១០ចំណុចនៃការដាក់វិន័យកុមារប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ – ការដាក់វិន័យក្នុងផ្ទះដោយហិង្សាទៅកាន់កូនពុំទទួលបាននូវប្រសិទ្ធភាពនោះទេ ការដាក់វិន័យកុមារចាំបាច់ត្រូវមានវិធីសាស្រ្តជាច្រើន រួមទាំងយុទ្ធសាស្រ្តទៀតផង ។ នេះបើ​តាមការ​លើក​ឡើង​នៅ​ក្នុងសៀវភៅការ​ចិញ្ចឹម​កូនបែបវិជ្ជមានរបស់​​ក្រសួង​កិច្ច​ការ​នារី ។ ខាងក្រោមនេះជាការដាក់ពិន័យ ១០ចំណុចសំខាន់ៗដែ​ល​ម្តាយឪពុកនិងអាណាព្យាបាល អាចអនុវត្តប្រកបដោយប្រសិទ្ធភាព ។

១. របៀបរៀបរយ ៖ បង្រៀនឱ្យកុមារមានសណ្តាប់ធ្នាប់ និងមានទម្លាប់ជាក់លាក់មួយនៅ​ពេលញាំអាហារ និងពេលគេង ឬសកម្មភាពប្រចាំថ្ងៃសំខាន់ៗផ្សេងទៀត ដោយកំណត់ពេលវេលាឱ្យកុមារបានអនុវត្តទៀងទាត់ជានិច្ច ។

២ បង្កើតបទបញ្ជាក្នុងផ្ទះ ៖ បង្កើតបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រួសារដោយមើលទៅតាមស្ថានភាពជាក់ស្ដែង និងធ្វើឱ្យសាមញ្ញបំផុត ងាយយល់ និងខ្លីៗ ។ ទន្ទឹមគ្នានោះសូមបញ្ជាក់ឱ្យកុមារបានដឹងពីផលវិបាកដែលកុមារទទួលបាន ប្រសិនបើកុមារមិនគោរពតាម ។ ការដាក់បទបញ្ជាចាំបាច់ត្រូវតែសមស្របជាមួយនឹងអាយុរបស់កុមារផងដែរ ។

៣. ភាពនឹងធឹងរបស់អាណាព្យាបាល ៖ កាលដែលបង្កើតបទបញ្ជាក្នុងផ្ទះរួចហើយត្រូវមានការប្តេជ្ញាចិត្តក្នុងការអនុវត្តន៍ និងតាមដានលទ្ធផល ។ ធ្វើយ៉ាងណាកុំឱ្យបទបញ្ជាផ្ទៃក្នុងដែលអាណាព្យាបាលសម្រេចចិត្តដាក់ចេញឱ្យកូនគោរពនោះ បែរជាត្រូវផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ឬផ្លាស់ប្តូរលឿនពេកដោយឥតហេតុផលជាក់លាក់ ឬហេតុផលស៊ីជម្រៅណាមួយ  ។

៤. ភាពអព្យាក្រឹត្យ ៖  អាណាព្យាបាលចំាបាច់ត្រូវមានភាពយុត្តិធម៌ទៅកាន់កុមារ ឬសមាជិកកូនគ្រប់រូបដែលកំពុងតែនៅក្នុងបន្ទុក ។ ពោលគឺមិនមានសេចក្តីលម្អៀងចំពោះក្មេងម្នាក់ណាឡើយ ទាំងក្ដីស្រឡាញ់ ទាំងការដាក់វិន័យពេលធ្វើខុស និងសម្មភាពផ្សេងទៀតត្រូវធ្វើឱ្យមានតុល្យភាព និងធ្វើខ្លួនជាអាព្យាបាលដែលស្ថិតនៅក្នុងភាពជាកណ្តាលជានិច្ចចំពោះកូន ឬកុមារ ។

៥. ផ្តល់ទំនុកចិត្ត ៖ ការបង្កើតនូវទំនាក់ទំនងដ៏ជិតស្និតជាមួយកុមារធ្វើឱ្យកុមារជឿជាក់ថាអាណាព្យាបាល និងបរិយាកាសក្នុងផ្ទះជាទីកន្លែងមានសុវត្ថិភាព ដោយការពារពួកគេអំពីហេតុការណ៍មិនល្អ ។

៦. លើកទឹកចិត្តកុមារ ៖ ការរចេះសរសើរនូវអ្វីដែលកុមារធ្វើបានល្អ ឬសូម្បីតែកុមារមិនបានប្រព្រឹត្តអ្វីខុសទៅនិងវិន័យក៏គួរលើកអំពីចំណុចនេះមកសរសើរដែរ ។ ប៉ុន្តែសូមផ្តល់ការសរសើរចំពោះឥរិយាបថដែលសមស្របប៉ុណ្ណោះ ហើយជៀសវាងការសរសើរពេលកុមារធ្វើអ្វីមួយដើម្បីគ្រាន់តែទាក់ទាញចំណាប់អារម្មណ៍ ។

៧. បង្ហាញពីកំហុសនីមួយៗ ៖  ត្រូវពន្យល់ដល់កុមារអំពីអ្វីដែលពួកគេបានធ្វើខុស និងហេតុអ្វីបានជាអ្នកខឹងជាមួយនឹងពួកគេ ។ កាលដែលគ្រាន់តែដាក់ទោសដោយពុំបានប្រាប់ពីកំហុសឱ្យច្បាស់លាស់ នោះពេលក្រោយគេអាចនឹងធ្វើខុសម្ដងហើយម្តងទៀតចំពោះរឿងដ៏ដែលៗទាំងអារម្មណ៍មន្ទិលសង្ស័យលើអាណាព្យាបាលអំពីការដាក់ទោស ។

៨. រក្សាកិត្តិយសកុមារ ៖ សូមជៀសវាងការសើចចំអកចំអន់ចំពោះកុមារ ឬធ្វើឱ្យកុមារមានអារម្មណ៍ថា ខ្លួនជាមនុស្សគ្មានតម្លៃ ឬការធ្វើឱ្យពួកគេមាភាពអាម៉ាស់ ជាសាធារណៈ ។ ព្រោះមិនមែនមានតែមនុស្សធំទេដែលចេះស្រឡាញ់កិត្តិយស កុមារក៏ដូច្នោះដែរ ។

៩. ភាពហ្មត់ចត់របស់អាណាព្យាបាល ៖ ត្រូវតែម៉ឺងម៉ាត់ នៅពេលដែលកំពុងអនុវត្តវិន័យចំពោះកុមារ ។

១០. ប្រកាន់ភ្ជាប់ភាពអហិង្សា ៖ ទទួលយកនូវឥរិយាបថ «គ្មានការវាយដំ» ​​​​​គ្មាននរណាម្នាក់មានសិទ្ធវាយដំលើនរណាម្នាក់ផ្សេងទៀតនៅក្នុងផ្ទះឡើយ ដោយរួមទាំងការវាយដំលើកុមារ ទោះបីជាក្មេងមានចរិតមិនល្អ ពិបាកនិយាយគ្នាក៏ដោយ ។ ត្រូវស្វែងរកវិធីសាស្រ្ត ឬជំនួយផ្សេងៗ មកជំនួសឱ្យការប្រើប្រាស់ហិង្សា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...