ប្រទេសចិនចាប់ផ្តើមអនុវត្តផែនការប្រើប្រាស់អ៊ីធឺណេត 5G នៅតាមរោងចក្រឧស្សាហកម្ម

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន នៃសាធារណរដ្ឋប្រជាមានិតចិន បានចេញសេចក្តីប្រកាសមួយស្តីពីការដាក់ឱ្យដំណើរការងារលើកកម្ពស់បច្ចេកវិទ្យាអ៊ីនធឺណេត 5G សម្រាប់ឧស្សាហកម្មនៅក្នុងប្រទេស ។ ផែនការសកម្មភាពនេះ បានកំណត់សកម្មភាពជាអាទិភាពសំខាន់ៗចំនួន១១ និងត្រូវអនុវត្តលក្ខខណ្ឌជាក់លាក់ចំនួន ៥៤ចំណុច ដើម្បីពង្រឹងគុណភាពបណ្តាញទូរគមនាគមន៍កាន់ល្អប្រសើរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅក្នុងសប្តាហ៍នេះ ។

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បានឱ្យដឹងថា ផែនការស្នើឱ្យឧស្សាហកម្មក្នុងប្រទេសបង្កើនល្បឿនប្រើប្រាស់អ៊ីនធឺណេតកម្រិត 5G ឬ “5G+Industrial Internet” មាន ៥១២គម្រោងនឹងត្រូវអនុវត្ត ដោយឈរលើគោលការណ៍លើកកម្ពស់សមាហរណកម្មការងារ បង្កើតគំនិតច្នៃប្រតិដ្ឋ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។ ពិសេសជាងនេះ អ៊ីនធឺណេត 5G សម្រាប់ឧស្សាហកម្មនឹងជួយឱ្យការគ្រប់គ្រងច្រវ៉ាក់ផលិតកម្មទាំងឡាយនៅក្នុងរោងចក្រសហគ្រាសមានដំណើរការកាន់តែល្អប្រសើរជាលំដាប់ ព្រមទាំងចំណេញពេលវេលា ។

តាមរយៈគម្រោងបង្កើនប្រសិទ្ធភាពអ៊ីនធឺណេតកម្រិត 5G សម្រាប់ឧស្សាហកម្មនេះ រដ្ឋាភិបាលចិនរំពឹងថា សហគ្រាសក្នុងស្រុកមិនតិចជាង ៣ពាន់សហគ្រាសនឹងកើតឡើង និងមានរោងចក្រសហគ្រាសបំពាក់បច្ចេកទេសដោយស្តង់ដា 5G កម្រិតខ្ពស់មិនតិចជាង ៣០០រោងចក្រ ព្រមទាំងមានសហគ្រាសស្តង់ដារគំរូប្រមាណជាង ៣០ នឹងបង្ហាញវត្តមានឡើង ។

គួរបញ្ជាក់ថា ថ្វីត្បិតផែនការនេះទើបតែដាក់ឱ្យអនុវត្តមិនចេញលទ្ធផល ប៉ុន្តែរដ្ឋាភិបាលក៏បានរំពឹងទុកដែរថា តាមរយៈផែនការ 5G+Industrial Internet នឹងជួយពង្រឹងគុណភាពបណ្តាញទូរគមនាគមន៍របស់ចិនឱ្យកាន់ល្អ ដូចជា China Telecom, China Mobile និង China Unicom ដើម្បីភ្ជាប់ប្រព័ន្ធផ្ទុកទិន្នន័យ (cloud platform) របស់សហគ្រាសទាំង ៣ពាន់ ។ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៣ ប្រទេសចិនមានប្រជាជនប្រើប្រាស់ទូរស័ព្ទដៃអ៊ីនធឺណេត 5G ប្រមាណជាង ៦៧៦លាននាក់ ។ គេជឿជាក់ថា 5G នឹងចូលរួមសម្រួលការងារយ៉ាងច្រើនក្នុងផ្នែកឧស្សាហកម្ម និងការរស់នៅរបស់ប្រជាជន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)