Generation Beta ៖ មនុស្សជំនាន់បេតា នឹងចាប់ផ្ដើមនៅឆ្នាំ ២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ជំនាន់មនុស្សក្នុង Gen Alpha នឹងបញ្ចប់ចុងឆ្នាំ២០២៤នេះ ហើយជំនាន់បន្ទាប់គឺ Gen Beta ។ ថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ មិនត្រឹមតែជាឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្ដើមនៃមនុស្សជំនាន់ Gen Beta ដែលជាក្រុមមនុស្សកើតចន្លោះឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៩។ ពួកគេនឹងក្លាយជាជំនាន់មនុស្សទី៧ ដែលមានឈ្មោះចាប់តាំងពីឆ្នាំ១៩០១ បន្ទាប់ពីការបញ្ចប់សម័យកាល Gen Alpha (កើតចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ២០២៤)។

មនុស្សជំនាន់ បេតា នឹងកើតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ នៅឆ្នាំ២០៣៥ ពួកគេត្រូវបានគេរំពឹងថា នឹងមាន ១៦ភាគរយនៃប្រជាជនពិភពលោក។ ពួកគេនឹងក្លាយជាកូនរបស់មនុស្សជំនាន់ Gen Ys (Millennials) និង Gen Zs ដែលមានវ័យចំណាស់។ ទោះបីជា Gen Beta មិនទាន់កើតឡើយ ប៉ុន្តែអ្នកជំនាញអាចព្យាករណ៍ពីទិដ្ឋភាពមួយចំនួនដោយផ្អែកលើនិន្នាការបច្ចុប្បន្ន។

លោក Mark McCrindle អ្នកស្រាវជ្រាវសង្គម និយាយថា មនុស្សជំនាន់ បេតា នឹងធំធាត់ឡើងជាមួយនឹងការបង្កើតថ្មី ដូចជា បញ្ញាសិប្បនិម្មិត (AI), បច្ចេកវិទ្យាពិភពពិតបន្ថែមដោយរូបភាពនិម្មិត (AR), បច្ចេកវិទ្យារូបភាពនិម្មិត (VR), រ៉ូបូទិច និងបច្ចេកវិទ្យាជាច្រើនទៀត។ សម្រាប់មនុស្សក្នុងជំនាន់បេតា​ បច្ចេកវិទ្យានឹងត្រូវបានដាក់ឱ្យបញ្ចូលទៅក្នុងជីវិតប្រចាំថ្ងៃ ដែលមានឥទ្ធិពលលើអ្វីៗគ្រប់យ៉ាងក្នុងជីវិតគេ រាប់ចាប់តាំងពី ការអប់រំ ការងារ និងរបៀបដែលពួកគេធ្វើទំនាក់ទំនងសង្គម។

ទន្ទឹមនឹងការទទួលបានអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យា មនុស្សជំនាន់នេះ ក៏ត្រូវប្រឈមនឹងឥទ្ធិពលអាក្រក់នៃបច្ចេកវិទ្យាដែរ ដូចជា ការចំណាយពេលជាមួយអេក្រង់ហួសកម្រិត និងការបូលីនៅលើបណ្ដាញសង្គមជាដើម។ លើសពីនេះ ការរស់នៅរបស់មនុស្សជំនាន់បេតា នឹងទទួលឥទ្ធិពលខ្លាំងពី មនុស្សជំនាន់ Ys និង Zs ដែលជាឪពុកម្ដាយរបស់គេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...