ភ្នំពេញ៖ ជ្រើសរើសមុខវិជ្ជាសិក្សានៅមហាវិទ្យាល័យស្របតាមចំណង់ចំណូលចិត្ត សមត្ថភាព និងនិស្ស័យរបស់ខ្លួនសំខាន់សម្រាប់យុវជនកម្ពុជា បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ កាលណាយុវជនរៀនមុខជំនាញដែលខ្លួនស្រឡាញ់ រមែងធ្វើឱ្យការសិក្សាមានគុណភាព ចំណេញទាំងពេលវេលា និងចំណាយថវិការចំទិសដៅ ។ ទន្ទឹមគ្នានេះ ទោះបីមុខវិជ្ជាសិក្សាទាំងនោះលំបាកបន្តិចមែន ប៉ុន្តែនិស្សិតមានសេចក្តីសុខក្នុងដំណើរជីវិតសិក្សា និងបំពេញការងារ ។ នេះជាការឡើងរបស់អ្នកនាង នាង សុវ៉ាតនា ដែលគេស្គាល់ជាទូទៅថា ឌីជេ ណាណា នៅក្នុងសិក្ខាសាលាអនឡាញមួយស្ដីពីការជ្រើសរើសជំនាញនិងអាជីពការងារសម្រាប់សិស្សវិទ្យាល័យ កាលថ្ងៃពុធ ទី១៤ ខែកក្កដាកន្លងទៅ ។

បន្ថែមលើការលើកឡើងខាងលើ អ្នកនាង នាង សុវ៉ាតនា បានបញ្ជាក់ថា អ្វីដែលយុវជនចូលចិត្តនិងស្រលាញ់ ទោះធ្វើទៅលំបាកក៏ពិតមែន ប៉ុន្តែមានថាមពលជំរុញទឹកចិត្តជានិច្ច ។ ប្រសិនបើយុវជនមិនទាន់ដឹងថាខ្លួនចូលចិត្ត និងចង់រៀនមុខវិជ្ជាអ្វីសម្រាប់ថ្នាក់មហាវិទ្យាល័យ ត្រូវចូលរួមកម្មវិធីសិក្ខាសាលាឱ្យបានច្រើន ។
«យុវជនគួរចូលរួមសិក្ខាសាលាទៅលើប្រធានបទនានាឱ្យបានច្រើន បើសិនជាសិក្ខាសាលាណាមួយធ្វើឱ្យមានការជក់ចិត្ត មានសិក្សាក្ដីសុខ និងរំភើបពេលចូលរួម មានន័យថាវាជាជម្រើសល្អនិងពេញចិត្តចំពោះខ្លួនឯង»
អ្នកនាង នាង សុវ៉ាតនា
អ្នកនាង នាង សុវ៉ាតនា បន្ថែមថា មុននឹងសម្រេចចិត្តជ្រើសរើសជំនាញសិក្សាណាមួយ យុវជនត្រូវសិក្សាស្រាវជ្រាវព័ត៌មានឱ្យបានច្រើន ។ យុវជនគួរចេះសួរនាំ និងចូលរួមកម្មវិធីផ្សេងៗឱ្យបានច្រើនមុននឹងសម្រេចចិត្ត សិក្សាទៅលើជំនាញអ្វីមួយនៅសាកលវិទ្យាល័យ ។ យុវជនត្រូវចេះវិភាគឱ្យបានល្អិតល្អន់ ចេះមើលលើស្ថានភាព មើលធនធានមានស្រាប់នៅជុំវិញខ្លួន ហើយត្រូវមើលទេពកោសល្យផ្ទាល់ខ្លួនកម្រិតណា មុននឹងសម្រេចចិត្តសិក្សាជំនាញនោះ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”
វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..
តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...
អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...
ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2025
កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។




























