ភ្នំពេញ – សិល្បៈខ្មែរអមតៈប្រកាសជ្រើសរើសអត្ថបទអក្សរសិល្ប៍ច្នៃប្រតិដ្ឋ ពីអ្នកនិពន្ធ កវី អ្នកផលិតវីដេអូកំណាព្យ និងអ្នកមានចំណាប់អារម្មណ៍លើការតែងនិពន្ធច្នៃប្រតិដ្ឋ ដើម្បីផ្ញើស្នាដៃនិពន្ធថ្មីរបស់ខ្លួនចូលរួមក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំ ២០២២ ក្រោមប្រធានបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» ។
ចំពោះលក្ខន្តិកៈនៃការចូលរួមប្រកួត ត្រូវមានសញ្ជាតិកម្ពុជា និងមានទិដ្ឋាការ K-visa ក្នុងនោះ អាចជាស្នាដៃទោល ឬក្រុមដែលមានសមាជិកមិនលើសបីនាក់។ លើសពីនេះ អាចជាប្រលោមលោកខ្នាតខ្លី រឿងខ្លី កំណាព្យ ឬកំណាព្យអមដោយរូបភាព ឬវីដេអូកំណាព្យ ជាស្នាដៃបង្កើតថ្មី មិនធ្លាប់បោះពុម្ពពីមុន និងមិនមែនជាស្នាដៃរបស់អ្នកដទៃ និងឆ្លងកាត់ការពិនិត្យអក្ខរាវិរុទ្ធរួចរាល់ ។

សម្រាប់អត្ថប្រយោជន៍ដែលទទួលបាន បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់ចំនួន ៥០០ ដុល្លារ ហើយស្នាដៃដែលបានជ្រើសរើសនឹងមានឱកាសបោះពុម្ព ឬចាក់ផ្សាយនៅលើគេហទំព័រសិល្បៈខ្មែរអមតៈ ឬគេហទំព័រដៃគូសហការនានា ដោយទទួលបានឱកាសក្នុងការសរសេរបែបច្នៃប្រតិដ្ឋ ។
ជាមួយគ្នានេះ អត្ថបទអក្សរសិល្ប៍ច្នៃប្រតិដ្ឋ ចំនួន ៤ ស្នាដៃនឹងត្រូវជ្រើសរើស ។ កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី០៥ ខែធ្នូ ២០២១ ហើយប្រកាសលទ្ធផលនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ ។
គួរជម្រាបជូនថា ស្នាដៃទាំងអស់ត្រូវស្របនឹងគោលគំនិតនៃកម្មវិធីរដូវវប្បធម៌ ឆ្នាំ២០២២ តាមលក្ខខណ្ឌជ្រើសរើសចម្បងបំផុត និងត្រូវធ្វើអត្ថបទអក្សរសិល្ប៍ច្នៃប្រតិដ្ឋជាមួយទម្រង់ស្នើសុំ អាចជាភាសាខ្មែរ ភាសាជនជាតិដើម ឬភាសាអង់គ្លេស ។ ប្រសិនភាសាជនជាតិដើមឬភាសា អង់គ្លេស ត្រូវផ្តល់សេចក្តីពន្យល់អំពីស្នាដៃរបស់អ្នកផងដែរ ។
បេក្ខជនដែលចាប់អារម្មណ៍ដាក់ស្នាដៃអាចទាញយកទម្រង់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://www.cambodianlivingarts.org/…/information_-for-crea… និងផ្ញើពាក្យស្នើសុំតាមរយៈអ៊ីមែល sakun@cambodianlivingarts.org ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៤៣២ ២០១ អំឡុងម៉ោងធ្វើការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩:០០ព្រឹកដល់ម៉ោង៥:០០ល្ងាច ឬតាមរយៈអ៊ីមែល sakun@cambodianlivingars.org ។
គួរបញ្ជាក់ថា សម្រាប់វីដេអូកំណាព្យ បេក្ខជនត្រូវផ្ញើកំណាព្យ ដែលនឹងប្រើសម្រាប់ដំឡើងវីដេអូមក ដើម្បីគណៈកម្មការពិនិត្យនិងសម្រេចជាមុនសិន មុននឹងត្រូវដំឡើងជាវីដេអូកំណាព្យ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នឹងជ្រើសរើសសិស្សនិស្សិតរហូតដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍ទៅតាមមុខជំនាញ និងកម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ TVET រយៈពេល២ឆ្នាំ ចំនួន៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2026
សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ នឹងជ្រើសរើសនិស្សិតឱ្យទទួលអាហារូបករណ៍ ១០០% សរុបចំនួន ៦០កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































