WE Forum បង្ហាញគន្លឹះ ៣ ដើម្បីកសាងសង្គម ដែលមនុស្សអាចរស់នៅមានអាយុវែង

នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក សមាជិកគ្រួសារចាស់ៗ មិត្តភក្ដិ និងអ្នកជិតខាងភាគច្រើន គឺជាអ្នកធ្វើការងារ អ្នកថែទាំ អ្នកបង្កើតថ្មី និងមានទំនោររស់នៅជាសហគមន៍។ មនុស្សប្រហែល ៥០៣លាននាក់ ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ កំពុងរស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលតួលេខនេះ មានអត្រាប្រហែល ៦០ភាគរយ នៃចំនួនមនុស្សចាស់ទូទាំងពិភពលោក។ នៅឆ្នាំ២០៥០ ចំនួននេះ នឹងកើនឡើងស្ទើរតែទ្វេដង ដល់ប្រហែលមួយពាន់លាននាក់។

ផ្ទុយពីការភ័យខ្លាចរបស់រដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយមួយចំនួន ភាពចាស់មិនមែននាំឱ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ចសង្គមនោះទេ។ ជាមួយនឹងគោលនយោបាយ និងការវិនិយោគត្រឹមត្រូវ ទោះមនុស្សមានអាយុច្រើន ក៏ពួកគេ នៅតែអាចមានសុខភាពល្អ ផលិតភាពការងារខ្ពស់ និងបំពេញការងារបានច្រើន។

តាមពិតទៅ មនុស្សចាស់ អាចតំណាងឱ្យទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់សង្គមដែរ។ មនុស្សវ័យចំណាស់ អាចចូលរួមចែករំលែកដល់សង្គមនូវជំនាញ បទពិសោធ ដែលពួកគាត់មានពេញមួយជីវិត ការថែទាំ និងកសាងភាពធន់ដល់សហគមន៍ជាដើម។ ចក្ខុវិស័យនៃចំនួនប្រជាជនវ័យចំណាស់នេះ ជាភាពជោគជ័យនៃការអភិវឌ្ឍ មានមូលដ្ឋាននៅក្នុងផែនការសកម្មភាពអន្តរជាតិទីក្រុងម៉ាឌ្រីដ ស្ដីពីភាពចាស់ ទសវត្សន៍អង្គការសហប្រជាជាតិនៃភាពចាស់ ដែលមានសុខភាពល្អ (២០២១-២០៣០) និងរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកតិកាសញ្ញាសម្រាប់អនាគត។

ប៉ុន្តែដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រដ្ឋាភិបាល អាជីវកម្ម និងសហគមន៍ ត្រូវតែចាប់ផ្ដើម ធ្វើសកម្មភាពចាប់ពីពេលនេះ។ ប្រទេសមួយចំនួន កំពុងទទួលយកចក្ខុវិស័យនេះ ឆ្ពោះទៅមុខជាមួយនឹងគោលនយោបាយ និងផែនការសកម្មភាព ដែលគាំទ្រមនុស្សឱ្យរស់នៅបានយូរ និងមានសុខភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គមល្អប្រសើរ នៅវ័យចំណាស់។ ប្រទេស ដែលបានអនុវត្តបានបង្ហាញថា មានចំណុចគន្លឹះ ៣ ដែលអាចនាំឱ្យមានការផ្លាស់ប្ដូរ និងធ្វើឱ្យចក្ខុវិស័យនេះ ក្លាយជាការពិត។

ធានារ៉ាប់រងសុខភាពជាសកលសម្រាប់មនុស្សចាស់គ្រប់គ្នា

ការធានារ៉ាប់រងសុខភាពជាសកល (UHC) គឺលើសពីការសន្យាក្នុងគោលនយោបាយ។ វាគឺជាការធ្វើឱ្យប្រាកដថា អ្នកគ្រប់គ្នា គ្រប់ទីកន្លែងអាចទទួលបានការថែទាំប្រកបដោយគុណភាព និងមិនប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុពួកគាត់។

ដើម្បីសម្រេចបាននូវចំណុចនេះ ប្រព័ន្ធសុខាភិបាលចាំបាច់ត្រូវពង្រីកលទ្ធភាពរបស់ខ្លួន លើសពីច្រករបៀងមន្ទីរពេទ្យ ទៅកាន់តែជិតផ្ទះរបស់ប្រជាជន។ ចំណុចនេះ មានន័យថា ការនាំយកការថែទាំកាន់តែខិតទៅជិតកន្លែង ដែលមនុស្សរស់នៅ ដោយផ្ដោតលើការបង្ការ សេវាថែទាំបឋម និងការគាំទ្រសហគមន៍​ដែលផ្ដោតលើមនុស្ស។ នេះគួរតែរួមបញ្ចូលការថែទាំរយៈពេលវែង ដែលអនុញ្ញាតឱ្យមានស្វ័យភាព ការផ្ដល់អំណាចដល់គ្រួសារ និងពង្រឹងចំណងទំនាក់ទំនងក្នុងសហគមន៍។

ឧទាហរណ៍ជាក់ស្ដែង គម្រូនៃការថែទាំរួមបញ្ចូលគ្នារបស់អង្គការសុខភាពពិភពលោកសម្រាប់មនុស្សចាស់ (ICOPE) ជួយក្រុមការងារថែទាំសុខភាពបឋមរកឃើញ ពីតម្រូវការមនុស្សឱ្យបានកាន់តែឆាប់រហ័ស តាមរយៈការពិនិត្យខ្លីៗ និងផែនការថែទាំផ្ទាល់ខ្លួន ដែលភ្ជាប់ទៅនឹងជំនួយតាមផ្ទះ និងសហគមន៍។ សេវាកម្មទាំងនេះ មិនត្រឹមតែរួមបញ្ចូលសម្រាប់មនុស្សចាស់ប៉ុណ្ណោះទេ វាក៏ជាមធ្យោបាយ ដែលត្រៀមរួចជាស្រេច សម្រាប់អនាគត អាចអនុវត្តបានក្នុងរយៈពេលវែង និងអនុញ្ញាតឱ្យមនុស្សចាស់ រស់នៅដោយមានសេចក្ដីថ្លែថ្នូរ និងឯករាជ្យ។ ឧបករណ៍ និងសេវាកម្មឌីជីថល និងបច្ចេកវិទ្យាជំនួយ ក៏អាចជួយដោះស្រាយវិសមភាព និងរក្សាមនុស្សឱ្យឯករាជ្យផងដែរ។

ឱ្យតម្លៃ លើការងារផ្នែកថែទាំ

ខណៈពេលដែលការថែទាំរយៈពេលវែង គឺជាផ្នែកសំខាន់មួយនៃប្រព័ន្ធសុខភាព និងសង្គម វាក៏ជាផ្នែកដ៏ធំនៃការងាររបស់មនុស្សផងដែរ។ ប៉ុន្តែ អ្នកធ្វើការងារនេះមួយចំនួនធំ មិនមានប្រាក់ខែនោះទេ និងភាគច្រើនជាស្ត្រី។ ផ្ទុយទៅវិញ ការងារជាអ្នកថែទាំ ត្រូវបានមើលឃើញថា ជាការងារប្រកបដោយផលិតភាព និងជាជំនាញដែលជួយជំរុញឱ្យសង្គមទៅមុខ។ ការផ្ដល់តម្លៃ និងវិជ្ជាជីវៈ វាអាចប្រែក្លាយម៉ោងការងារដែលមិនត្រូវបានគេមើលឃើញ ឱ្យទៅជាការវិនិយោគ ដែលគេឱ្យតម្លៃ។

រដ្ឋាភិបាលអាចដឹកនាំការវិនិយោគលើកម្លាំងពលកម្មថែទាំ តាមរយៈក្របខ័ណ្ឌសមត្ថភាព ប្រាក់ខែសមរម្យ និងលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព។ ពួកគេអាចប្រើប្រាស់ថវិកា ដែលឆ្លើយតបនឹងយេនឌ័រ និងទិន្នន័យ ដែលបានបំបែកចេញពីការស្ទង់មតិដោយប្រើពេលវេលា និងគណនីផ្ទេរប្រាក់ជាតិ ដើម្បីតាមដានអ្នកដែលផ្ដល់ និងទទួលការថែទាំ។

វេទិកាសេដ្ឋកិច្ចពិភពលោក បានណែនាំថា រដ្ឋាភិបាលអាចរចនាគម្រូចម្រុះ នៃការថែទាំរយៈពេលវែង (LTC) ដែលរួមបញ្ចូលសេវាតាមផ្ទះ និងសហគមន៍ ជាមួយនឹងការថែទាំសុខភាពបឋម និងការការពារសង្គម។ ដូច្នេះ គ្រួសារទាំងអស់ នឹងទទួលបានការគាំទ្រ ហើយគ្មានគ្រួសារណាមួយ ដែលត្រូវបានមើលរំលងនោះឡើយ។

ប្រទេសជឿនលឿនជាច្រើន បង្ហាញពីការអនុវត្តគម្រូនេះ។ ពីគម្រោង LTC ដែលមានមូលដ្ឋានលើការធានារ៉ាប់រង នៅសាធារណរដ្ឋកូរ៉េ ដល់បណ្ដាញសេវានៅទីក្រុងសៀងហៃ ប្រទេសចិន និងការថែទាំតាមសហគមន៍ ក្នុងប្រទេសសិង្ហបុរី ដែលបង្ហាញថា ប្រព័ន្ធថែទាំ អាចមានភាពឆ្លាតវៃ ទាំងមនុស្សធម៌ និងផ្នែកសារពើពន្ធ។

ការចូលរួម និងភាពធន់គ្រប់វ័យ

​វាមានសារៈសំខាន់ណាស់ ក្នុងការទទួលស្គាល់ថា មនុស្សចាស់មិនមែនជាអ្នកទទួលការគាំទ្រ ដោយអសកម្មនោះទេ តែជាអ្នកចូលរួមចំណែកសកម្ម ជាអ្នករចនា និងជាអ្នកធ្វើការសម្រេចចិត្ត។

ការផ្ដាច់ខ្លួនពីសង្គម និងភាពឯកា បំផ្លាញសុខភាព ឯករាជ្យភាព និងភាពធន់។ ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព រួមមាន ការការពារសង្គម ការដាក់បញ្ចូលឌីជីថល និងបរិយាកាស ដែលងាយស្រួលប្រើប្រាស់ និងមានការគាំទ្រ។

ការងារដែលមានលក្ខណៈបត់បែន និងការរៀនជំនាញថ្មី ឬការពង្រឹងជំនាញ ដល់មនុស្សចាស់ ព្រមទាំងការកសាងលំនៅដ្ឋាន ការដឹកជញ្ជូន និងកន្លែងសាធារណៈ ដែលត្រូវបានរចនាឡើងជាសកល។ ការធានាបាននូវលទ្ធភាពប្រើប្រាស់ឌីជីថល ដែលអាចទុកចិត្តបាន ដោយមានការគាំទ្រក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ ក៏ជាគន្លឹះផងដែរ។

ខណៈការសហការរចនាសេវាកម្មឆ្លាតវៃផ្នែកអាកាសធាតុ (Climate-smart services) ដែលពង្រឹងភាពធន់ និងការវិនិយោគនៅក្នុងមជ្ឈមណ្ឌលសហគមន៍ ដែលភ្ជាប់មនុស្សទៅជាក្រុម និងការរៀនសូត្រ។ ការមានប្រាក់ចំណូលគ្រប់គ្រាន់ និងការគាំទ្រផ្នែកថែទាំសុខភាព ជាចំណែកសំខាន់កាត់បន្ថយទំនោរមនុស្សចង់រស់នៅឯកា។

រស់នៅបានយូរ មានសុខភាពល្អ និងមានជីវិតកាន់តែពេញលេញ

ភាពចាស់នៃចំនួនប្រជាជននៅអាស៊ី និងប៉ាស៊ីហ្វិកកំពុងមានល្បឿនលឿនកាន់តែខ្លាំង ប៉ុន្តែនេះបង្ហាញពីឱកាសមួយ សម្រាប់មនុស្សក្នុងជំនាន់នេះ ដើម្បីបង្កើតវិធីសាស្ត្រ ក្នុងការជំរុញឱ្យមនុស្សចាស់ ចូលរួមចំណែកកសាងសង្គម។

ត្រង់ចំណុចនេះ មានន័យថា ត្រូវការ ការតម្រង់ទិសប្រព័ន្ធសុខភាពឡើងវិញ ការវិនិយោគលើការថែទាំ និងការបង្កើនតម្លៃការថែទាំ ដែលមិនទទួលបានប្រាក់កម្រៃ និងការដោះស្រាយភាពឯកាក្នុងសង្គម។ តាមរយៈការធ្វើសកម្មភាព ឥឡូវនេះ ដើម្បីផ្លាស់ប្ដូរការយល់ឃើញអំពីភាពចាស់ យើងអាចធានាបានថា អាយុមនុស្សកាន់តែវែង សុខភាពកាន់តែល្អ និងរស់នៅកាន់តែមានក្ដីសុខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...