វិធីសាស្ត្រ ៤ ដែលអាណាព្យាបាលអាចបង្កើតទម្លាប់វិជ្ជមានសម្រាប់កុមារប្រើបច្ចេកវិទ្យាឌីជីថល

ការចិញ្ចឹមកូនក្នុងយុគសម័យឌីជីថល មិនមែនជារឿងងាយស្រួលនោះទេ។ សម្រាប់អាណាព្យាបាល កិច្ចការនេះ អាចជារឿងមួយដ៏លំបាក ជាពិសេសតាមឱ្យទាន់ និងដឹងពីរបៀបគ្រប់គ្រងហានិភ័យនៃបច្ចេកវិទ្យា ដែលកំពុងវិវត្តន៍ឥតឈប់ឈរ។ អ្នកជំនាញផ្នែកចិញ្ចឹមកូន លោកស្រីវេជ្ជបណ្ឌិត Jacqueline Nesi បានបង្ហាញពីគន្លឹះសំខាន់ចំនួន ៤ ដល់ឪពុកម្ដាយក្នុងការបង្កើតទម្លាប់វិជ្ជមាន សម្រាប់កុមារ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

១. ពន្យល់ និងបង្ហាញពីក្ដីបារម្ភ ៖ ឪពុកម្ដាយ ត្រូវពន្យល់កុមារ អំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា។ ដោយឪពុកម្ដាយ អាចបង្ហាញពីក្ដីព្រួយបារម្ភ អំពីមាតិកាដែលគេឃើញ និងសកម្មភាព ប្រឈមហានិភ័យមួយចំនួន ដែលពួកគេអាចធ្វើនៅលើអនឡាញ។ លើសពីនេះ ឪពុកម្ដាយ ត្រូវណែនាំឱ្យកុមារស្វែងរកជំនួយ ប្រសិនបើពួកគេ ជួបបញ្ហានៅលើអនឡាញ។

២. បង្កើតច្បាប់វិន័យ ក្នុងគ្រួសារ ៖ ការបង្កើតច្បាប់វិន័យ ពិតជាសំខាន់ណាស់សម្រាប់កុមារ។ អាណាព្យាបាល ត្រូវកំណត់រឿងដែលកុមារគួរធ្វើ និងមិនគួរធ្វើ ដូចជា ការគម្រាមកំហែងអ្នកដទៃ ឬចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាដើម។ លើសពីនេះ នៅក្នុងផ្ទះត្រូវបង្កើតតំបន់គ្មានបច្ចេកវិទ្យា ហាមឃាត់មិនឱ្យកុមារប្រើបច្ចេកវិទ្យា ជាពិសេសនៅក្នុងបន្ទប់គេង។ អ្នកជំនាញខាងលើបានសង្កត់ធ្ងន់ថា អ្នកអាណាព្យាបាលត្រូវកំណត់ និងគ្រប់គ្រងប្រភេទមាតិកា ដែលកុមារត្រូវតាមដាន។

៣. ដឹងពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា របស់កូន ៖ ឪពុកម្ដាយ អាចនៅជាមួយកុមារ ដើម្បីស្វែងយល់ និងដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់កូន។ អំឡុងពេលនៅជាមួយកុមារ អ្នកអាចមើលកម្មវិធីផ្សេងៗជាមួយគ្នា បន្ទាប់មកនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការមើលកម្មវិធីទាំងនេះជាមួយគេ។ សម្រាប់កុមារ ដែលអាចយល់ពីប្រភេទមាតិកា និងកម្មវិធីទាំងនោះ អ្នកអាចជំរុញឱ្យពួកគេបង្ហាញពីចំណាប់អារម្មណ៍ អំឡុងពេលជជែកគ្នា។

៤. បង្ហាញពីគម្រូល្អ នៃការប្រើប្រាស់បបច្ចេកវិទ្យា ៖ ដើម្បីណែនាំ និងបង្រៀនកុមារឱ្យដឹងអំពីទម្លាប់នៃការប្រើប្រាស់បច្ចេកវិទ្យា ដោយវិជ្ជមាន ឪពុកម្ដាយ ត្រូវបង្កើតទម្លាប់វិជ្ជមានសម្រាប់ខ្លួនឯងជាមុនសិន។ អ្នកនឹងពិបាក ណែនាំពួកគេ ឱ្យមានទម្លាប់វិជ្ជមាន ប្រសិនបើអ្នក មិនទាន់បង្កើតទម្លាប់វិជ្ជមានសម្រាប់ខ្លួនឯងបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។