៦ចំណុច​ឆ្លើយតប​ការកេង​ប្រវ័ញ្ច​ផ្លូវភេទ​កុមារ​លើប្រព័ន្ធ​អនឡាញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុង​យុគសម័យ​ឌីជីថល​សព្វថ្ងៃនេះ កុមារ​កំពុង​ធំលូតលាស់​ឡើង​ក្នុង​ពិភព​បច្ចេកវិទ្យា​ដ៏សម្បូរ​បែប។ ខណៈពេល​ដែល​បច្ចេកវិទ្យា​ទាំងនេះ ផ្តល់​អត្ថប្រយោជន៍​ជាច្រើន យើង​ក៏ទទួល​ស្គាល់ថា វាអាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​លើសុខុមាលភាព និងការ​អភិវឌ្ឍ​របស់​កុមារ។ គុណវិបត្តិ​ទាំង​នោះរួមមាន ការរំខាន​ដល់​អ្នកប្រើប្រាស់ ហានិភ័យ​ពាក់ព័ន្ធការ​លួច​អត្តសញ្ញាណ និង​ការបោកប្រាស់​តាម​អនឡាញ ក៏ដូចជា​ហានិភ័យ​ពាក់ព័ន្ធ​សុវត្ថិភាព​លើ​អ៊ីនធឺណិត។

ខាង​ក្រោម​នេះ ជា​៦ចំណុច​ឆ្លើយតប​ការកេង​ប្រវ័ញ្ចផ្លូវ​ភេទ​កុមារ​លើប្រព័ន្ធ​អនឡាញ ដែល​ត្រូវ​បាន​ដក​ស្រង់ចេញពី​សៀវភៅ​ណែនាំ អំពី​សុវត្ថិភាពកុមារ​លើ​ប្រព័ន្ធអនឡាញ របស់​ក្រសួងអប់រំ​យុវជន និងកីឡា៖

ឪពុកម្ដាយ ឬអាណាព្យាបាលពង្រឹងសុវត្ថិភាពអនឡាញរបស់កុមារ

១. ​កំណត់​អំពី​គ្រោះថ្នាក់ និង​ការ​រាយការណ៍៖ កុមារត្រូវ​បានអប់រំ​អំពី​ប្រភេទ​ផ្សេងៗ​នៃគ្រោះថ្នាក់​លើប្រព័ន្ធ​អនឡាញ និង​អំពី​របៀប​សម្គាល់​សញ្ញា​ព្រមាន​ដែលអាច​បង្កគ្រោះថ្នាក់។ ពួកគេ​ត្រូវ​យល់ដឹង​ពី​វិធីរាយការណ៍​អំពី​អាកប្បកិរិយា​ដែល​គួរឱ្យ​សង្ស័យ ទៅ​ឪពុក​ម្ដាយ អាណា​ព្យាបាល គ្រូបង្រៀន ឬអាជ្ញាធរ​មាន​សមត្ថកិច្ច។

២. ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន៖ កុមារត្រូវ​យល់ដឹង​អំពីសារៈសំខាន់​នៃការ​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួនរបស់​ពួកគេ​តាម​អ៊ីនធឺណិត និង អំពីហានិភ័យ​ដែល​ទាក់ទងនឹង​ការចែក​រំលែក​ព័ត៌មាន​លម្អិត​សំខាន់ៗ​ដូចជា ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ ឬ​ព័ត៌មាន​សាលា។ កុមារ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​នៅពេលមាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្លែក​មុខនៅ​លើ​កម្មវិធី​អនឡាញ ដែល​ខ្លួនមិន​ធ្លាប់បាន​ជួបផ្ទាល់ ហើយមិន​គួរចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាមួយ​មនុស្ស​ទាំងនោះ ដោយ​គ្មានការ​យល់ព្រម​ពីឪពុកម្តាយ ឬមនុស្ស​ពេញវ័យ​ដែល​គួរឱ្យ​ទុកចិត្ត។

៣. កំណត់​ឯកជនភាព និង​ឧបករណ៍​សុវត្ថិភាព​អនឡាញ ៖ កុមារ​ត្រូវយល់ដឹង​ពីសារៈសំខាន់​នៃការ​កំណត់​ឯកជនភាព​នៅលើ​កម្មវិធី​អនឡាញ​ដូចជា បណ្តាញ​ទំនាក់ទំនងសង្គម គេហទំព័រ​ហ្គេម និង​កម្មវិធី​អនឡាញ​ផ្សេង​ទៀត។ ពួកគេ​ត្រូវចេះ​ពីរបៀប​កែ​តម្រូវ​ការ កំណត់​ឯកជនភាព​ដើម្បី​គ្រប់គ្រង​អ្នក​ដែល​អាច​មើល​ឃើញ​ព័ត៌មាន​របស់​ពួកគេ និង​ទំនាក់ទំនង​ជាមួយ​ពួក​គេ។ កុមារ​ត្រូវបាន​ណែនាំ​អំពី​ឧបករណ៍​សុវត្ថិភាព​តាម​អ៊ីនធឺណិត​ដូចជា កម្មវិធី​គ្រប់គ្រង​ដោយ មាតា​បិតា (Parental Control) កម្មវិធី​ចម្រុះ​មាតិកា (Content Filters) និង​កម្មវិធី​កំចាត់មេរោគ (Antivirus Software) ដែល​អាច​ពង្រឹង​សុវត្ថិភាព​អនឡាញ​របស់​ពួកគេ​បាន។

៤. អក្ខរកម្ម​ឌីជីថល និងភាព​ជា​ពលរដ្ឋ​ឌីជីថល ៖ កុមារត្រូវ​ចេះ​គិត​ពិចារណា និង​វាយតម្លៃ​ព័ត៌មាន​តាម​អ៊ីនធឺណិត ដើម្បី​កំណត់​ពីភាព​ខុស​គ្នា​រវាង ប្រភព​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន និង​ប្រភព​ព័ត៌មាន​មិនគួរ​ទុកចិត្ត ហើយ​ស្គាល់​ពីរបៀប​ផ្ទៀងផ្ទាត់ ព័ត៌មាន មុន​ពេលទទួល​យក​វាថា​ជា​ការពិត។ តាម​រយៈការ​អភិវឌ្ឍ​ជំនាញ ចំណេះដឹង​អំពី​បច្ចេកវិទ្យា​ឌីជីថល កុមារ​អាចរុករក​នៅលើ​អនឡាញ​បាន​ប្រសើរ​ជាងមុន និង​ចៀសផុត​ពីការ​បោកប្រាស់ ឬ ព័ត៌មាន​មិនពិត។ ឪពុកម្តាយ​ត្រូវ​បង្រៀន​កូន​អំពី​សីលធម៌​លើអ៊ីនធឺណិត ការគោរព​ចំពោះ​អ្នកដទៃ និង​ផលវិបាក​ដែលអាច​កើតមាន​ពីសកម្មភាព​របស់ពួកគេ​នៅ​លើ​អ៊ីនធឺណិត។

៥. អាកប្បកិរិយា​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ៖ កុមារត្រូវ​បាន​លើកទឹកចិត្ត​ឱ្យគិតមុន​នឹង​បង្ហោះ ឬចែករំលែក​ព័ត៌មាន​ហើយ​ត្រូវយក​ចិត្តទុកដាក់​លើសារៈសំខាន់​នៃការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​ការគោរព ការ​យោគយល់ និងការ​ទទួល​ខុសត្រូវ។

៦. ស្វែងរកជំនួយ​ពីមនុស្ស​ពេញវ័យ​ដែល​គួរ​ឱ្យទុកចិត្ត ៖ លើកទឹកចិត្ត​កុមារឱ្យ​ទាក់ទង​ជាមួយ​មនុស្ស​ពេញវ័យ​ដែលគួរឱ្យទុក​ចិត្តដូចជា ឪពុកម្តាយ គ្រូបង្រៀន ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច នៅ​ពេល​ប្រឈម​មុខនឹងការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត។ មនុស្ស​ពេញវ័យ អាច​ផ្តល់​ការ​ណែនាំ ការ​គាំទ្រ និង​ជួយ​កំណត់​វិធីឆ្លើយតប​ដ៏ល្អ​បំផុត។ ធានាថា កុមារមិន​នៅ​ម្នាក់​ឯង​ ដែល​ធ្វើ ឱ្យ​ពួកគេ​មាន​អារម្មណ៍​ថា មាន​ភាព​កក់ក្ដៅ​ដោយមាន​មនុស្សត្រៀមខ្លួន​រួចជា​ស្រេច​ដើម្បីជួយ​ពួកគេ​ក្នុង​ករណី​ចាំបាច់។

គួរ​ជំរាប​ជូនថា យោង​តាមស្ថិតិ​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (www.itu.int) ឆ្នាំ២០២០ បង្ហាញថា ៧១% នៃ​ចំនួន​កុមារ និង​យុវជន​អាយុពី ១៥ ទៅ ២៤ឆ្នាំ សរុបនៅ​ទូទាំង​ពិភពលោក បាន​និងកំពុង​ប្រើប្រាស់​អ៊ីនធឺណិត។ នៅក្នុង​ប្រទេសកម្ពុជា ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត បាន​កើន​ឡើង​ដល់ ១១.៣៧ លាន​នាក់ ឬ ៦៧.៥% នៃ​ចំនួន​ប្រជាជន​សរុប គិតត្រឹម​ខែមករា ឆ្នាំ២០២៣ ដែលមាន​កំណើន​ជាង ៦.៧% ធៀប​នឹង​ឆ្នាំ២០២២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *