សាកលវិទ្យាល័យចិន បង្កើនការទទួលនិស្សិតចូលរៀន ជំនាញ AI ដើម្បីពង្រឹងសមត្ថភាពក្នុងវិស័យបច្ចេកវិទ្យា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សាកលវិទ្យាល័យកំពូលៗរបស់ប្រទេសចិន បានប្រកាសពីផែនការពង្រីកការចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រជំនាញ AI ដើម្បីផ្ដល់អាទិភាពដល់ការអភិវឌ្ឍធនធានមនុស្សលើវិស័យ AI និងវិស័យអាទិភាពជាច្រើនទៀត ឱ្យស្របទៅនឹង ផែនការយុទ្ធសាស្ត្រជាតិ ដែលចិនហៅថា «តម្រូវការយុទ្ធសាស្ត្រជាតិ – national strategic need» ។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគេមើលឃើញពីការរះឡើងនៃក្រុមហ៊ុន AI DeepSeek ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជនចិន និងអន្តរជាតិ។

ទិដ្ឋភាពសាកលវិទ្យាល័យ ប៉េតាំង។ ប្រភព ៖ វេបសាយ សាកលវិទ្យាល័យ ប៉េកាំង

អ្នកវិភាគជាច្រើន លើកឡើងថា ភាពជោគជ័យរបស់ DeepSeek គឺកើតឡើងបាន ដោយសារក្រុមអ្នកស្រាវជ្រាវឆ្នើមៗ មកពីសាកលវិទ្យាល័យកំពូលៗក្នុងស្រុក។ សមិទ្ធផលនេះ បង្ហាញពីការវិនិយោគ និងការយកចិត្តទុកដាក់ខ្លាំងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក លើវិស័យ STEM ។ ខណៈថ្មីៗនេះ សហរដ្ឋអាម៉េរិកកំពុងរឹតបន្តឹងលើទិដ្ឋាការនិស្សិតចិន បានជំរុញឱ្យចិនបង្កើនការផលិតធនធានមនុស្សក្នុងវិស័យ AI កាន់តែច្រើន។

សាកលវិទ្យាល័យប៉េកាំង បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបន្ថែមកន្លែងសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ១៥០ កន្លែងនៅឆ្នាំ២០២៥ ដើម្បីផ្ដោតលើ «សារៈសំខាន់ជាយុទ្ធសាស្ត្រជាតិ – national strategic importance» ដែលជាវិញ្ញាសាមូលដ្ឋានត្រូវអនុវត្ត។ ខណៈនិស្សិតភាគច្រើន នឹងសិក្សាលើជំនាញ វិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យា វិស្វកម្ម និងវេជ្ជសាស្ត្រគ្លីនិក។

សាកលវិទ្យាល័យ Renmin បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនក៏នឹងបង្កើនកន្លែងសម្រាប់និស្សិតចូលរៀន ១០០ កន្លែងដែរ ពិសេស ជំនាញ AI ដើម្បីពង្រឹងសមត្ថភាពបង្កើតថ្មីបន្ថែមទៀត។

ការពង្រីកនេះត្រូវបានផ្សារភ្ជាប់យ៉ាងស៊ីជម្រៅទៅនឹងផែនការធ្វើឱ្យប្រទេសចិន ក្លាយជាប្រទេសមានប្រព័ន្ធអប់រំដ៏មានឥទ្ធិពលខ្លាំងបំផុត​នៅឆ្នាំ២០៣៥ ហើយរដ្ឋាភិបាលចិន ផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ដែលមានទេពកោសល្យ សម្រាប់យុគសម័យឌីជីថល។

ជាមួយគ្នានេះ សាកលវិទ្យាល័យ Shanghai Jiao Tong នឹងបន្ថែម កន្លែងចូលរៀនចំនួន ១៥០កន្លែង ដែលផ្ដោតលើ «ជំនាញបច្ចេកវិទ្យាទំនើប – Cutting-edge technology» និងជំនាញនៅក្នុងឧស្សាហកម្មថ្មីៗ ដែលកំពុងត្រូវការធនធានមនុស្សបន្ទាន់ ដូចជា ជំនាញ AI, ជំនាញផលិតកម្មឈីប (Intergrated circuits), ជំនាញជីវវេជ្ជសាស្ត្រ ការថែទាំសុខភាព និងថាមពលថ្មី (New Energy)។

គួរជម្រាបជូនថា កាលពីខែមករា ដើមឆ្នាំនេះ រដ្ឋាភិបាលចិន បានដាក់ចេញផែនការយុទ្ធសាស្ត្រ សកម្មភាពជាតិ ក្នុងការកសាងប្រទេសចិន ឱ្យក្លាយជាប្រទេសមានប្រព័ន្ធអប់រំខ្លាំងនៅឆ្នាំ២០៣៥ ដើម្បីជំរុញឱ្យការអប់រំរបស់ខ្លួន មានប្រសិទ្ធភាពជាងមុន លើការបង្កើតថ្មី និងកសាងជាតិឱ្យក្លាយជាប្រទេសខ្លាំងបំផុតមួយ។

ខណៈនៅខែធ្នូឆ្នាំនេះ អាជ្ញាធរអប់រំចិន នឹងចាប់ផ្ដើមការអប់រំ AI សម្រាប់សិស្សកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជំរុញសមត្ថភាពច្នៃប្រឌិត ចំណាប់អារម្មណ៍ក្នុងវិស័យវិទ្យាសាស្ត្រ និងជំនាញឌីជីថលសម្រាប់យុវជនចិន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....