មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ម៉ាស៊ីនត្រជាក់ ប៉ាណាសូនិក នឹងជួយបង្កើនជំនាញបច្ចេកទេស​ដល់និស្សិត​កម្ពុជា សម្រាប់​ការ​ប្រកួតប្រជែង​នៅ​លើទីផ្សារ​ការងារពិភពលោក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រុមហ៊ុនប៉ាណាសូនិក ដែល​គេដឹងថា គឺជា​ក្រុមហ៊ុន​ផលិតគ្រឿងអេឡិចត្រូនិក​ដ៏​ល្បី​ល្បាញ​មួយ​របស់​ប្រទេស​ជប៉ុនបានបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ម៉ាស៊ីនត្រជាក់ ស្ថិត​នៅ​ក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដោយ​គេ​ជឿថា មជ្ឈមណ្ឌលនេះ នឹង​ជួយ​បង្កើន​ចំណេះដឹង ជំនាញ បច្ចេកទេស ដល់និស្សិត​កម្ពុជា អាច​មាន​សមត្ថភាព​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​លើទីផ្សារ​ការងារ​ពិភពលោក។

ឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន Panasonic និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា គឺមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ហើយ​នៅពេលដែលនិស្សិតបញ្ចប់ការសិក្សា និងចាប់ផ្តើមអាជីពជោគជ័យរបស់ខ្លួន ពួកគេក៏នឹងជួយជំរុញកិច្ចសហការកាន់តែស៊ីជម្រៅ ព្រមទាំងបន្តការអភិវឌ្ឍ និងភាពរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។

ឯកឧត្តមឯកអគ្គរាជទូត រំពឹងថា និស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មដែលត្រូវបានគាំទ្ររួមគ្នាដោយវិស័យសាធារណៈ និងឯកជនរបស់ប្រទេសជប៉ុន នឹងដើរតួយ៉ាងសកម្មនៅក្នុងក្រុមហ៊ុនជប៉ុនជាច្រើននាពេលអនាគត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា មានប្រសាសន៍ថា តាមរយៈការផ្តល់នូវសម្ភារៈបរិក្ខារទំនើបៗ និងការបណ្តុះបណ្តាលតាមស្តង់ដានេះ នឹងជួយបណ្ដុះបណ្ដាលសិស្សនិស្សិតនូវជំនាញចាំបាច់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិនិងវិស័យឧស្សាហកម្ម។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៉ាណាសូនិក ដែលបានជួយគាំទ្រលើវិស័យអប់រំតាំងពីឆ្នាំ២០១៩ ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជាដើម និងបានលើកទឹកចិត្តដល់ភាគីទាំងពីរឱ្យពង្រីកភាពជាដៃគូរបស់ខ្លួនបន្ថែមទៀតលើវិស័យសំខាន់ៗ ដូចជាការអភិវឌ្ឍបច្ចេកវិទ្យា និងភាពច្នៃប្រឌិត។

តាមនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាលើវិស័យជាច្រើននាពេលកន្លងមក ជាពិសេសចំពោះវិស័យអប់រំផ្ទាល់ និងបានលើកទឹកចិត្តដល់ក្មួយៗនិស្សិត ឱ្យចាប់យកឱកាសនេះ ដើម្បីសិក្សារៀនសូត្រពីអ្នកជំនាញឧស្សាហកម្ម និងទទួលបានបទពិសោធជាក់ស្តែងដែលនឹងជួយឱ្យសិស្សនិស្សិតមានភាពលេចធ្លោក្នុងទីផ្សារការងារ។

បើតាមឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់តាំងពីឆ្នាំ២០១៩ មក ក្រុមហ៊ុន ប៉ាណាសូនិក បានផ្តល់អាហារូបករណ៍ដល់និស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាច្រើននាក់។ លើសពីនេះទៀត ក្រុមហ៊ុន ប៉ាណាសូនិក បានសម្របសម្រួលកម្មវិធីកម្មសិក្សាសម្រាប់និស្សិតឆ្នាំចុងក្រោយនៅក្នុងផ្នែកវិស្វកម្មមេកានិក ដោយផ្តល់ឱ្យពួកគេនូវបទពិសោធន៍ជាក់ស្តែង និងឱកាសដើម្បីបង្កើនជំនាញបច្ចេកទេសរបស់ពួកគេ។ និស្សិតបញ្ចប់ការសិក្សាដែលមានទេពកោសល្យជាច្រើនត្រួវបានផ្តល់ការងារជាមួយក្រុមហ៊ុន ប៉ាណាសូនិក ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខផ្សេងទៀត។

ដូចគ្នានេះដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិកដែលទើបបង្កើតថ្មីនេះ នឹងផ្តល់ឱ្យនិស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នូវបទពិសោធន៍ប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារ បង្កើនជំនាញបច្ចេកទេសរបស់ពួកគេបន្ថែមទៀត ព្រមទាំងរៀបចំពួកគេសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារការងារពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *