ដោះស្រាយវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out) តាមរយៈការមានគោលដៅជីវិតច្បាស់លាស់

វិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out) មិនបាត់ទៅវិញដោយខ្លួនឯងទេ។ ផ្ទុយទៅវិញ វានឹងកាន់តែអាក្រក់ទៅៗ បើអ្នកមិនរកដើមចមរបស់វា និងព្យាបាលឱ្យទាន់ពេល។ លើសពីនេះ អ្នកត្រូវការពេលវេលា និងទីកន្លែងសមរម្យ ដើម្បីសម្រាកព្យាបាលតាមសម្រួល ព្រោះការព្យាបាលវិបត្តិនេះមានដំណើរការយឺតបំផុត។

វិធីសាស្ត្រព្យាបាលទាំង ៦ខាងក្រោម អាចប្រើប្រាស់ដោយមានប្រសិទ្ធភាពក្នុងស្ថានការផ្សេងៗគ្នា។ ទន្ទឹមនឹងនេះ វិធីសាស្ត្រខ្លះអាចដំណើរសម្រាប់អ្នក ប៉ុន្តែមិនអាចព្យាបាលអ្នកដទៃបានទេ។ ដូច្នេះ អ្នកអាចរកវិធីសាស្ត្រដែលស័ក្តិសមនឹងខ្លួនឯង ព្រមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ផាកសុខភាព ហើយអនុវត្តវាជាប្រចាំ។ ប្រសិនបើ វិធីសាស្ត្រមួយមិនដំណើរការលើអ្នក កុំខ្លាចក្នុងការអនុវត្តវិធីថ្មី។

. កំណត់មូលហេតុនាំឱ្យអ្នកធ្លាក់ក្នុងវិបត្តិ៖ ៖ មុននឹងព្យាបាល អ្នកត្រូវកំណត់មូលហេតុដែលនាំឱ្យអ្នកមានវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out) ជាមុនសិន។ មានកាលៈទេសៈខ្លះ អ្នកអាចដឹងមូលហេតុយ៉ាងងាយបំផុត ប៉ុន្តែកាលៈទេសៈខ្លះទៀត អ្នកត្រូវការពេលវេលាដើម្បីស្វែងយល់ពីឬសគល់របស់វា។ រឿងដំបូងដែលអ្នកត្រូវធ្វើ គឺសួរខ្លួនឯងថា តើអ្នកធ្លាប់មានអារម្មណ៍មិនសប្បាយចិត្តចំពោះការងារ ដែលខ្លួនកំពុងបំពេញដែរឬអត់? ជានិច្ចជាកាល អារម្មណ៍នេះ អាចបង្ហាញពីចំណុចនាំឱ្យអ្នកធ្លាក់ក្នុងវិបត្តិ។ ឧទាហរណ៍៖ ពេលខ្លះអ្នកស្រឡាញ់ការងាររបស់អ្នកខ្លាំង ហើយធ្វើវារហូតដល់លែងមានពេលសម្រាប់ខ្លួនឯង គ្រួសារ និងមិត្តភក្តិ ក៏អាចបង្ករឱ្យអ្នកធ្លាក់ក្នុងវិបត្តិគ្មានថាមពលក្នុងខ្លួនផងដែរ។ ដោយហេតុថា ការចំណាយពេលជាមួយមនុស្សសំខាន់ក្នុងជីវិត នឹងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្ត។

វិធីមួយដែលអាចជួយអ្នកកំណត់មូលដ្ឋាននៃការគ្មានថាមពលក្នុងខ្លួន (Burn out) គឺធ្វើកំណត់ហេតុស្ត្រេស (Stress diary)ជាប្រចាំ។ រៀងរាល់ថ្ងៃ អ្នកត្រូវសរសេរអ្វី ដែលបណ្ដាលឱ្យអ្នកតានតឹង និងកត់ត្រាថា តើហេតុអ្វីបានជាព្រឹត្តិការមួយនោះធ្វើឱ្យអ្នកតានតឹង។ យ៉ាងណាមិញកំណត់ហេតុនេះអាចជួយអ្នកបាន ល្គឹកណាអ្នកធ្វើវាជាប្រចាំ។ ក្រោយពីរកឃើញឬសគល់នៃវិបត្តិហើយ ត្រូវចាប់ផ្ដើមដោះស្រាយវាភ្លាមៗ ដោយអាចផ្ទេរទំនួលខុសត្រូវអ្នកឱ្យអ្នកផ្សេងខ្លះ ធ្វើការពីផ្ទះមួយរយៈ (បើអាច) ឬប្តូរតួនាទីជាដើម។

២. ផ្ដោតលើសុខភាពជាចម្បង ៖ ប្រសិនបើអ្នកធ្លាក់ក្នុងវិបត្តិគ្មានថាមពលក្នុងខ្លួន(Burn out) រាងកាយរបស់អ្នកត្រូវការការយកចិត្តទុកដាក់ជាចាំបាច់ ។ ហេតុនេះ អ្នកត្រូវឧស្សាហ៍ហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលមិនប៉ះពាល់សុខភាព និងញ៉ាំទឹកក្ដៅអ៊ុនៗឱ្យបានច្រើន។ រឿងទាំងនេះមើលទៅជារឿងសាមញ្ញ ប៉ុន្តែបុគ្គលដែលមានភាពមរមាញឹកក្នុងជីវិតប្រចាំថ្ងៃតែងតែមើលរំលង និងបង្ករឱ្យប៉ះពាល់សុខភាពខ្លួនឯងយ៉ាងធ្ងន់ធ្ងរដោយមិនដឹងខ្លួន។

៣. ចំណាយពេលវិស្សមកាល ៖ ចំណាយពេលវិស្សមកាលគឺជាវិធីព្យាបាលមួយដ៏ល្អ អ្នករក្សាគម្លាតពីការងារបន្តិចសិន ហើយសម្រាកយកម្លាំង និងបំបាត់ភាពតានតឹង។ ទោះជាភាពតានតឹង និងបញ្ហានៅកន្លែងធ្វើការកំពុងរងចាំអ្នកត្រឡប់ទៅដោះស្រាយក្ដី ក៏កុំទាន់គិតពីវា ព្រោះការសម្រាកពេលនេះ គឺជាភារកិច្ចសំខាន់បំផុត ដែលជួយឱ្យអ្នកបង្កើនថាមពល និងស្វែងរកដំណោះស្រាយរយៈពេលវែង។

៤. កំណត់គោលដៅជីវិតឱ្យច្បាស់ ៖ ការកំណត់គោលដៅជីវិតឱ្យបានច្បាស់ គឺជាកិច្ចការសំខាន់បំផុត ដែលអ្នកត្រូវធ្វើ ព្រោះវានឹងផ្ដល់ឱ្យអ្នកនូវថាមពលក្នុងការរស់នៅ។ ពេលខ្លះវិបត្តិគ្មានថាមពលក្នុងខ្លួន(Burn out) កើតឡើង ដោយសារការងារដែលអ្នកកំពុងធ្វើមិនសមនឹងតម្លៃរបស់អ្នក ឬមិនស៊ីគ្នាជាមួយនឹងគោលដៅជីវិតរបស់អ្នកផងដែរ។ ហេតុនេះត្រូវកំណត់គោលដៅជីវិត ដែលអ្នកចង់សម្រេចឱ្យច្បាស់ ហើយធ្វើកិច្ចការដែលសមនឹងសមត្ថភាព ចំណង់ចំណូលចិត្ត និងក្ដីសម្រៃរបស់អ្នក វិធីនេះនឹងជួយអ្នកចេញផុតពីវិបត្តិផងដែរ។

៥. ចេះនិយាយបដិសេធ ៖ កុំព្យាយាមទទួលទំនួលខុសត្រូវ ឬការប្ដេជ្ញាចិត្តថ្មីៗ ខណៈពេលដែលអ្នកកំពុងព្យាបាលខ្លួនឯងពីវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn out)។ អំឡុងពេលនេះ វាប្រហែលអាចពិបាកខ្លាំងសម្រាប់អ្នក ព្រោះត្រូវបដិសេធនឹងមិត្តរួមការងារ ដែលកំពុងត្រូវការជំនួយ ប៉ុន្តែអ្នកត្រូវធ្វើវាជាចាំបាច់។

៦. គិតវិជ្ជមានឱ្យបានច្រើន ៖ វិបត្តិគ្មានថាមពលក្នុងរាងកាយ (Burn Out) នឹងនាំឱ្យអ្នកក្លាយជាមនុស្សឧស្សាហ៍គិតអវិជ្ជមាន ហើយយូរៗវានឹងក្លាយជាទម្លាប់ បើអ្នកមិនរកវិធីដោះស្រាយ។ ម្ល៉ោះហើយ វាពិតជាសំខាន់ណាស់ ដែលអ្នកត្រូវហ្វឹកហាត់គិតវិជ្ជមានជាប្រចាំ ខណៈពេលកំពុងព្យាបាល។ ចូរព្យាយាមអបអរចំពោះសមិទ្ធផលតូចៗ ដែលអ្នកសម្រេចបាន ព្រោះវានឹងជួយឱ្យអ្នករីករាយ ព្រមទាំងរកឃើញអត្ថបទនៃការបំពេញការងារឡើងវិញ។ លើសពីនេះ អ្នកអាចធ្វើអំពីល្អទៅកាន់មនុស្សជុំវិញខ្លួន និងនៅកន្លែងធ្វើការ ហើយទង្វើនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អផងដែរ។

សរុបមក ការព្យាបាលវិបត្តិគ្មានថាមពលក្នុងខ្លួន (Burn Out) ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាធ្វើឱ្យយើងចេញផុតពីការបាក់ទឹកចិត្ត ការអស់ក្ដីសង្ឃឹម ការគេចវេសពីទំនួលខុសត្រូវ ព្រមទាំងជួយឱ្យមានថាមពលផ្លូវកាយ និងផ្លូវចិត្តឡើងវិញ។ ក្នុងករណីដែលអ្នកមានវិបត្តនេះ ចូលគិតពីឬសគល់នៃវិបត្តិ ផ្ដោតលើការថែសុខភាព ចំណាយពេលវិស្សមកាល កំណត់គោលដៅ ចេះនិយាយបដិសេធចំពោះការងារ និងព្យាយាមគិតវិជ្ជមាឱ្យបានច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...