talent Scarcity: AI & Equity Report” បានធ្វើការស្ទង់មតិមនុស្ស ១,២០០០នាក់ និងវិភាគទិន្នន័យពីទម្រង់ការងារជាង ៣លាន ដើម្បីស្វែងយល់ពីឥទ្ធិពលបញ្ញាសិប្បនិម្មិត (AI) លើគម្លាតសមធម៌ សម្រាប់មនុស្សគ្រប់ភេទ ជំនាន់ និងជនមានពិការភាព។

ទិន្នន័យបានបង្ហាញថា បុគ្គលិក និងស្ត្រីវ័យចំណាស់ មិនទទួលបានសិទ្ធិស្មើគ្នា ក្នុងការទទួលបានឱកាស និងការទទួលបានសិទ្ធិស្មើគ្នាក្នុងការបណ្ដុះបណ្ដាលសមត្ថភាពប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅកន្លែងធ្វើការនោះទេ។ លើសពីនេះ ជាងមួយភាគបី ឬ ៣៥ភាគរយនៃស្ត្រី ត្រូវបានផ្ដល់សិទ្ធិឱ្យប្រើ AI ដោយនិយោជករបស់ពួកគេ បើធៀបនឹងពីរភាគប្រាំនៃបុរស ដែលមានអត្រា៤១ភាគរយ។

ចំពោះការបែងចែកជំនាន់ មានតែ ២២ភាគរយនៃ ជំនាន់ Baby Boomers ប៉ុណ្ណោះ ដែលត្រូវបានផ្ដល់ឱកាសប្រើប្រាស់ជំនាញ AI បើធៀបនឹង ២៨ភាគរយនៃ Gen X, ៤៣ភាគរយនៃ Millennials និង៤៥ភាគរយនៃ បុគ្គលិក Gen Z ។

បើតាមវេទិកាសេដ្ឋកិច្ចពិភពលោក WE Forum បានបង្ហាញ វិធីបួនយ៉ាង ដើម្បីជំរុញសមធម៌ ដើម្បីសម្របនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលចំណុចទាំងនោះរួមមាន ៖

១.ការគិតឡើងវិញអំពីជំនាញ ៖ បច្ចេកវិទ្យា ធ្វើឱ្យមនុស្សមានអារម្មណ៍ភ័យខ្លាច ដូច្នេះ រឿងសំខាន់បំផុត ស្ថាប័ន​ ឬក្រុមហ៊ុន ត្រូវផ្ដល់ឱកាសឱ្យបុគ្គលិកពង្រឹងជំនាញឱ្យបានឆាប់រហ័ស។ ការទទួលស្គាល់ ទទួលយក និងគាំទ្រឱ្យមានការផ្លាស់ប្ដូរ ដើម្បីជួយឱ្យបុគ្គលិក អាចសម្របទៅនឹងការវិវឌ្ឍន៍ថ្មីៗ។

២.ស្វែងយល់ពីលទ្ធភាព និងដែនកំណត់ ៖ ភាពលំអៀង គឺជាហានិភ័យធំបំផុតមួយ នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ វាមានទាំងក្នុងបច្ចេកវិទ្យាផ្ទាល់ខ្លួន និងនៅក្នុងរបៀបដែលបុគ្គលិកក្រុមហ៊ុន ឬស្ថាប័នប្រើប្រាស់។ ដូច្នេះ ស្ថាប័ន ត្រូវគិតឱ្យបានម៉ត់ចត់អំពីរបៀបដែលបុគ្គលិកប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយប្រសិទ្ធភាព។

៣.សិក្សាពីមូលហេតុនៅពីក្រោយការមិនអាចប្រើប្រាស់បច្ចេកវិទ្យា ៖ ស្ថាប័នត្រូវតែខិតខំស្វែងយល់ពីរបាំង ដែលធ្វើឱ្យបុគ្គលិក មិនអាចប្រើប្រាស់បច្ចេកវិទ្យានេះបាន។ ប្រហែលជាមានហេតុផលជាច្រើនដែលនាំឱ្យមនុស្ស មិនអាចមានជំនាញ និងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យានេះ ស្របតាមតម្រូវការជាក់ស្ដែងរបស់គេ។

៤.ជំរុញកិច្ចសហប្រតិបត្តិការ ៖ កិច្ចសហការរវាងអង្គការ ស្ថាប័នអប់រំ និងសង្គម កាន់តែទូលំទូលាយ នឹងជួយធានាថា គម្លាតជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ត្រូវបានបិទ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...