៧វិធីប្រកបដោយភាពវិជ្ជមាន ក្នុងការ​ដាក់ពិន័យលើកូន ដោយ​មិនប្រើរំពាត់

សម្រាប់ឪពុកម្តាយជាច្រើន ការវាយកូនដោយរំពាត់អាចជាវិធីលឿនបំផុត និងមានប្រសិទ្ធភាពក្នុងការប្តូរអាកប្បកិរិយារបស់ក្មេងបានភ្លាមៗ។ ប៉ុន្តែការសិក្សាបានបង្ហាញថា ការវាយកូន ឬដាក់ទណ្ឌកម្មលើរាងកាយអាចមានផលវិបាករយៈពេលវែងសម្រាប់កុមារ ។

នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញពីវិធីវិជ្ជមានចំនួន ៧ ដែលណែនាំដោយ Verywell Farmily ក្នុងការ​ដាក់វិន័យ​កូន ជំនួស​ឱ្យ​ការ​វាយ​ដោយរំពាត់ ៖

១. ការកំណត់នាទី ឬ Time Out ៖ Time out គឺជា​ការ​ពិន័យ​កំណត់​នាទី​ឱ្យ​កូនឈរ ឬ​អង្គុយ​នៅ​កន្លែង​ណាមួយ​ដែលស្ងប់ស្ងាត់តែម្នាក់ឯង ប៉ុន្តែមានសុវត្ថិភាព។ អ្នក​អាច​កំណត់នាទី​ទៅតាម​វ័យរបស់កូន ឧទាហរណ៍ ១នាទី​សម្រាប់ក្មេង ១ខួប។ បន្ទាប់​មក​នៅ​ពេល​ចប់ Time out អ្នកអាចចាប់ផ្តើ​មនិយាយ​ជាមួយ​កូន​ពី​រឿងរ៉ាវ​ដែលកើតឡើង និង​ការ​រំពឹងទុក​របស់អ្នក​ចំពោះ​កូននៅពេល​ក្រោយ។ វិធីនេះ ផ្តល់ពេល​វេលា​ឱ្យ​ក្មេង​អាចត្រជាក់ចិត្ត​បន្តិច រួចស្គាល់​ថា ទង្វើ​ណាដែលធ្វើទៅខុស។

២. ដកហូតរបស់ ឬ Losing Privileges ៖ នៅពេលពួកគេ​ធ្វើអ្វីខុស ឬមិន​ស្តាប់បង្គាប់ អ្នក​អាច​ដក​ហូត​របស់​ដែលកូនចូលចិត្ត។ រយៈពេល​ដកហូត​អាចត្រឹម ១ថ្ងៃគឺគ្រប់គ្រាន់ហើយ ។ ប៉ុន្តែ​ត្រូវ​ប្រាប់​កូន​ថា របស់នោះ​មិន​មែន​ដក​ហូត​រហូត​ទេ តែនឹង​ប្រគល់​ឱ្យគាត់វិញ។ គោលដៅមិន​មែន​ដាក់ទណ្ឌកម្ម​ឱ្យ​កូន​ត្រូវ​តែចុះចូលនឹងអ្នកទេ ប៉ុន្តែ​ជួយ​ពួកគេ​រៀន​ចេះជ្រើសរើស​ការ​សម្រេច​ដ៏​ល្អ​នៅ​ថ្ងៃអនាគត។

៣. មិន​អើពើ​ចំពោះ​អាកប្បកិរិយាមិនសមរម្យ ៖ វិធីនេះ​មានប្រសិទ្ធភាពខ្លាំង​ជាង​វាយកូនទៀត ។ មិន​អើពើ​នេះ មិន​មែន​មិន​ខ្វល់​ពេលកូន​កំពុង​ធ្វើរឿង​គ្រោះថ្នាក់នោះទេ ប៉ុន្តែ​ត្រូវ​ប្រើ​ពេល​កូន​ធ្វើ​ខុសហើយ តែចង់​បាន​ការ​ចាប់អារម្មណ៍​ពីអ្នក។ ឧទាហរណ៍ កូនចង់បាន​របស់អ្វីមួយ តែស្រែកយំ រករឿង ឬត្អូញត្អែរ ដើម្បី​យក​ឱ្យបាន ដូចនេះ វិធីទប់ទល់គឺមិន​ឆ្លើយតប ធ្វើ​មើល​មិន​ឃើញ មិន​លឺ​ រហូត​ដល់កូន​មក​និយាយជាមួយ​អ្នក​តាម​សម្រួល មានអាកប្បកិរិយាល្អ ទើបអ្នក​ឆ្លើយតប​ជាមួយកូន ។ ទម្លាប់បែបនេះ ធ្វើ​ឱ្យ​កូន​ដឹងថា ការនិយាយស្តី និង​មានអាកប្បកិរិយាល្អ គឺជា​ផ្លូវ​ល្អបំផុត ដើម្បីសម្រេចអ្វីដែលគេចង់បាន។

៤. លទ្ធផល​នៅ​តាម​ទង្វើជាក់ស្តែង ៖ ពិន័យនេះ គឺបង្កើត​ឡើង​ដោយ​ឪពុកម្តាយ នៅពេលកូន​មិន​ស្តាប់បង្គាប់។ ឧទាហរណ៍ ៖ បើកូន​មិន​ញ៉ាំអាហារពេលល្ងាច កុំឱ្យ​កូនញ៉ាំចំណីពេលយប់ ។ ឬប្រសិន​កូន​មិន​ព្រមរើសឡានទេ កុំ​ឱ្យ​ពួកគេ​លេង​ឡាននោះមួយថ្ងៃ។ ឪពុកម្តាយ​ត្រូវ​ឱ្យ​កូន​ដឹងពីលទ្ធផល​ភ្លាមៗ​ចំពោះកំហុស​របស់គេ ដើម្បី​ឱ្យ​ក្មេង​ដឹងថា ការបង្កើត​កំហុស​របស់គេ នឹង​មានផលវិបាក​តាមក្រោយ។

៥. លទ្ធផល​ទៅតាមទង្វើ​បែបធម្មជាតិ ៖ បណ្តោយ​កូន​ឱ្យ​ធ្វើតាម​ចិត្ត ដើម្បី​ឱ្យ​កូន​រៀនពីមេរៀន​ជីវិត និងដឹងពីកំហុស​ខ្លួនឯង។ ប៉ុន្តែឪពុកម្តាយ​ត្រូវមើលថា រឿង​ដែលកូនធ្វើ មិន​មែនជា​រឿងគ្រោះថ្នាក់។ ឧទាហរណ៍ កូនមិន​ព្រមពាក់អាវក្រៅ កុំបង្ខំ​ ឱ្យ​កូន​ស្គាល់ពីភាពត្រជាក់​ដែលអត់មានអាវក្រៅចុះ។ កូន​មិន​ព្រម​យក​របស់លេងទុក​ក្នុងផ្ទះ ទុក​ឱ្យ​របស់នោះសើម ឬប្រឡាក់​ហ្នឹងចុះ កុំ​យក​ទុក​ឱ្យ​កូន ដូចនេះ បើកូន​ចង់លេង​របស់ហ្នឹង​ទៀត ឱ្យ​កូនសម្អាតខ្លួនឯង។

៦. ឱ្យ​រង្វាន់ពេលកូនមានអាកប្បកិរិយាល្អ ៖ ប្រសិនបើកូនអ្នកឈ្លោះ​ជាមួយបងប្អូន​ញឹកញាប់ ចូររៀបចំ​ការផ្តល់រង្វាន់ ដើម្បីលើកទឹកចិត្ត​ពួកគេ​ឱ្យ​ចុះសម្រុងគ្នា។ ឧទាហរណ៍ ថ្ងៃនេះពួកគេ​មិន​ឈ្លោះគ្នា ពួកគេ​នឹង​បានស្ករ​គ្រាប់ម្នាក់មួយ ។ ការ​ធ្វើ​បែបនេះ ធ្វើ​ឱ្យ​កូន​ផ្តោត​ការ​ធ្វើ​ល្អ ដើម្បីបានរង្វាន់​ជាជាង​ធ្វើ​រឿងមិនល្អ។

៧. សរសើរ​សម្រាប់ការធ្វើបានល្អ ៖ ពេលឃើញ​កូនថ្ងៃនេះ​លេងរួច ចេះ​រៀបចំ​របស់លេងទុក អ្នក​ត្រូវ​សរសើរ​កូនថា ធ្វើបានល្អ ។ ឬពេលនៅក្នុង​បន្ទប់​មួយ​មានក្មេង​ច្រើន អ្នក​សរសើរ​ក្មេងណាដែល​ធ្វើ​បានល្អ មានអាកប្បកិរិយាល្អ ដើម្បីជាគំរូ​ឱ្យ​ក្មេង​ដទៃ​ទៀត។ ក្មេង​ដ៏ទៃ​នឹង​ចង់ធ្វើ​ជាក្មេង​ល្អ ដើម្បីបាន​ការសរសើរដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន