ត្រឹមអាយុ១២ឆ្នាំ ក្មេងប្រុសវៀតណាមម្នាក់ ទទួលបានពិន្ទុ IELS រហូត 8.0

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ត្រឹមអាយុ១២ឆ្នាំ កុមារ៉ា ង្វៀន ណាំឡុង ជាសិស្សថ្នាក់ទី៧ មកពីអនុវិទ្យាល័យ Tran Dai Nghia ក្នុងទីក្រុងហូជីមីង ទទួលបានពិន្ទុ IELS ក្នុងការប្រឡងលើកដំបូងរបស់គេ រហូតដល់ 8.0 ខណៈវិញ្ញាសាស្ដាប់ និងនិយាយ គេទទួលបានពិន្ទុល្អឥតខ្ចោះ 9.0 តែម្ដង, នេះបើយោងតាមកាសែតវៀតណាម VN Express ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កុមារ៉ា ណាំឡុង មិនបានចូលរួមក្នុងវគ្គសិក្សាបំប៉ន ឬសិក្សាបន្ថែមនៅមជ្ឈមណ្ឌលសិក្សាភាសាបរទេសនោះទេ។ មុនចូលរួមក្នុងការប្រឡង IELS កុមារ៉ារូបនេះ បានចូលរួមធ្វើតេស្តជំនាញភាសាអង់គ្លេស ក្នុងកម្មវិធី TOEIS កាលពីខែកុម្ភៈឆ្នាំ២០២៤ និងទទួលបានពិន្ទុ ៩២០ លើពិន្ទុពេញ ៩៩០ លើជំនាញទាំងបួន រួមមាន អាន ស្ដាប់ និយាយ និងសរសេរ។

កុមារ៉ា ង្វៀន ណាំឡុង ជាសិស្សថ្នាក់ទី ៧ នៃអនុវិទ្យាល័យ Tran Dai Nghia ។

កុមារអាយុ១២ឆ្នាំរូបនេះបាននិយាយថា រូបគេមិនដែលរៀនមេរៀនបន្ថែម ឬអនុវត្តសំណួរសាកល្បងច្រើននោះទេ ផ្ទុយទៅវិញ គេរៀនតាមរយៈការអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ។ លើសពីនេះ ជនជាតិដើម គឺមានតែម្នាក់គត់ ដែលគេតែងតែជជែកជាមួយគឺគ្រូភាសាអង់គ្លេសរបស់គេ។

ក្រៅពីការសិក្សាភាសាអង់គ្លេស ឡុង ចូលចិត្តសរសេរកម្មវិធីកុំព្យូទ័រ ខណៈជំនាញនេះ គាត់ចាប់អារម្មណ៍តាំងពីថ្នាក់ទី១មកម្ល៉េះ។ អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍នោះគឺ គេបានបង្រៀនមុខវិជ្ជានេះ ទៅមិត្តភក្តិរបស់គេ នៅកាណាដា និងអូស្ត្រាលីទៀតផង ក្រៅពីនេះ គេបានចូលរួម និងឈ្នះការប្រកួតតេស្តគណិតវិទ្យា និងវិទ្យាសាស្ត្រជាច្រើន។

ថ្មីៗនេះ ឡុង បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ៨ក្រុមចុងក្រោយ នៃកម្មវិធីប្រកួតភាពយន្តខ្លីពិភពលោក Filmantic រដូវកាលទី៩ ហើយបានជាប់ចំណាត់ថ្នាក់កំពូល ៣៥ភាគរយនៅលើ Coverfly ដែលជាវេទិកាសម្រាប់អ្នកសរសេររឿងអាជីព។ អត្ថបទរឿងខ្លី ចំនួន ១៣ទំព័ររបស់គេ បានរៀបរាប់អំពីក្មេងប្រុសម្នាក់ ដែលបានរកឃើញថាមពលផ្លូវចិត្តពិសេសរបស់ខ្លួន។

បើទោះបីជាគេទទួលបានសមិទ្ធផលច្រើនបែបនេះក៏ដោយ កុមារ៉ា ណាំឡុង និយាយថា គេមិនមានសម្ពាធ ចង់ពូកែលើជំនាញគ្រប់មុខនោះទេ។ នៅក្នុងវីដេអូតិកតុករបស់គេ ដែលមានអ្នកតាមដានប្រមាណជាង ១៣,០០០នាក់ គេបានបង្ហាញពីការពេញចិត្តជាមួយនឹងការជាប់ចំណាត់ថ្នាក់លេខ ២០ ក្នុងចំណោមសិស្ស ៣៣នាក់ក្នុងថ្នាក់របស់គេ។ ខណៈជាធម្មតា កុមារ៉ារូបនេះ ចំណាយពេលប្រហែល ៥ម៉ោងក្នុងមួយសប្ដាហ៍លើកិច្ចការសាលា និងប្រើពេលនៅសល់ ធ្វើអ្វីដែលគេចូលចិត្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...