៤ វិធី ដើម្បីចិញ្ចឹមកូនឱ្យមានផ្លូវចិត្តរឹងមាំ

ជាឪពុកម្ដាយ ប្រាកដណាស់ អ្នកពិតជាចង់ឱ្យកូនៗ មានសមត្ថភាពប្រឈមនឹងបញ្ហាធំៗក្នុងជីវិត ហើយអាចទប់ទល់ និងដោះស្រាយបញ្ហាជីវិតបានដោយរលូន។ ដើម្បីជួយឱ្យកូនមានសមត្ថភាពនេះ មានន័យថា អ្នកត្រូវបង្រៀនពួកគេអំពីរបៀបពង្រឹងផ្លូវចិត្តឱ្យបានរឹងមាំ។ ការស្រាវជ្រាវបង្ហាញថា មនុស្សមានផ្លូវចិត្តរឹងមាំ គឺចរិតលក្ខណៈវិជ្ជមាន និងគុណសម្បត្តិច្រើន ដែលធ្វើឱ្យអ្នកដទៃអាចមើលឃើញថា គេជាមនុស្សរីករាយ មានទំនុកចិត្ត និងមានភាពធន់។

ក្រុមអ្នកស្រាវជ្រាវលើកឡើងថា ក្មេង និងមនុស្សធំអាចអភិវឌ្ឍ និងពង្រឹងភាពរឹងមាំផ្លូវចិត្តតាមពេលវេលា។ បើតាមអ្នកចិត្តសាស្ត្រ មានរឿងបួនយ៉ាង ដែលឪពុកម្ដាយអាចអនុវត្ត ដើម្បីចិញ្ចឹមកូនឱ្យមានផ្លូវចិត្តរឹងមាំ ៖

១. ជួយពួកគេបង្កើនភាពជឿជាក់លើខ្លួន​ឯង ៖ ទំនុកចិត្ត និងសមត្ថភាពលើកទឹកចិត្តខ្លួនឯង គឺជាទិដ្ឋភាពសំខាន់ នៃការពង្រឹងផ្លូវចិត្ត ឬការកសាងផ្លូវចិត្តឱ្យរឹងមាំ មានន័យថា កូនរបស់អ្នកមិនគួរពឹងផ្អែកអ្នកដទៃដើម្បីបង្កើតអារម្មណ៍វិជ្ជមានសម្រាប់ខ្លួន​ឯងនោះទេ។ អ្នកអាចជួយកុមារឱ្យមានថាមពល និងភាពជឿជាក់លើខ្លួនឯង ដោយបង្រៀនពួកគេ នូវឃ្លាខ្លីៗ និងដដែលៗមួយចំនួនដូចជា អ្វីដែលខ្ញុំអាចធ្វើបាន គឺព្យាយាមឱ្យអស់ពីសមត្ថភាព, ត្រូវធ្វើសកម្មភាពប្រកបដោយទំនុកចិត្ត, ខ្ញុំល្អគ្រប់គ្រាន់ហើយ ឬ ខ្ញុំជ្រើសរើសភាពរីករាយក្នុងថ្ងៃនេះ ជាដើម។

២. បង្ហាញពួកគេពីតម្លៃនៃការធ្វើអ្វីមួយដែលពិបាក ៖ ឪពុកម្ដាយ ត្រូវបង្ហាញកូនថា ការទទួលយកឧបសគ្គដ៏លំបាកមួយ អាចបង្រៀនពួកគេនូវមេរៀនជីវិតជាច្រើន ប៉ុន្តែក្នុងនាមជាឪពុកម្ដាយ ក៏ត្រូវចូលរួម ណែនាំ និងតម្រង់ទិសកូនផងដែរ។ អ្នកអាចបង្ហាញការពេញចិត្ត និងកោតសរសើរ នៅពេលដែលកូនរបស់អ្នកបង្ហាញភាពក្លាហាន ហើយហ៊ានប្រឈមនឹងស្ថានការណ៍លំបាក។ ការទទួលយកភាពលំបាក និងហ៊ានធ្វើការក្រោមសម្ពាធ នឹងជួយពួកគេឆ្លុះបញ្ចាំងពីខ្លួនឯង និងរៀនសូត្របានជំនាញថ្មីៗ ទោះបីជាពួកគេ ជោគជ័យ ឬបរាជ័យក៏ដោយ។

៣. រក្សាផ្នត់គំនិតសុទិដ្ឋិនិយម ៖ អាកប្បកិរិយារបស់អ្នក អាចជះឥទ្ធិពលទៅលើកូនរបស់អ្នក។ ដូច្នេះហើយ បានជាអ្នកចិត្តសាស្ត្រកុមារ និយាយថា អាកប្បកិរិយាម្ដាយឪពុក មានសារៈសំខាន់ណាស់សម្រាប់កូនយកជាគម្រូតាម។ អាកប្បកិរិយានោះ ក៏រួមបញ្ចូលនូវផ្នត់គំនិតសុទិដ្ឋិនិយមដែរ ព្រោះផ្នត់គំនិតនេះ ជាសមាសធាតុសំខាន់ សម្រាប់មនុស្សដែលមានផ្លូវចិត្តរឹងមាំ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រសរសៃប្រសាទ Wendy Suzuki ។

៤. បង្រៀនកូនអំពីរបៀប និងពេលវេលា ដែលត្រូវសុំទោស ​៖ ទិដ្ឋភាពសំខាន់នៃការកសាងផ្លូវចិត្តរឹងមាំ គឺភាពឆ្លាតវៃផ្លូវអារម្មណ៍ ដែលរួមបញ្ចូលនូវការយល់ចិត្តអ្នកដទៃ (Empathy) និងការស្គាល់ខ្លួនឯង (Self-awareness)។ ដូច្នេះ អ្នកត្រូវបង្រៀនកូនរបស់អ្នក អំពីសារៈសំខាន់នៃការគោរពអ្នកដទៃ និងខ្លួនឯង ដែលសកម្មភាពទាំងនោះ មានដូចជា ការស្ដាប់ និងគោរពទស្សនៈអ្នកដទៃ និងសុំទោសអ្នកដទៃ ដោយស្មោះនៅពេលដែលគេបានបង្ករកំហុសទៅលើនរណាម្នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...