ក្មេងប្រុសអាយុ ១៤ឆ្នាំ Heman Bekele ទទួលពានរង្វាន់កំពូលអ្នកវិទ្យាសាស្ត្រវ័យក្មេង

ក្មេងប្រុសវ័យជំទង់ឈ្មោះ Heman Bekele មានអាយុ ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៅវិទ្យាល័យ W.T. Woodson ក្នុងទីក្រុង Annandale រដ្ឋ Virginia សហរដ្ឋអាម៉េរិក បានក្លាយជាអ្នកទទួលពានរង្វាន់កំពូលអ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់អាម៉េរិក (America’s Top Young Scientist) តាមរយៈការសិក្សាពីដំណើរការផលិតសាប៊ូព្យាបាលជំងឺមហារីកស្បែក ។ កុមារ Heman Bekele ជាបេក្ខជនអ្នកវិទ្យាសាស្ត្រវ័យក្មេងម្នាក់ដែលប្រកួតគំនិតច្នៃប្រតិដ្ឋជាមួយមិត្តភក្តិអាយុស្របាគ្នា ១០នាក់ផ្សេងទៀតនៅវគ្គដប់នាក់ចុងក្រោយ ។ ទីបំផុតកិច្ចការស្រាវជ្រាវរបស់ Heman ទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការអ្នកវិទ្យាសាស្ត្រវ័យក្មេង ព្រមទាំងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន ២ម៉ឺនប្រាំពាន់ដុល្លារអាម៉េរិក ។

កិច្ចការស្រាវជ្រាវរបស់ Heman Bekele បានផ្តោតសំខាន់លើដំណើរការផលិតសាប៊ូប្រើប្រាស់ដើម្បីព្យាបាលស្បែកមានជំងឺមហារីកឱ្យជាសះស្បើយ ។ លទ្ធផលនៃការសិក្សារបស់ក្មេងប្រុសនេះ បានបង្ហាញឱ្យគណៈកម្មការ និងពិភពលោកដឹងថា រូបគេមានសមត្ថភាពផលិតសាប៊ូដុសខ្លួនដែលអាចព្យាបាលជំងឺមហារីកស្បែកបានយ៉ាងពិតប្រាកដ ហើយសាប៊ូនេះនឹងក្លាយជាផ្នែកមួយនៃដំណោះស្រាយបញ្ហាសង្គម ព្រមទាំងជួយដល់គ្រួសារដែលមានជីវភាពក្រីក្រ ។ ទន្ទឹមនឹងនវានុវត្តបែបវិទ្យាសាស្ត្រអំពីលទ្ធផលសិក្សាដ៏វិជ្ជមាននេះ គេមិនទាន់អនុញ្ញាតឱ្យកុមារ Heman Bekele ប្រើប្រាស់រូបមន្តផលិតសាប៊ូ ដើម្បីដាក់លក់នៅលើទីផ្សារឡើយ ។ កុមារ Heman Bekele ត្រូវរង់ចាំលទ្ធផលផ្តល់សិទ្ធិអនុញ្ញាតិទីភ្នាក់ងារម្ហូបអាហារ និងឱសថរបស់អាម៉េរិក ។

នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន USA Today កុមារ Heman Bekele បាននិយាយថា ៖ “ខ្ញុំតែងតែចាប់អារម្មណ៍លើមុខវិជ្ជាជីវវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យា ហើយខ្ញុំបង្ហាញពីភាពល្អឥតខ្ចោះ នៃការសិក្សារបស់ខ្ញុំ ដើម្បីបង្ហាញពីគំនិតផ្ទាល់ខ្លួនជួយដល់មនុស្សទន់ខ្សោយ ។ ខ្ញុំជឿថា គំនិតដែលខ្ញុំរកឃើញពេលនេះនឹងជួយដល់មនុស្សជាច្រើន មានន័យថា យើងជាអ្នកជួយសម្រាលដល់ការលំបាករបស់ពួកគេ” ។

អ្នកស្រី Muluemebet Getachew ម្តាយរបស់កុមារា Heman Bekele បាននិយាយថា Heman ជាក្មេងដែលមានចំណង់ចំណូលចិត្តខ្ពស់លើគំនិតវិទ្យាសាស្ត្រ ហើយមានទម្លាប់លេង និងប្រើប្រាស់ឧបករណ៍ផ្សេងៗដែលកែច្នៃដោយខ្លួនឯង ។ ស្របនឹងគំនិតស្រឡាញ់ការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ (STEM) Heman ជាក្មេងដែលចូលចិត្តឆ្ងល់ច្រើន ហើយពូកែកសាងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ។

គួររំលឹកដែរថា កម្មវិធីកំពូលអ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់អាម៉េរិក (America’s Top Young Scientist) បានបើកឱកាសឱ្យកុមារទូទៅសិក្សាចាប់ពីថ្នាក់ទី៥ ដល់ថ្នាក់ទី៩ ជុំវិញពិភពលោកចូលរួមប្រកួតគំនិតវិទ្យាសាស្ត្ររបស់ខ្លួន ។ ចំពោះប្រាក់រង្វាន់ចំនួន ២ម៉ឺនប្រាំពាន់ដុល្លារ កុមារា Heman បានបញ្ជាក់ថា រូបគេនឹងយកប្រាក់ទាំងនេះទៅគាំទ្រការសិក្សាស្រាវជ្រាវបន្តទៀត ពិសេសពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែមលើមុខវិជ្ជាវិទ្យាសាស្ត្រ STEM ហើយមួយផ្នែកនឹងសន្សំទុកសម្រាប់ការសិក្សានៅមហាវិទ្យាល័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។