សារៈសំខាន់ ៥យ៉ាង នៃការអប់រំបែបប្រព័ន្ធ STEM ចំពោះកុមារ

សង្គមសព្វថ្ងៃនេះកំពុងឈានឆ្ពោះទៅកាន់យុគសម័យបច្ចេកវិទ្យា ដោយ​មាន​ការ​ប្រើប្រាស់មនុស្សយន្ត បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនផ្សេងៗ​ដើម្បី​បំពេញតម្រូវការរស់នៅប្រចាំថ្ងៃ ដូច្នេះហើយ ការបង្រៀនកុមារ​ឱ្យ​ដឹងអំពីវិទ្យាសាស្រ្ត គណិតវិទ្យា បច្ចេកវិទ្យា និងវិស្វកម្ម (STEM) គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់អាជីពអនាគតរបស់ពួកគេ។

ខាងក្រោមនេះ គឺជារឿង ៥ យ៉ាងដែលលោកអ្នកគួរដឹងពីការអប់រំបែបប្រព័ន្ធ STEM ដល់កុមារ ៖
១. កុមារមានចំណាប់អារម្មណ៍កាន់តែច្រើនក្នុងការប្រកួតប្រជែងអំពីមនុស្សយន្ត ៖ នៅចុងទសវត្សរ៍ទី ៨០ កម្មវិធី FIRST Robotics ត្រូវបានបង្កើតឡើង និង បានបង្រៀនសិស្សអំពីការធ្វើមនុស្សយន្តដែលចេះមានសកម្មភាពផ្សេងៗ។ ភាពល្បីល្បាញនៃកម្មវិធីបែបនេះ បានបង្រៀនក្មេងៗបន្ថែមទៀតអំពីមនុស្សយន្ត ការងារជាក្រុម និងវិជ្ជាជីវៈ។ សព្វថ្ងៃនេះ សិស្សវិទ្យាល័យជាង ៥៥,០០០ នាក់មកពីជុំវិញពិភពលោក មានចំណាប់អារម្មណ៍ និង បានចូលរួមក្នុងការប្រកួតប្រជែងមនុស្សយន្តមួយនេះ។

២. ការចូលរួមពីសិល្បៈនៅក្នុងប្រព័ន្ធ​​ STEM ៖ មនុស្សជាច្រើនគិតថា វិទ្យាសាស្ត្រ និង សិល្បៈមិនអាចលាយចូលគ្នាបានទេ ប៉ុន្តែការបញ្ចូលសិល្បៈទៅក្នុងការអប់រំ STEM អាចផ្តល់ឱ្យកុមារនូវភាពបត់បែនដូចទៅនឹងតម្រូវការរបស់ពួកគេ ជាពិសេសដើម្បីឱ្យ​ពួក​គេ​ពូកែលើមុខវិជ្ជាដែលផ្តោតលើគណីតវិទ្យា។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់រៀនជាភាសាអង់គ្លេស និងរឿងល្ខោនបង្រៀនក្មេងៗឱ្យចេះគិតបានច្រើន ដោយបង្ហាញពួកគេពីវិធីក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងបង្កើតកាលវិភាគសិក្សាដែលអាចសម្របខ្លួនបាន។

៣. ការសិក្សាតាមប្រព័ន្ធ STEM តាំងពីអាយុនៅក្មេង ៖ មនុស្សជាច្រើនគិតថា កុមារតូចៗមិនអាចរៀនកូដ ឬបង្កើតសៀគ្វីនោះទេ ប៉ុន្តែនោះជាអ្វីដែលអ្នកជំនាញមួយចំនួនកំពុងតស៊ូមតិ។ គិតតាំងពីពេលចាប់កំណើតរហូតដល់អាយុ ៥ ឆ្នាំ គឺជាពេលវេលាដ៏សំខាន់បំផុតមួយក្នុងការអភិវឌ្ឍន៍ខួរក្បាលពី៨៥ ទៅ ៩០ ភាគរយ។ ការចាប់ផ្តើមការអប់រំ STEM មុនអាយុ ៦ ឆ្នាំ គឺបានបង្កើនចំនួនព័ត៌មានដែលកុមារអាចទទួលបាន និងបង្កើតចំណាប់អារម្មណ៍កាន់តែខ្លាំងលើមុខវិជ្ជាទាំងនេះ។

៤. ប្រដាប់ប្រដាក្មេងលេងបែប STEM ៖ ប្រដាប់ប្រដាក្មេងលេងមួយចំនួនអាចជួយកុមារបង្ហាញពីការចង់ដឹងចង់ឃើញរបស់ពួកគេ ដោយមិនមានអារម្មណ៍ថា ឪពុកម្តាយរបស់ពួកគេកំពុងបង្ខំពួកគេឱ្យធ្វើអ្វីមួយ។ មនុស្សពេញវ័យអាចលើកទឹកចិត្តឱ្យស្គាល់ទម្រង់ ឬ អ្វីជា STEM ខណៈពេលដែលកុមារកំពុងទទួលបានចំណេះដឹង និងឯករាជ្យភាព។ ឪពុកម្តាយ និងគ្រូបង្រៀនជាច្រើន បានទិញប្រដាប់ប្រដាក្មេងលេង STEM ដើម្បីចាប់ផ្តើមបង្រៀនក្មេងៗ ហើយការរីកចម្រើនបែបនេះអាចមានន័យថា អ្នកសរសេរកូដ ជីវវិទូ ឬវិស្វករអវកាសនាពេលអនាគតនឹងមានកាន់តែច្រើន។ ៥. បង្កើនការរៀនបែបឌីជីថល ៖ គេវិភាគឃើញថា ប្រហែល ៥៩ ភាគរយនៃក្មេងជំនាន់ Z និយាយថា ពួកគេចូលចិត្តរៀននៅលើ YouTube ហើយ ៤៧ ភាគរយចូលចិត្តកម្មវិធី និងហ្គេមអន្តរកម្ម។ អត្ថប្រយោជន៍ដ៏សំខាន់មួយនៃការរៀនតាមអ៊ីនធឺណិត គឺទទួលបានព័ត៌មានមានភាពទាន់សម័យ ដែលមានសារៈសំខាន់សម្រាប់មុខវិជ្ជាដែលផ្អែកលើវិទ្យាសាស្ត្រ។ គ្រូបង្រៀន STEM អាចរកឃើញភាពជោគជ័យកាន់តែច្រើន ដោយប្រើទម្រង់ឌីជីថលសម្រាប់ការអប់រំប្រព័ន្ធ STEM នេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។