ទម្លាប់អានសៀវភៅរបស់កុមារកើត​ចេញពីគំរូរបស់មនុស្សធំ

ភ្នំពេញ – ម្តាយឪពុក និងអាណាព្យាបាលគ្រប់រូបសុទ្ធតែចង់ឱ្យកូនមានទម្លាប់ល្អចេះអានសៀវភៅ និងទទួលបានចំណេះដឹងពីសៀវភៅ ប៉ុន្តែកិច្ចការទាំងនេះមិនមែនជារឿងងាយស្រួលនោះ​​ទេ ប្រសិនបើពួកគាត់​មិនដឹងពីវិធីសាស្ត្រជួយកូនឱ្យចេះអានសៀវភៅ ។ នៅក្នុងកម្មវិធីអំណានឮៗ រៀបចំដោយអង្គការទស្សនៈពិភពលោក កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ យុវជនដែ​ល​ចូលចិត្តអំណានបានលើកឡើងថា ទម្លាប់ការសៀវភៅតាំងពីកុមារកើតឡើងតាមរយៈគំរូភាពអានសៀវភៅរបស់មនុស្សធំនៅក្នុងគ្រួសារ ឬរៀនអានតាមរយៈម្តាយឪពុក។

លោក ប៉េង អាន ស្ថាបនិក​នៃបណ្តាញសង្គម Think with PingAnn-គិតជាមួយប៉េងអាន បាននិយាយថា ទម្លាប់អានសៀវភៅរបស់កុមារមានឥទ្ធិពលពី​រូបភាពដែ​ល​​កុមារបានឃើញ និងចំណាប់អារម្មណ៍កុមារទៅលើអ្វីមួយ។ លោកថា ការចាប់ផ្តើមបណ្តុះទម្លាប់អានសម្រាប់កុមារ ម្តាយឪពុក​ត្រូវរិះរកវិធីសាស្រ្តជំរុញកូនឱ្យបន្សាំខ្លួនទៅនឹងសៀវភៅ។ យ៉ាងណាមិញរាល់បញ្ហាសុទ្ធតែមានដំណោះស្រាយ​ ប្រសិនបើមានឆន្ទៈពិតប្រាកដ ។

លោកបន្តថា គ្រប់គ្នាសុទ្ធតែដើរតួសំខាន់ពាក់ព័ន្ធនឹងវិធីសាស្រ្តជំរុញការអានរបស់កុមារ ធ្វើយ៉ាងណាឱ្យការអានក្លាយជាបរិយាកាសបែបកម្សាន្ត និងមានចំណូលចិត្ត​។ លោថា ម្តាយឪពុកគួរជៀសវាងការបង្ខំឱ្យកុមារអានតាមរយៈវីធីហិង្សារាល់គ្រប់ទម្រង់ ដូចជា ការគំហកឱ្យកុមារអាន ស្រែកគំរាមពេលអានខុស ឬយករំពាត់ដាក់ក្បែរពេលអាន និងបង្គាប់បញ្ជាឱ្យកុមារអានតាមតែតម្រូវការរបស់អាណាព្យាបាល។ រាល់អំណានផ្តល់ឱ្យកុមារត្រូវគិតពី​កម្រិតអាយុ ឬចំណង់ចំណូលចិត្តរបស់កុមារ។

ចំណែកកញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ និងជាអ្នកបង្កើតមាតិកាវីដេអូលើកទឹកចិត្តនៅលើបណ្តាញសង្គម បាននិយាយថា សៀវភៅរូបភាពជាគន្លឹះជួយឱ្យកុមារមានចំណង់ចំណងចំណូលចិត្តអាន ហើយអាចបង្កើតជាទម្លាប់អានក្នុងដំណើរជីវិត។ កញ្ញាយល់ថា គំរូភាពអានសៀវភៅ ឬដឹកនាំកុមារឱ្យចេះអានសៀវភៅជាសកម្មភាពវិជ្ជមានដែលម្តាយឪពុកត្រូវជួយកុមារ ហើយមិនមែនត្រឹមតែកូនក្មេងនោះទេ ដែលពេញចិត្តការរៀនសូត្រតាមរយៈគំរូភាព សូម្បីតែមនុស្សធំក៏មានឥរិយាបថដូច្នោះដែរ។

កញ្ញា សេង ហ្គេកលី បានបញ្ជាក់ថា ៖

“ជាទូទៅមនុស្សទទួលយកព័ត៌មាន ឬចំណេះដឹង​តាមរយៈរូបភាពអ្វីមួយ។ ហេតុដូចនេះហើយមនុស្សដែលមានឥទ្ធិពលនៅក្នុងផ្ទះទាំងឡាយ គួរតែធ្វើខ្លួនឱ្យក្លាយជាគំរូសម្រាប់កុមារគ្រប់ឥរិយាបថ មានន័យថា ប្រសិនបើគ្រាន់តែប្រាប់ឱ្យកូនអានសៀវភៅ គឺមិនទាន់មានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញត្រូវចូលរួមជំរុញកុមារឱ្យមានទម្លាប់ក្នុងការអានតាមរយៈការចូលរួម”

នៅក្នុងកម្មវិធីអំណានឮៗ នេះដែរ កញ្ញា ម៉ៅ ចាន់រស្មី អ្នកនិពន្ធប្រលោមលោកបែបយុវវ័យ បាននិយាយថា ទម្លាប់អានសៀវភៅពីវ័យកុមារតូច រហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារមា​ន​ម្តាយជាគំរូមុនគេបង្អស់។ ចាន់រស្មី បានឱ្យដឹងថា តាមរយៈសកម្មភាពគំរូល្អៗបែបនេះ សៀវភៅបានក្លាយជាមិត្ត និងជាចំណែកមួយដ៏សំខាន់សម្រាប់បន្តដំណើរជីវិតដ៏វែងឆ្ងាយ។

 នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា កញ្ញា ម៉ៅ ចាន់រស្មី

“ខ្ញុំចម្រើនវ័យមកជាមួយបរិយាកាសសៀវភៅ ទោះចង់ឬមិនចង់ក៏សកម្មភាពនៃការអានត្រូវតែមានខ្លះហើយ ព្រោះនៅក្នុងផ្ទះ ម្តាយរបស់ខ្ញុំមានសៀវភៅជាច្រើនសម្រាប់តាំងទុកឱ្យអាន”

គួររំលឹកថា កម្មវិធីអំណានឮៗ (READ LOUDER) របស់អង្គការទស្សនៈពិភពលោក ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអានសម្រាប់កុមារ យុវជន សិស្សានុសិស្ស និងលើកទឹកចិត្តឱ្យឳពុកម្តាយ ចាប់ផ្តើមអានទៅដល់កូនៗរបស់ខ្លួន ដើម្បីបង្កើតទម្លាប់ការអានពីកុមារភាពទៅ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...