គ្រឹះស្ថានឧត្តមសិក្សានៅអាស៊ី កំពុងពង្រឹងកិត្យានុភាពយ៉ាងឆាប់រហ័ស នៅក្នុងតារាងចំណាត់ថ្នាក់សាកល

ឆ្នាំ២០២៥នេះ មានសាកលវិទ្យាល័យក្នុងទ្វីបអាស៊ីចំនួន ២២ ជាប់ចំណាត់ថ្នាក់ ក្នុងនាមជាសាកលវិទ្យាល័យកំពូលរបស់ពិភពលោក ទាំង ៥០ ដែលទិន្នន័យនេះ បង្ហាញពីការរីកចម្រើនដ៏អស្ចារ្យក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ របស់ស្ថាប័នអប់រំកម្រិតឧត្តមសិក្សារបស់អាស៊ី នៅលើ Times Higher Education (THE) ។

ស្ថាប័នអប់រំរបស់អាស៊ី ១០ ក្នុងចំណោម ១៧ ក្នុងចំណាត់ថ្នាក់ ជាស្ថាប័នគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDG) ដោយកើនឡើងទ្វេដងលើសឆ្នាំមុន ខណៈដែលសាកលវិទ្យាល័យកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី បានឈានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០។

THE Impact Rankings វាយតម្លៃសាកលវិទ្យាល័យ ដោយផ្អែកលើ SDGs របស់អង្គការសហប្រជាជាតិ។ គោលដៅទាំង ១៧នេះ រួមមាន គ្មានភាពក្រីក្រ, គ្មានភាពអត់ឃ្លាន, សុខភាព និងសុខុមាលភាពល្អ, ការអប់រំប្រកបដោយគុណភាព, សមភាពយេនឌ័រ, ទឹកស្អាត និងអនាម័យ, ថាមពលស្អាត និងតម្លៃសមរម្យ, ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច, ឧស្សាហកម្មប្រកបដោយនវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ, ការកាត់បន្ថយវិសមភាព, ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព, ការប្រើប្រាស់ និងផលិតប្រកបដោយទំនួលខុសត្រូវ, សកម្មភាពអាកាសធាតុ, ជីវិតនៅក្រោមទឹក, ជីវិតនៅលើដី, សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ និងភាពជាដៃគូសម្រាប់គោលដៅ។

ពិន្ទុចុងក្រោយរបស់សាកលវិទ្យាល័យមួយ ត្រូវបានគណនាដោយការបញ្ចូលពិន្ទុរបស់សាលានៅក្នុង SDG 17 ជាមួយនឹងពិន្ទុកំពូលទាំង ៣ របស់ខ្លួនពី 16 SDGs ដែលនៅសល់។ មានន័យថា សាកលវិទ្យាល័យ ត្រូវបានគេដាក់ពិន្ទុ ដោយផ្អែកលើ SDGs ផ្សេងៗគ្នា អាស្រ័យលើការផ្ដោតរបស់ពួកគេ។ ពិន្ទុកសម្រាប់ SDG នីមួយៗត្រូវបានកំណត់ ដោយកត្តាជាច្រើន រួមមាន ការស្រាវជ្រាវ ការគ្រប់គ្រង ការផ្សព្វផ្សាយ និងការបង្រៀន។

សាកលវិទ្យាល័យជាតិ Kyungpook របស់កូរ៉េខាងត្បូង (KNU) ជាប់ចំណាត់ថ្នាក់លេខ៣ ដោយឡើងពីចំណាត់ថ្នាក់ទី៣៩ កាលពីឆ្នាំមុន ដោយសារកិច្ចខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ ក្នុងការគាំទ្រសិស្ស ដែលមានប្រាក់ចំណូលទាប ព្រមទាំងការរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ។

Universitas Airlangga របស់ប្រទេសឥណ្ឌូនេស៊ីក៏បានរីកចម្រើនយ៉ាងខ្លាំងផងដែរ ដោយឈរនៅលេខរៀងទី ៩ បន្ទាប់ពីផ្ដោតលើ «ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព» តាមរយៈគំនិតផ្ដួចផ្ដើម ដូចជា លំហបៃតងសាធារណៈ និងការផ្ដល់ជូនកង់អេឡិចត្រូនិចដោយឥតគិតថ្លៃ។

សរុបជារួម សាកលវិទ្យាល័យអាស៊ីបានកាន់កាប់កន្លែងចំនួន ២២ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ៥០ ដែលកើនឡើងចំនួន ១២ បើធៀបនឹងឆ្នាំមុន លើសពីប្រទេសអូស្ដ្រាលី ដែលមានសាលាចំនួន ១១ អឺរ៉ុបចំនួន ៩ អាម៉េរិកខាងជើងចំនួន ៨ និងអាហ្រ្វិកចំនួន ១។

ស្ថាប័នអប់រំលំដាប់ខ្ពស់ផ្សេងទៀតរបស់អាស៊ី គឺសាកលវិទ្យាល័យជាតិ Pusan របស់កូរ៉េខាងត្បូង នៅលេខរៀងទី១៣, សាកលវិទ្យាល័យជាតិតៃវ៉ាន់ (NTU) និងសាកលវិទ្យាល័យ Sains Malaysia ស្ថិតនៅលេខរៀងទី១៤ ដូចគ្នា និងសាកលវិទ្យាល័យ Kyung Hee របស់កូរ៉េខាងត្បូង និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង នៅលេខរៀងទី១៩ ដូចគ្នា។

សាកលវិទ្យាល័យទាំងនេះ ត្រូវបានទទួលស្គាល់ សម្រាប់វឌ្ឍនភាពដ៏អស្ចារ្យរបស់ពួកគេ នៅក្នុងគំនិតផ្ដួចផ្ដើមប្រកបដោយនិរន្តរភាព, នេះបើយោងតាម THE ។

ការកើនឡើងសមត្ថភាពរបស់សាកលវិទ្យាល័យនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ កំពុងកើនឡើងជាលំដាប់។ ខណៈអាស៊ីជាប់ចំណាត់ថ្នាក់ ជាទ្វីបដែលមានសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់ច្រើនបំផុត នៅក្នុងតារាងចំណាត់ថ្នាក់សាកលវិទ្យាល័យ ចាប់តាំងពីឆ្នាំ២០១៩ ប៉ុន្តែនេះជាឆ្នាំដំបូង ដែលសាកលវិទ្យាល័យនៅអាស៊ីមានភាគរយច្រើន (៥២%) ក្នុងតារាង កើនឡើងពី ៤៩% កាលពីឆ្នាំមុន និង ៤២% ក្នុងឆ្នាំ២០២០។

លោក Futao Huang សាស្ត្រាចារ្យ នៃវិទ្យាស្ថានស្រាវជ្រាវឧត្តមសិក្សា នៃសាកលវិទ្យាល័យ Hiroshima បានលើកឡើងថា ភាពខ្លាំងទាំងនេះ ស្របគ្នានឹងការរំពឹងទុកសម្រាប់តំបន់។

លោក Huang បានប្រាប់ THE ថា លទ្ធផលនេះឆ្លុះបញ្ចាំងពីអាទិភាពជាតិ និងស្ថាប័នដែលមានតាំងពីយូរណាស់មកហើយ ផ្ដោតលើការកាត់បន្ថយភាពក្រីក្រ លទ្ធភាពទទួលបានការអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលចំណុចទាំងនេះ ជាចំណុច ដែលសាកលវិទ្យាល័យអាស៊ីជាច្រើន បានកំណត់យ៉ាងសកម្មក្នុងបេសកកម្ម និងយុទ្ធសាស្ត្ររបស់ខ្លួន។

ទន្ទឹមនឹងនេះ សាកលវិទ្យាល័យមកពីអាម៉េរិក ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលីបាននាំមុខក្នុងតារាង SDG តិចជាងឆ្នាំមុន ដោយធ្លាក់ចុះពី ១១ កាលពីឆ្នាំមុន មកត្រឹម ៧ នៅឆ្នាំ ២០២៥នេះ។ អ្នកជំនាញណែនាំថា នេះជាការឆ្លុះបញ្ចាំងពីការកាត់បន្ថយការគាំទ្រផ្នែកនយោបាយ សម្រាប់គំនិតផ្ដួចផ្ដើម SDGs នៅតំបន់ទាំងនេះ។

សាកលវិទ្យាល័យ Western Sydney ក្នុងប្រទេសអូស្ត្រាលី នៅតែជាសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់ទី១​ក្នុង​រយៈពេល៤ឆ្នាំជាប់ៗគ្នា ហើយចំណាត់ថ្នាក់ទី២ គឺសាកលវិទ្យាល័យ Manchester (U.K.) ខណៈដែលសាកលវិទ្យាល័យ Griffith និងសាកលវិទ្យាល័យ Tasmania (ទាំង ២នៅក្នុងប្រទេសអូស្ត្រាលី) នៅចំណាត់ថ្នាក់ទី ៤ ដូចគ្នា។

ចំណាត់ថ្នាក់ THE Impact Rankings 2025 មានការចូលរួមពីសាកលវិទ្យាល័យចំនួន ២,៥២៦ មកពីប្រទេសចំនួន ១៣០ ជុំវិញពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...