គន្លឹះ៨សម្រាប់អាណាព្យាបាលបង្រៀនកូនអានសៀវភៅមុនពេលគ្រប់អាយុចូលរៀន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការបង្រៀនកុមារ ឱ្យចូលចិត្តអានទាំងដែលពួកគេមិនទាន់គ្រប់អាយុចូលសាលារៀន មិនមែនជាការចាប់ផ្តើមដោយតក់ក្រហល់នោះទេ ផ្ទុយទៅវិញ ការអានបានឆាប់រហ័ស បានជំរុញវប្បធម៌នៃការស្រឡាញ់ការសិក្សារៀនសូត្រក្នុងរយៈពេលវែង។ តាមរយៈគេហទំព័រ Readingrocket បានបង្ហាញគន្លឹះ ៨ចំណុច ដើម្បីជំនួយឱ្យអ្នក​អាណាព្យាបាល ប្រើប្រាស់សម្រាប់បង្រៀនកូនឱ្យស្គាល់ការអានមុននឹងឈានជើងចូលសាលារៀន។

១. អានជាមួយក្មេងរៀងរាល់ថ្ងៃ ៖​​ អានឱ្យកូន ក្មួយ ស្ដាប់រៀងរាល់ថ្ងៃ ដោយ​ការ​អាននោះ​ធ្វើ​យ៉ាងណាបង្កប់ដោយភាសាកក់ក្តៅ និងក្ដីស្រឡាញ់ រវាងអ្នក​អាណាព្យាបាល និងកូនៗ។

២. បង្រៀនឱ្យកត់សម្គាល់ឈ្មោះនីមួយៗ ៖ ក្រៅពីអាន ការបំផុសសំណួរពេលឃើញរូបភាពនីមួយៗ មិនថាក្នុងសៀវភៅ ឬនៅក្នុងស្ថានភាពជាក់ស្តែង ។ ជាឧទាហរណ៍ នៅពេលឃើញយន្តហោះ គឺប្រាប់កូនឱ្យមើលទៅលើយន្តហោះមួយនោះ ហើយសួរក្មេងៗថា ហេតុអ្វីយន្តហោះមានស្លាប?

៣. បង្ហាញពីអារម្មណ៍ស្រឡាញ់សៀវភៅទៅកាន់ក្មេង ៖ ការប្រើប្រាស់ភាសានិយាយស្ដីចេញ និងប្រាប់កុមារ ពីទំហំចិត្តដែលអ្នកមានភាពសប្បាយរីករាយកំឡុងពេលដែលមានឱកាសអានសៀវភៅជាមួយពួកគេ។ ប្រាប់ក្មេងៗថា ពេលវេលា ដែលបានអានសៀវភៅជាមួយគ្នានេះ គឺជាពេលដែលអាណាព្យាបាលចូលចិត្តខ្លាំងណាស់។

៤. ប្រើសម្លេងកំប្លែងដើម្បីអាន ៖ ដើម្បីបង្រៀនក្មេង និងធ្វើឱ្យពួកគេជក់ចិត្ត ឬចាប់អារម្មណ៍អំពីការអាននៅពេលមានវ័យជំទង់ ចាប់ផ្តើមដោយការប្រើប្រាស់សម្លេងកំប្លែងៗ ឬសម្លេងដែលធ្វើឱ្យកុមារពេញចិត្ត ហើយប្រើទម្រង់ខុសៗគ្នាជាប្រចាំ។

៥. ឈប់សម្រាក  ៖​ ប្រសិនបើសង្កេតឃើញថា កូនក្មេងចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់ ឬក៏ពិបាកក្នុងការផ្តោតពេលអានសៀវភៅ ដល់ពេលដែលត្រូវទុកសៀវភៅនៅមួយឡែក ហើយអនុញ្ញាតឱ្យពួកគេមានឱកាសបានសម្រាក។

៦. ផ្សារភ្ជាប់ទំនាក់ទំនង ៖ ក្រៅពីការនាំកុមារអាន អាណាព្យាបាលត្រូវមានការជជែក ដេញដោលបន្ថែម អំពីព្រឹត្តិការណ៍ ដែលបានកើតមានក្នុងសៀវភៅ ហើយបើកទៅទំព័រដែលគួរឱ្យចាប់អារម្មណ៍ណាមួយ បន្ទាប់មក សួរសំណួរទៅកាន់ពួកគេ។

៧. អានម្តងហើយម្តងទៀត ៖ បន្តបេ្តជ្ញាអានឱ្យក្មេងបានឃើញ បានឮ ពាក់ព័ន្ធនឹងសៀវភៅដែលកុមារចូលចិត្តឱ្យបាន១០០ដង។

៩. និយាយពីការអាន ៖ ទន្ទឹមគ្នានឹងការបណ្តុះសមត្ថភាពក្នុងការអាន គួរលើកឡើងអំពីរបៀបសរសេរ ថា តើតួរអក្សរនីមួយៗ ត្រូវចាប់ផ្តើមពីណាទៅមុន? ឬហតុអ្វីអក្សរនីមួយត្រូវការសញ្ញាបញ្ចប់ ឬក៏ការដកឃ្លា និងចុះបន្ទាត់ជាដើម។

១០. ព្រីនក្រដាសបិទឱ្យច្រើនកន្លែង ៖ បន្ទាប់ពីអាន ឧស្សាហ៍និយាយអំពីអ្វីៗដែលបានកើតមានឡើងនៅជុំវិញខ្លួន និងក្នុងសៀវភៅ ហើយសរសេរចេញ និងបិទនៅជុំវិញកន្លែងស្នាក់នៅ រួចឱ្យក្មេងជ្រើសយកពាក្យផ្សេងៗមកបិទបន្ថែម។

១១. វាស់វែងការអភិវឌ្ឍ ៖  ក្នុងករណី អ្នក​អាណាព្យាបាល មានការព្រួយបារម្មណ៍ ភាពលូតលាស់អំពីការអាន ការស្តាប់ និងការសរសេរ ឬក៏ការអភិវឌ្ឍភាសាណាមួយ ចាំបាច់ទៅជួបអ្នកជំនាញកុមារតូច ឬអ្នកប្រឹក្សា ឱ្យបានលឿនតាមដែលអាចធ្វើបានដើម្បីពន្លឿនការលូសលាស់របស់ពួកគេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *