ChatGPT អាចក្លាយជាគ្រូបង្រៀនផ្ទាល់ខ្លួនដ៏ឆ្នើម និងមានតម្លៃសិក្សាសមរម្យ

បច្ចុប្បន្ន ChatGPT ត្រូវបានគេស្គាល់ថា ជា Chatbot ដំណើរការដោយ បញ្ញាសប្បនិម្មិត(AI) ដែលអាចឆ្លើយនូវរាល់ចម្ងល់របស់មនុស្ស។ កម្មវិធីនេះផ្ទុកទិន្នន័យយ៉ាងទូលំទូលាយ ដែលអាចប្រឡងជាប់ថ្នាក់មហាវិទ្យាល័យដោយងាយ។ ជាមួយសមត្ថភាពពិសេសនេះ ត្រូវបានគេរំពឹងថា វាអាចធ្វើជាគ្រូបង្រៀនផ្ទាល់ខ្លួនរបស់សិស្សបានដែរ។

លោកសាស្ត្រាចារ្យ អេនណេ ត្រាំប៊័រ (Anne Trumbore) ជាអ្នកជំនាញផ្នែកការសិក្សាបែបឌីជីថល បានយល់ឃើញថា បច្ចេកវិទ្យាមួយនេះ នឹងក្លាយជាគ្រូបង្រៀនផ្ទាល់ខ្លួនដ៏ឆ្នើមនាពេលអនាគត នៅពេលមានការអភិវឌ្ឍជាបន្តបន្ទាប់។ ម្យ៉ាង គំនិតនៃការបង្កើតឱ្យមានកម្មវិធីអប់រំដោយកុំព្យូទ័រ ត្រូវបានអ្នកប្រាជ្ញព្យាករណ៍ទុកតាំងពីសតវត្សទី២០មកម្ល៉េះ។ ហេតុនេះ ChatGPT គឺមានសក្តានុពលគ្រប់គ្រាន់ ក្នុងការដើរតួជាគ្រូបង្រៀន បើយោងតាមការវិវត្តរបស់វា។

ប្រវត្តិនៃគំនិតផ្តួចផ្ដើម «ការអប់រំដោយកុំព្យូទ័រ»

នៅឆ្នាំ១៩៦៦ សាស្ត្រាចារ្យទស្សនវិជ្ជានៃសាកលវិទ្យាល័យស្ទែនហ្វត លោក ផាទ្រីក សូបភីស (Patrick Suppes) បានព្យាករណ៍ថា អនាគតបច្ចេកវិទ្យាកុំព្យូទ័រនឹងក្លាយជាផ្នែកមួយនៃការសិក្សារបស់កេ្មងៗ ហើយវាអាចធ្វើជាគ្រូបង្រៀនផ្ទាល់ខ្លួនរបស់សិស្សទៀតផង។ គាត់បានលើកឧទាហរណ៍ថា វាប្រៀបដូចជា ស្ដេចអាឡិចសាន់ដឺ ឌឹហ្គ្រេដ (Alexander the Great) របស់ក្រិក ត្រូវបានបង្រៀនដោយផ្ទាល់ពីអារីស្តូត(Aristotle)ដែរ។

មែនទែនទៅ សូបភីស (Suppes) គឺជាអ្នកត្រួសត្រាយផ្លូវដំបូងគេនៅលើវិស័យ «ការអប់រំដោយកុំព្យូទ័រ – Computer-assisted instruction» ដែលក្រោយមកវិវឌ្ឍតាមដំណាក់កាលរហូតក្លាយជា ChatGPT ។ គាត់បានអភិវឌ្ឍកម្មវិធីអប់រំនៅលើកុំព្យូទ័រដំបូងគេបង្អស់ ដែលបង្រៀនជាលក្ខណៈឯកជនតាមកុំព្យូទ័រ និងជួយសិស្សទទួលបានលទ្ធផលនៃការអប់រំល្អប្រសើរជាងមុន ប៉ុន្តែមិនទទួលភាពជោគជ័យជាដុំកំភួននោះទេ។

ការចាប់ផ្ដើមដំបូងនៃកម្មវិធីស្វ័យសិក្សា

ឆ្នាំ១៩៧២ ផ្លាតូ (PLATO) ត្រូវបានបង្កើតឡើង ហើយវាជាកម្មវិធីសម្រាប់ស្វ័យសិក្សាដំបូងគេ ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ។ កម្មវិធីនេះបង្កើតដោយលោក ដុន ប៊ីតហ្សឺ (Don Bitzer) សាស្ត្រាចារ្យផ្នែកវិស្វកម្មអគ្គិសនីនៃសាកលវិទ្យាល័យអ៊ីលីនយ។ ផ្លាតូ(PLATO) អនុញ្ញាតឱ្យសិស្សរហូតដល់ ១ពាន់នាក់ឯណោះ អាចចូលទៅដំណើរការបានក្នុងពេលតែមួយ។ សិស្សម្នាក់ៗអាចចូលរៀនវគ្គសិក្សាជាច្រើនដូចជា ភាសាបរទេស តន្រ្តី គណិតវិទ្យា និងមុខវិជ្ជាជាច្រើនទៀត។

យ៉ាងណាមិញ ប្រព័ន្ធសិក្សាមួយនេះ មានតម្លៃថ្លៃខ្លាំង ដែលលើសពីសមត្ថភាពរបស់និស្សិត និងសាកលវិទ្យាល័យពេលនោះអាចប្រើបាន។ ដើម្បីអាចស្វ័យសិក្សាដោយប្រើកម្មវិធីនេះ សិស្សម្នាក់ត្រូវចំណាយច្រើនជាង ៨ពាន់ដុល្លារ (ប្រហែល៥៨,០០០ដុល្លារបច្ចុប្បន្ន)។ ទោះជាមិនអាចដាក់ឱ្យប្រើបានទូលំទូលាយ ប៉ុន្តែកម្មវិធី ផ្លាតូ (PLATO) បានបំផុសគំនិតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បង្កើតកម្មវិធីកុំព្យូទ័រ ដែលមានលក្ខណៈស្រដៀងនឹងកម្មវិធីនេះ ដើម្បីផ្ដល់សេវាកម្មបង្រៀនដល់សិស្ស។

ក្រោយមក ក្នុងឆ្នាំ ១៩៨៥ ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យមែលឡូនខានីជី (Carnegie Mellon University) បានបង្កើតកម្មវិធីស្វ័យសិក្សាមួយទៀត ដោយបញ្ចូលគ្នារវាងបញ្ញាសប្បនិម្មិត និងចិត្តវិទ្យានៃការយល់ដឹង (Cognitive psychology)។ ពួកគេអះអាងថា បច្ចេកវិទ្យានេះមានសមត្ថភាពខ្ពស់ ដែលអនុញ្ញាតឱ្យប្រព័ន្ធកុំព្យូទ័របង្រៀនមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់។ យ៉ាងណាក្ដី គេបានបង្កើតកម្មវិធីកុំព្យូទ័របែបនេះជាង១ម៉ឺនឯណោះ ដើម្បីបម្រើដល់ការស្វ័យសិក្សានាពេលនោះ ប៉ុន្តែមិនទទួលបានភាពជោគជ័យនោះទេ ដោយសារតែគុណភាពរបស់វានៅមានកម្រិតទាបនៅឡើយ។ នៅអំឡុងទសវត្សរ៍ទី ៨០ និង៩០ ក៏មានសាលានៅអាមេរិកមួយចំនួនប្រើប្រព័ន្ធកុំព្យូទ័រសម្រាប់សិស្សអាចស្វ័យសិក្សាផងដែរ ប៉ុន្តែវាមានតម្លៃថ្លៃ និងពិបាកចំណាយ។

ប្រព័ន្ធបង្រៀនឆ្លាតវៃផ្ទាល់ខ្លួន(Intelligent tutor)ដំបូងគេ គឺផ្ដោតលើមុខវិជ្ជាសំខាន់ដូចជា គណិតវិទ្យា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប៉ុន្តែមិនមានការផ្សព្វផ្សាយទូលំទូលាយនោះទេ។ អ្នកសិក្សាក៏មិនអាចសួរសំណួរទៅកាន់កម្មវិធីនេះដែរ ប៉ុន្តែគេអាចទទួលបានមតិកែលម្អពេលធ្វើលំហាត់។ ក្រោយមក ក្នុងឆ្នាំ ២០០១ ប្រព័ន្ធបង្រៀនឆ្លាតវៃ មានសមត្ថភាពសន្ទនាជាមួយសិស្សក្នុងការសរសេរសំណេរភាសាអង់គ្លេលជាលើកដំបូង ដោយវាគឺជាតម្រុយនៃ Chatbots ។

មូលហេតុនាំនៃការកើតមាន Chatbots

រយៈពេលពីរបីឆ្នាំក្រោយមក មានការវិវត្តន៍ធំៗចំនួន៣ ដែលនាំឱ្យមាន Chatbots មានដូចជា៖

ទី១ គឺការរកឃើញបណ្ដាញអ៊ីនធឺណិត ដែលមានភាពលឿនជាងនៃបណ្ដាញ dial-up នៅក្នុងទសវត្សរ៍ទី ៩០។

ទី២ តម្លៃទាបនៃកុំព្យូទ័រដែលមានថាមពលខ្លាំង។

ទី៣ កំណើននៃការវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងថវិការបស់រដ្ឋាភិបាល ដែលជំរុញការស្រាវជ្រាវអំពីបញ្ញាសប្បនិម្មិត(AI)។

Chatbots ដំបូង និងការវិវត្តន៍

នៅឆ្នាំ ២០០៧ ជាការចាប់ផ្ដើមដំបូងនៃបច្ចេកវិទ្យា AI Chatbots ដែលបានផ្ដល់ការបង្រៀន និងអាចឆ្លើយរាល់សំណួរដែលសិស្សសួរ ។ ការស្រាវជ្រាវបានរកឃើញថា Chatbots នេះ ផ្ដល់នូវការបង្រៀនដែលមានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងមនុស្សដែរ។ យ៉ាងណាមិញ ការប្រើប្រាស់បច្ចេកវិទ្យានេះគឺស្ថិតនៅក្នុងដំណាក់កាលពិសោធន៍ប៉ុណ្ណោះ។

រហូតមកដល់ឆ្នាំ២០១០ បណ្ដាញសង្គម និងភាពរីកចម្រើននៃបញ្ញាសប្បនិម្មិតបានផ្លាស់ប្ដូរអន្តរកម្មរវាងមនុស្ស និងបច្ចេកវិទ្យារហ័ស។ បច្ចេកវិទ្យា Chatbots លែងស្ថិតនៅក្នុងដំណាក់កាលពិសោធន៍ទៀតហើយ វាបានបញ្រ្ជៀបខ្លួនម្ដងបន្តិចៗចូលក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ បច្ចុប្បន្ន មនុស្សចាប់ផ្ដើមបញ្ជាទូរស័ព្ទ ឡាន និងឧបករណ៍ប្រើ​ប្រាស់ក្នុងផ្ទះរ​បស់គេ ដោយគ្រាន់តែនិយាយប៉ុណ្ណោះ។ ខណៈបច្ចុប្បន្ន សមត្ថភាព ChatGPT រីកចម្រើនដល់កម្រិតមួយ​ ដែលអាចឆ្លើយរាល់សំណួរដែលមានភាពស្មុគស្មាញ និងអាចផ្ដល់នូវការបង្រៀនបែបស្វ័យសិក្សាដល់សិស្ស ដូចទៅនឹងព្យាករណ៍កាលពីឆ្នាំ ១៩៦៦ រួចទៅហើយ។

ទន្ទឹមនឹងនេះ​ អ្នកអប់រំជាច្រើនកំពុងបារម្ភថា វត្តមានរបស់​ ChatGPT នឹងធ្វើឱ្យអត្រានៃការប្រឹងប្រែសិក្សារបស់សិស្សធ្លាក់ចុះ ដោយសារគេអាចប្រើវា ដើម្បីលួចចម្លងលើកិច្ចការស្រាវជ្រាវ និងការងារសាលារបស់ពួកគេ។ ខណៈអ្នកខ្លះទៀត បារម្ភថា ChatGPT នឹងផ្ដល់ចម្លើយដែលមិនត្រូវ ព្រមទាំងធ្វើឱ្យមានការចែករំលែកព័ត៌មានមិនពិត។ យ៉ាងណាមិញ បច្ចេកវិទ្យានេះ ផ្ដល់ជាអត្ថប្រយោជន៍ច្រើនជាងគុណវិបត្តិ ដោយហេតុថា សិស្សអាចស្វ័យសិក្សាជាមួយវាបាន ព្រមទាំងមិនចំណាយលុយច្រើនទៀតផង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...