លោកជំទាវ គឹម សេដ្ឋានី ៖ ការអប់រំកុមារតូចជាចំណុចសំខាន់បំផុតក្នុងចំណោមដំណាក់កាលការអប់រំ

ភ្នំពេញ- លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអប់រំកុមារតូច ជាចំណុចយ៉ាងសំខាន់បំផុតក្នុងចំណោមដំណាក់កាលនានានៃការអប់រំ ព្រោះវ័យនេះជាវ័យដែលត្រូវការយកចិត្តទុកដាក់ខ្ពស់ និងជាវ័យចាប់ផ្តើមកំណត់ពីដំណើរជីវិតរបស់កុមារ ។ លោកជំទាវលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំបរិស្ថានសិក្ខាតាមរយៈការលេងរឿងនិទាន និងការផលិតសម្ភារល្បែងសម្រាប់កុមារតូច នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា តាមរយៈការសិក្សាបង្ហាញថា អន្តរសកម្មវិជ្ជមានរវាងគ្រូ និងកុមារជួយឱ្យកុមារអភិវឌ្ឍអក្ខរកម្ម និងបំណិនបុរេគណិតកម្រិតខ្ពស់ និងមានអាកប្បកិរិយា និងបំណិនសង្គមល្អប្រសើរ ជាពិសេសនៅពេលដែលគ្រូបង្រៀនរៀបចំសកម្មភាពអភិវឌ្ឍ និងអប់រំបានល្អប្រសើរ  (Duncan et al., 2003; Downer et al., 2010; Yoshikawa et al., 2013)។

លោកជំទាវ គឹម សេដ្ឋានី បន្ថែមថា គ្រូបង្រៀនដែលទទួលការបណ្តុះបណ្តាល និងប្រឹក្សាស្តីពីអន្តរសកម្មនេះ អាចជួយដល់កុមារទទួលលទ្ធផលសិក្សា បំណិន សង្គម និងចេះគ្រប់គ្រងខ្លួនឯងបានល្អប្រសើរ ហើយជួយដល់ការអភិវឌ្ឍរហូតដល់វ័យជំទង់ ។ លោកជំទាវបន្តថា ការសិក្សានេះ បង្ហាញថាគុណភាពនៃការអប់រំកុមារតូចជះឥទ្ធិពលទៅលើលទ្ធផលសិក្សា ចាប់ពីមត្តេយ្យសិក្សា ដល់វ័យជំទង់ (Vandell et al., 2010)។

លោកជំទាវ គឹម សេដ្ឋានី

“ការអប់រំកុមារតូច ជាចំណុចយ៉ាងសំខាន់បំផុតក្នុងចំណោមដំណាក់កាលនានានៃការអប់រំ”

រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់បន្ថែមថា ក្របខណ្ឌនៃការបង្រៀនតាមរយៈអន្តរសកម្មផ្តោតលើទិដ្ឋភាពចំនួន៣ រួមមាន ទី១. ការគាំទ្រផ្នែកអារម្មណ៍ ដោយយកចិត្តទុកដាក់លើតម្រូវការរបស់កុមារ ហើយនាំឱ្យកុមារទទួលបានបំណិនសង្គម និងគ្រប់គ្រងខ្លួនឯង ទី២. ការគាំទ្រផ្នែកបង្រៀន ជួយដល់បំណិនគិតកម្រិតខ្ពស់ និងគាំទ្រដល់ការអភិវឌ្ឍពុទ្ធិបញ្ញា និងទី៣. ការរៀបចំ និងគ្រប់គ្រងបន្ទប់រៀន ជួយកុមារក្នុងការអភិវឌ្ឍបំណិនគ្រប់គ្រងខ្លួនឯង និងបំណិនប្រតិបត្តិ (executive-functioning) ។

គួរជម្រាបជូនថា ដោយមើលឃើញពីសារៈសំខាន់ខ្លាំងនៃការអប់រំកុមារតូច ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ជំរុញការអប់រំកុមារតូចដោយការបង្កើតកម្មវីធីអប់រំថ្មីៗដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានសហការអនុវត្តដោយគម្រោងអង្គការសន្តិស្ម័គ្រចិត្ត(SVA) ក្រោមគម្រោង ការកសាងមូលដ្ឋានគ្រឹះនៃការអនុវត្តទ្រឹស្ដី “រៀនតាមរយៈការលេង និងបរិស្ថាន” ផ្អែកលើកម្មវិធីមត្តេយ្យសិក្សារដ្ឋ គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...