ភ្នំពេញ – លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) មានប្រសាសន៍ថា ទប់ស្កាត់ការរំលោភបំពានកុមារតាមអ៊ីនធឺណេតផ្តើមចេញពីស្មារតីអ្នកប្រើប្រាស់អ៊ីនធឺណិត និងភាគីពាក់ព័ន្ធទាំងអស់គ្នា មិនមែនពឹងលើយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតតែមួយថ្ងៃនោះទេ ។ ការលើកឡើងនេះ យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២២ ផ្តួចផ្តើមប្រារព្ធឡើងដោយអង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) នាពេលថ្មីៗនេះ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។

នៅក្នុងយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា ទប់ស្កាត់ការរំលោភបំពានកុមារតាមអ៊ីនធឺណិត ត្រឹមតែធ្វើយុទ្ធនាការមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ គ្រាន់តែជាការដាស់ស្មារតីមួយពេលៗតែប៉ុណ្ណោះ អ្វីដែលសំខាន់តួអង្គពាក់ព័ន្ធត្រូវមានចំណេះដឹង និងពញ្ញាក់ស្មារតី ការពារសុវត្ថិភាពអ៊ីនធឺណិតជានិច្ច ។
ទន្ទឹមគ្នានេះ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍លើកទឹកចិត្តដល់អ្នកចូលរួមវេទិកាទាំងអស់ ត្រូវបន្តផ្សព្វផ្សាយដល់សហគមន៍នានានៅទូទាំងប្រទេសអំពីគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ដើម្បីជាការដាស់ស្មារតី និងក្រើនរំលឹកដល់អ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងការទាញយកប្រយោជន៍ជាច្រើន ស្របតាមការរីកចម្រើនរបស់សង្គមជាតិ ព្រមទាំងមានស្មារតីទទួលខុសត្រូវ ។

លោកជំទាវ ជូ ប៊ុនអេង ៖
“ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ បង្កើនការយល់ដឹងពីសុវត្ថិភាពអ៊ីនធឺណិត យើងទាំងអស់គ្នាត្រូវមានចំណេះដឹងគ្រប់គ្រាន់ដើម្បីចូលរួមធ្វើឱ្យអ៊ីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់កុមារ និងយុវជនទូទៅ”
បន្ថែមលើការលើកឡើងខាងលើ លោកជំទាវបន្តឱ្យដឹងទៀតថា ប្រសិនបើយុវជនប្រើប្រាស់ព័ត៌មានមិនបានត្រឹមត្រូវលើអ៊ីនធឺណេត នោះនឹងអាចឱ្យយុវជនជួបគ្រោះថ្នាក់ពីបច្ចេកវិទ្យាតាមរយៈការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ។ លោកជំទាវបញ្ជាក់ថា ម្តាយឪពុក និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ថ្លឹងថ្លែងពីរបៀបប្រើប្រាស់អ៊ីនធឺណិតដើម្បីសុវត្ថិភាព តាមរយៈការកែខៃវាទៅជាឱកាសសម្រាប់មនុស្សគ្រប់គ្នា ទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ។
– លោកជំទាវ ជូ ប៊ុនអេង
“ប្រើពេលតែមួយម៉ោងឱ្យមានប្រយោជនៅលើអ៊ីនធឺណិត វាប្រសើរជាងប្រើពេលច្រើនម៉ោងទាំងមិនមានកាលវិភាគត្រឹមត្រូវនៅក្នុងការមើលប្រព័ន្ធអ៊ីនធឺណិត ឬមិនមានគោលបំណងច្បាស់លាស់ក្នុងការប្រើប្រាស់”
សូមជម្រាបថា យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២ នៅប្រទេសកម្ពុជា បានផ្តួចផ្តើមប្រារព្ធឡើងដោយអង្គការសកម្មភាពដើម្បីកុមារ ដែលជាអង្គការប្រយុទ្ធប្រឆាំងអំពើរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងស្ថាប័នដៃគូប្រចាំប្រទេស ព្រមទាំងគណៈកម្មាធិការរៀបចំទិវាសុវត្ថិភាពអ៊ីនធឺណិតចាប់តាំងពីឆ្នាំ២០១៩ មកម្លេះ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2026
សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2024
តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...
ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash
អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2025
សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា
ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 06/09/2024
ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2023
កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...






























