ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កំណែទម្រង់វិស័យអប់រំចំនួនបួនសំខាន់ៗ រួមមានកំណែទម្រង់គ្រប់គ្រងទូទៅទាំងកម្រិតជាតិនិងសាលារៀន កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ កំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស និងកំណែទម្រង់ការគ្រប់គ្រងការសិក្សា។ កំណែទម្រង់ទាំងបួននេះធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើងនៅកម្ពុជាឆ្លើយតបការអប់រំសតវត្សរ៍ទី២១។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រកាសនិងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សានៅតាមសាលារៀននានានៃក្រុមហ៊ុន Westline Education Group កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។

១. កំណែទម្រង់គ្រប់គ្រងទូទៅទាំងកម្រិតជាតិ និងសាលារៀន៖ ផ្តោតលើការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងសាលា និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស។ លើកទឹកចិត្តគ្រូបង្រៀន នាយកសាលាឱ្យអនុវត្តការគ្រប់គ្រងតាមសាលារៀននៅតាមគ្រឹះស្ថានសិក្សាដែលមានលក្ខខណ្ឌសមស្រប។ បង្កើតសាលារៀនជំនាន់ថ្មី បណ្ដុះបណ្ដាលគ្រូ គ្រូបន្តបណ្ដុះបណ្ដាលវិជ្ជាជីវៈខ្លួនឯង ទាំងស្វ័យសិក្សា និងកែលំអវិធីសាស្រ្តបង្រៀន។ លើសពីនេះ ធ្វើយ៉ាងណាឱ្យសាលារដ្ឋមានគុណភាពខ្ពស់ ហើយគ្រូបង្រៀនមានឱកាសសិក្សា ពង្រឹងសមត្ថភាពបន្ថែមទៀត។
២. កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ៖ ដាក់ទុនវិនិយោគទៅលើសាលាជំនាន់ថ្មី បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្នាក់រៀនឱ្យបានល្អស្អាត រៀបចំបន្ទប់រៀនទៅតាមមុខវិជ្ជា គ្រូបណ្ដុះបណ្ដាលបន្ថែម ហើយគ្រូត្រូវមានកិច្ចសន្យាការងារ និងការដាក់ចេញគោលដៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។ ម៉្យាងវិញទៀត វិនិយោគទៅលើបណ្ណាល័យសតវត្សទី២១ ដែលជាបណ្ណាល័យមានសៀវភៅ មានអ៊ីនធឺណេត មានម៉ាស៊ីនត្រជាក់ មានកុំព្យូទ័រ ដើម្បីឱ្យសិស្សស្រាវជ្រាវ និងចង់រៀន។
៣. កំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស៖ ផ្ដល់ឱកាសឱ្យយុវជនទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពនិងសមធម៌។ លើសពីនេះ លើកទឹកចិត្តសិស្សឱ្យមានគំនិតផ្ដួចផ្ដើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព។ ម៉្យាងវិញទៀត ផ្ដល់ឱកាសឱ្យសិស្សមានការចូលរួមបញ្ចេញមតិ ទស្សនៈ និងចេះសម្រេចចិត្តប្រកបដោយចំណេះដឹង។
៤. កំណែទម្រង់ការគ្រប់គ្រងការសិក្សា៖ ជាការផ្លាស់ប្ដូរពីវិធីសាស្រ្ដបង្រៀនពីវិធីសាស្រ្ដបង្រៀនមួយដែលគ្រូគ្រាន់តែសូត្រឱ្យសិស្សស្ដាប់ ទៅជាវិធីសាស្រ្ដបង្រៀនតាមបែបស្ថាបនានិយម។ លើសពីនេះ ការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀនបង្រៀនឱ្យសិស្សចេះធ្វើសកម្មភាពស្វ័យសិក្សាដោយខ្លួនឯង ជួយឱ្យសិស្សមានការផ្លាស់ប្ដូរឥរិយាបទដែលមិនសូវចេះនិយាយ មានភាពក្លាហានហ៊ានឡើងនិយាយក្នុងថ្នាក់រៀន បណ្ដុះបណ្ដាលឱ្យសិស្សមានទាំងចំណេះដឹង មានទាំងបំណិនទន់ និងបំណិនបច្ចេកវិទ្យា បំណិនសតវត្សទី២១ ជាបំណិនត្រិះរិះពិចារណា ដោះស្រាយបញ្ហា ប្រាស្រ័យទាក់ទង និងការធ្វើបទបង្ហាញជាដើម។
គួររំលឹកថា ពិធីប្រកាសនិងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សានៅតាមសាលារៀននានានៃក្រុមហ៊ុន Westline Education Group ធ្វើឡើងដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និង Mobile App ដើម្បីជាប្រយោជន៍ដល់ការងារគ្រប់គ្រង ការបង្រៀន និងរៀន និងបង្កើនទំនាក់ទំនងជាមួយនឹងមាតាបិតាសិស្សសម្រាប់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីខាងលើនឹងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យអប់រំ នាំយកថ្នាក់រៀនទៅដល់ផ្ទះ និងគ្រប់ទីកន្លែងក្នុងសតវត្សទី២១ ពន្លឿនការបង្រៀន និងរៀនប្រកបដោយភាពជឿនលឿន មានការច្នៃប្រឌិត និងប្រសិទ្ធភាព៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើសនិស្សិតអន្តរជាតិ២ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2026
សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ប្រកាសលទ្ធផលប្រឡងអាហារូបករណ៍ប្រចាំឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2026
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានប្រកាសលទ្ធផលនៃការប្រឡងនិស្សិតអាហារូបករណ៍ឆ្នាំ ២០២៦ ជាផ្លូវការ និងបានអបអរសាទរជាមួយជ័យលាភីដែលមានទេពកោសល្យ។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































