សង្គមសព្វថ្ងៃនេះកំពុងឈានឆ្ពោះទៅកាន់យុគសម័យបច្ចេកវិទ្យា ដោយមានការប្រើប្រាស់មនុស្សយន្ត បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនផ្សេងៗដើម្បីបំពេញតម្រូវការរស់នៅប្រចាំថ្ងៃ ដូច្នេះហើយ ការបង្រៀនកុមារឱ្យដឹងអំពីវិទ្យាសាស្រ្ត គណិតវិទ្យា បច្ចេកវិទ្យា និងវិស្វកម្ម (STEM) គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់អាជីពអនាគតរបស់ពួកគេ។
ខាងក្រោមនេះ គឺជារឿង ៥ យ៉ាងដែលលោកអ្នកគួរដឹងពីការអប់រំបែបប្រព័ន្ធ STEM ដល់កុមារ ៖
១. កុមារមានចំណាប់អារម្មណ៍កាន់តែច្រើនក្នុងការប្រកួតប្រជែងអំពីមនុស្សយន្ត ៖ នៅចុងទសវត្សរ៍ទី ៨០ កម្មវិធី FIRST Robotics ត្រូវបានបង្កើតឡើង និង បានបង្រៀនសិស្សអំពីការធ្វើមនុស្សយន្តដែលចេះមានសកម្មភាពផ្សេងៗ។ ភាពល្បីល្បាញនៃកម្មវិធីបែបនេះ បានបង្រៀនក្មេងៗបន្ថែមទៀតអំពីមនុស្សយន្ត ការងារជាក្រុម និងវិជ្ជាជីវៈ។ សព្វថ្ងៃនេះ សិស្សវិទ្យាល័យជាង ៥៥,០០០ នាក់មកពីជុំវិញពិភពលោក មានចំណាប់អារម្មណ៍ និង បានចូលរួមក្នុងការប្រកួតប្រជែងមនុស្សយន្តមួយនេះ។

២. ការចូលរួមពីសិល្បៈនៅក្នុងប្រព័ន្ធ STEM ៖ មនុស្សជាច្រើនគិតថា វិទ្យាសាស្ត្រ និង សិល្បៈមិនអាចលាយចូលគ្នាបានទេ ប៉ុន្តែការបញ្ចូលសិល្បៈទៅក្នុងការអប់រំ STEM អាចផ្តល់ឱ្យកុមារនូវភាពបត់បែនដូចទៅនឹងតម្រូវការរបស់ពួកគេ ជាពិសេសដើម្បីឱ្យពួកគេពូកែលើមុខវិជ្ជាដែលផ្តោតលើគណីតវិទ្យា។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់រៀនជាភាសាអង់គ្លេស និងរឿងល្ខោនបង្រៀនក្មេងៗឱ្យចេះគិតបានច្រើន ដោយបង្ហាញពួកគេពីវិធីក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងបង្កើតកាលវិភាគសិក្សាដែលអាចសម្របខ្លួនបាន។
៣. ការសិក្សាតាមប្រព័ន្ធ STEM តាំងពីអាយុនៅក្មេង ៖ មនុស្សជាច្រើនគិតថា កុមារតូចៗមិនអាចរៀនកូដ ឬបង្កើតសៀគ្វីនោះទេ ប៉ុន្តែនោះជាអ្វីដែលអ្នកជំនាញមួយចំនួនកំពុងតស៊ូមតិ។ គិតតាំងពីពេលចាប់កំណើតរហូតដល់អាយុ ៥ ឆ្នាំ គឺជាពេលវេលាដ៏សំខាន់បំផុតមួយក្នុងការអភិវឌ្ឍន៍ខួរក្បាលពី៨៥ ទៅ ៩០ ភាគរយ។ ការចាប់ផ្តើមការអប់រំ STEM មុនអាយុ ៦ ឆ្នាំ គឺបានបង្កើនចំនួនព័ត៌មានដែលកុមារអាចទទួលបាន និងបង្កើតចំណាប់អារម្មណ៍កាន់តែខ្លាំងលើមុខវិជ្ជាទាំងនេះ។

៤. ប្រដាប់ប្រដាក្មេងលេងបែប STEM ៖ ប្រដាប់ប្រដាក្មេងលេងមួយចំនួនអាចជួយកុមារបង្ហាញពីការចង់ដឹងចង់ឃើញរបស់ពួកគេ ដោយមិនមានអារម្មណ៍ថា ឪពុកម្តាយរបស់ពួកគេកំពុងបង្ខំពួកគេឱ្យធ្វើអ្វីមួយ។ មនុស្សពេញវ័យអាចលើកទឹកចិត្តឱ្យស្គាល់ទម្រង់ ឬ អ្វីជា STEM ខណៈពេលដែលកុមារកំពុងទទួលបានចំណេះដឹង និងឯករាជ្យភាព។ ឪពុកម្តាយ និងគ្រូបង្រៀនជាច្រើន បានទិញប្រដាប់ប្រដាក្មេងលេង STEM ដើម្បីចាប់ផ្តើមបង្រៀនក្មេងៗ ហើយការរីកចម្រើនបែបនេះអាចមានន័យថា អ្នកសរសេរកូដ ជីវវិទូ ឬវិស្វករអវកាសនាពេលអនាគតនឹងមានកាន់តែច្រើន។ ៥. បង្កើនការរៀនបែបឌីជីថល ៖ គេវិភាគឃើញថា ប្រហែល ៥៩ ភាគរយនៃក្មេងជំនាន់ Z និយាយថា ពួកគេចូលចិត្តរៀននៅលើ YouTube ហើយ ៤៧ ភាគរយចូលចិត្តកម្មវិធី និងហ្គេមអន្តរកម្ម។ អត្ថប្រយោជន៍ដ៏សំខាន់មួយនៃការរៀនតាមអ៊ីនធឺណិត គឺទទួលបានព័ត៌មានមានភាពទាន់សម័យ ដែលមានសារៈសំខាន់សម្រាប់មុខវិជ្ជាដែលផ្អែកលើវិទ្យាសាស្ត្រ។ គ្រូបង្រៀន STEM អាចរកឃើញភាពជោគជ័យកាន់តែច្រើន ដោយប្រើទម្រង់ឌីជីថលសម្រាប់ការអប់រំប្រព័ន្ធ STEM នេះ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាសដល់និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍...

អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ជាឱកាសសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសរូម៉ានី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2026
ក្រសួងការបរទេសរូម៉ានី នឹងចាប់ផ្តើមបើកការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំងនិស្សិតកម្ពុជាផង ដើម្បីទៅសិក្សានៅប្រទេសរ៉ូម៉ានី។

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ប្រកាសផ្ដល់អាហារូបករណ៍ជាង ១ពាន់កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2026
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃចំនួន ១,០៥៦កន្លែង លើជំនាញចំនួន ១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/03/2024
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានប្រកាសដល់សិស្សនិស្សិត ដែលចង់ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដោយវិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។



































































