ធ្វើជាឪពុកម្តាយគេមិនមែនសាមញ្ញពេកនោះទេ វាតម្រូវឱ្យអ្នកត្រូវចំណាយទាំងកម្លាំងកាយ កម្លាំងចិត្តក្នុងការឈ្វេងយល់ និងអនុវន្ដនូវអ្វីដែលបានសិក្សាកន្លងមក ។ ការចិញ្ចឹមកូនដ៏ល្អ ត្រូវបូករួមទាំងអាហារូបត្ថម្ភ និងការអប់រំ ហើយកត្តាទាំងនេះសំខាន់ខ្លាំងណាស់សម្រាប់អ្នកមានបំណងក្លាយជាឪពុកម្តាយរបស់គេ ឬអាណាព្យាបាលដែលកំពុងមានក្មេងនៅក្នុងបន្ទុក ។ បើតាមគេហទំព័រ Verry Well Family បានពីវិធីប្រាំមួយចំណុច ដើម្បីរៀបចំខ្លួនក្នុងការចិញ្ចិមកូន ឬធ្វើជាឪពុកម្តាយ។
១.មានសិល្បៈស្ដាប់កូនពេលនិយាយ ៖ តើអ្នកធ្លាប់ជួបបញ្ហាបែបនេះដែរឬទេ ជាប់រវល់ខ្លាំងពេករហូតមិនបានចាប់អារម្មណ៍ថា តើកូនរបស់អ្នកកំពុងនិយាយអំពីអ្វីសូម្បីតែបន្តិចសោះ ។ តែសូមកុំបារម្ភអី វាកើតឡើងចំពោះឪពុកម្តាយស្ទើតែគ្រប់គ្នា។ អ្នកគប្បីប្រុងប្រយ័ត្ននូវរឿងមួយចំនួនខណៈពេលដែលអ្នកចំណាយពេលវេលាជាមួយកូន សូមជៀសវាងនូវរឿងរ៉ាវការងារមួយចំនួនដែលនាំឱ្យបាត់បង់ការយកចិត្តទុកដាក់ជាមួយកូន ។ ពេលនៅជាមួយកុមារ ឬកូន សូមផ្តល់ការយកចិត្តទុកដាក់ជាអទិភាពទៅកាន់ពួកគេ ។ លើសពីនេះទៅទៀត សូមស្ដាប់ និងសួរនាំពួកគេផង ទោះបីជាពួកគេហាក់បង្ហាញចេញនូវកាយវិការមិនចង់និយាយជាមួយអ្នក ឬគេចវេះរាល់ពេលដែលអ្នកសួរចម្លើយក៏ដោយ ។ ការបង្ហាញពីការយកចិត្តទុកដាក់ប្រៀបដូចជាការប្រាប់ថា អ្នកស្រឡាញ់ពួកគេ។ «រាល់ការស្ដាប់ត្រង់ចំណុចនេះសូមស្ដាប់ដោយយកចិត្តទុកដាក់ និងផ្តោតលើអ្វីដែលក្មេងនិយាយមិនមែនជាការស្ដាប់ដើម្បីតែឆ្លើយតបនោះទេ » ។

វិធីស្ដាប់ដ៏ល្អមួយទៀត គឺបត់បែនទៅតាមកម្រិតកូនរបស់អ្នក ហើយស្ដាប់ដោយសម្លឹងមើលភ្នែករបស់ពួកគេ ។ សូមបន្ទន់ឥរិយាបថរបស់អ្នកខណៈដែលកំពុងសា្តប់ក្មេងនិយាយ ។ ការបន្ទន់ឥរិយាបថនេះអ្នកអាចធ្វើដោយវិធីសាស្រ្តមួយចំនួនដូចជា៖ អង្គុយលុតជង្គង់ចុះឱ្យស្មើកូននៅពេលស្ដាប់ ឬលើកកូនដាក់នៅលើតុឱ្យមានកម្ពស់ស្មើនឹងខ្លួនជាដើម ។ល។ សូមចាំថា ត្រូវយកចិត្តទុកដាក់នឹងការនិយាយស្ដីរបស់កុមារ និងសម្លឹងកែវភ្នែកកុមារផងដើម្បីឱ្យកាន់តែមានភាពជិតស្និត ។
២.ការប្រកាន់ភ្ជាប់នូវវិន័យដ៏ច្បាស់លាស់ ៖ ការបង្រៀនកូនឱ្យចេះស្គាល់អំពើល្អ អំពើអាក្រក់ ឬអ្វីជារឿងខុស អ្វីជារឿងត្រូវ អាចនិយាយបានថា ជាតួនាទីយ៉ាងសំខាន់របស់ឪពុកម្តាយ ឬអាណាព្យាបាល ហើយក៏ត្រូវផ្សារភ្ជាប់ការគោរពច្បាប់ទម្លាប់ដ៏តឹងរ៉ឹងដូចគ្នាដែរ ព្រោះនៅក្នុងផ្ទះនីមួយៗតែងតែមានច្បាប់ទម្លាប់រៀងៗខ្លួន ។ ខណៈលោកអ្នកកំពុងប្រកាន់ភ្ជាប់ថាវិន័យនៅតែល្អ ក៏ប៉ុន្តែពេលខ្លះទៀតក៏ត្រូវការនូវភាពបត់បែនដែរ ។ ឧទាហរណ៍ថា អ្នកបានបដិសេធចំពោះកូនរបស់អ្នកនូវរឿងរ៉ាវដែលមិនគួរបដិសេធ ឬក៏អ្នកអនុវត្តច្បាប់នោះតឹងតែងពេក ។ ហើយនៅពេលបន្ទាប់មកអ្នកបានដឹងថា ការដែលអ្នកបដិសេធ ឬក៏ការប្រព្រឹត្តនោះមិនមែនជារឿងដែលត្រឹមត្រូវ សូមអ្នកកុំអល់អែកក្នុងការកែប្រែប្រកបដោយទំនួលខុសត្រូវ ដោយពន្យល់ពីហេតុផលឱ្យបានក្បោះក្បាយនូវអ្វីដែលអ្នកផ្លាស់ប្ដូរ ។ ហើយខណៈដែលអ្នកផ្លាស់ប្ដូរច្បាប់អ្វីមួយនៅក្នុងផ្ទះអ្នកត្រូវប្រាកដក្នុងចិត្តថា វាពិតជាខុសយ៉ាងច្បាស់មែន ។ សូមចងចាំថា យើងទាំងអស់គ្នាសុទ្ធតែអាចបង្កើតកំហុស ដូច្នេះហើយសូមកុំខ្មាសអៀនក្នុងការសារភាពពីកំហុសរបស់អ្នក ។
៣. ធ្វើគំរូជាមុនសិន ៖ សូមកុំធ្វើនូវសកម្មភាពទាំងឡាយណាដែលអ្នកមិនចង់ឱ្យកូនរបស់អ្នកប្រព្រឹត្ត ។ ឧទាហរណ៍អ្នកមិនចង់ឱ្យកូនរបស់អ្នកនិយាយគំហកស្រែកដាក់អ្នកដ៏ទៃទេ ដូច្នេះអ្នកក៏មិនគួរនិយាយខ្លាំងៗ ឬស្រែកដាក់កូនដូចគ្នា ។ សូមចាំថា ក្មេងៗងាយត្រាប់តាមទង្វើរបស់អ្នកលឿនជាងពាក្យណែនាំរបស់អ្នក ។
៤. គ្រប់គ្រងស្មារតីរបស់អ្នក ៖ ប្រសិនបើអ្នកមិនអាចទប់ស្មារតី ឬសកម្មភាពខឹងក្រោធរបស់អ្នកនៅចំពោះមុខកូនទេ នោះពួកគេនឹងមានអារម្មណ៍ភ័យខ្លាច ឬមានអារម្មណ៍ថាទទួលរងសម្ពាធ ខ្វះការយល់ចិត្ត ឬភាពកក់ក្ដៅ ។ល។ ហើយភាពភ័យខ្លាចរបស់ពួកគេនឹងមានកាន់តែច្រើននៅពេលពួកគេមានអាយុកាន់តែតិច ។ ប្រសិនបើអ្នកមានការជជែកដ៏តឹងតែងជាមួយអតិថិជន ឬប្ដីប្រពន្ធ ទោះបីជាតាមរយៈទូរស័ព្ទក្ដី ឬឈ្លោះប្រកែកដោយផ្ទាល់ក្ដី សូមរក្សារាល់សកម្មភាពទាំងនោះកុំឱ្យក្មេងតូច ឬកូនរបស់អ្នកបានឃើញឱ្យសោះ ។

ប្រសិនបើចៃដន្យអ្នកបានជាជ្រុលបណ្តាលឱ្យកូនរបស់អ្នកឃើញសកម្មភាពទាំងនោះ អ្នកអាចអធិប្បាយពន្យល់ទៅកាន់កូនថា ទង្វើរនោះមិនសមរម្យនោះទេ ហើយសុំទោសកូនរបស់អ្នកដែលបណ្តាលឱ្យរឿងនេះកើតឡើង ឬនៅពេលដែលអ្នកអាចគ្រប់គ្រងអារម្មណ៍និងដោះស្រាយបញ្ហាណាមួយដោយការគ្រប់គ្រងអារម្មណ៍បាន អ្នកអាចបង្ហាញសកម្មភាពទាំងនោះឱ្យកូនបានឃើញដើម្បីឱ្យគេរៀនពីវិធីដោះស្រាយបញ្ហាដោយសន្តិវិធី ។
៥. អ្នកត្រូវចេះវិធីបត់បែនទៅតាមស្ថានការណ៍ ៖ ជាធម្មតាម្តាយឪពុកដែលយកចិត្តទុកដាក់ចំពោះកូនដោយស្មោះអស់ពីចិត្តតែងតែមានការរំពឹងទុកពីការលូតលាស់ ឬការវិវឌ្ឍន៍ ក៏ប៉ុន្តែមិនមែនរាល់ការរំពឹងទុកទាំងអស់សុទ្ធតែសមបំណងនោះទេ ដូច្នេះអ្នកជាអាណាព្យាបាលចាំបាច់ត្រូវចេះបត់បែនទទួលយកលទ្ធផល មិនអនុញ្ញាតឱ្យក្ដីរំពឹងរបស់អ្នកមកត្រួតបញ្ជាអ្នក បណ្តាលឱ្យអារម្មណ៍ក្រេវក្រោធ និងឈានទៅដល់ការដាក់ទោសកូនរបស់អ្នកហួសហេតុនោះដែរ ។ ឧទាហរណ៍ថា អ្នកបានខិតខំរកលុយទាំងយប់ទាំងថ្ងៃដើម្បីឱ្យកូនទៅរៀនបន្ថែមម៉ោង ដោយដាក់ក្ដីរំពឹងថាពួកគេនឹងប្រលងបាននិន្ទេសល្អ ក៏ប៉ុន្តែជាលទ្ធផលកូនរបស់អ្នកមិនត្រឹមតែប្រឡងមិនបាននិន្ទេសល្អនោះទេថែមទាំងប្រឡងមិនជាប់ទៀតផង ។ ត្រង់ចំណុចនេះនរណាក៏មានអារម្មណ៍ខកចិត្តដែរ ក៏ប៉ុន្តែអ្នកត្រូវចេះបង្វែរស្ថានការណ៍នោះឱ្យមានភាពល្អប្រសើរដោយកុំដាក់ទោស ហើយស្វែងរកហេតុផល និងដំណោះស្រាយរួមណាមួយ ។
៦. កុំកម្រនូវសេចក្ដីស្រឡាញ់ចំពោះក្មេងតូច ៖ អ្នកប្រហែលជាធ្លាប់បានឮខ្លះៗហើយនាពេលកន្លងមកមានឪពុកម្តាយមួយចំនួនបាននិយាយថា ស្រឡាញ់កូនកុំឱ្យដឹងចិត្ត ការពោលប្រយោគមួយឃ្លានេះធ្វើឱ្យអាណាព្យាបាលមួយចំនួនលាក់ទុកនូវក្ដីស្រឡាញ់ ឬគេចចេញពីភាពស្និតស្នាលជាមួយកូន ។ ក៏ប៉ុន្តែការធ្វើដូច្នោះពុំគាប់ប្រសើរឡើយ អ្នកគប្បីបង្ហាញចេញនូវក្ដីស្រឡាញ់ ការបារម្មណ៍ ភាពស្និតស្នាលទាំងអម្បាលម៉ាន ដែលមាននៅក្នុងជម្រៅដួងចិត្តរបស់អ្នកបង្ហាញទៅកាន់កូនដូចជា៖ ការវិនិយោគពេលវេលាជាមួយកូនជាអាទិភាព, ការបង្កើតសកម្មភាពសប្បាយៗជាមួយកូនតូច, អង្អែលក្បាលពួកគេ, កាន់ដៃកូននៅពេលដើរ អោបកូន ថើបកូនមុនចូលគេង ងូតទឹកឱ្យកូន និងនិយាយលេងជាមួយកូនជាដើម ឬក៏ព្យាយាមយល់ពីចំណង់ចំណូលចិត្តរបស់កូនដើម្បីផ្តល់ឱ្យនូវសម្មភាពដែលឆ្លើយតបនឹងតម្រូវការរបស់គេ ។ កាលបង្ហាញចេញនូវសកម្មភាពទាំងនោះកូនរបស់អ្នកនឹងទទួលបាននូវភាពកក់ក្ដៅ និងមានផាសុខភាពជាពិសេសផ្នែកផ្លូវចិត្តរបស់កុមារតូច ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2023
កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...
អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...
អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើសនិស្សិតអន្តរជាតិ២ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់
មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។
ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅប្រទេសវៀតណាម ក្នុងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
យោងទៅលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអប់រំ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៦៣៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ...






























