កម្មវិធីប្រកួតជជែកដេញដោលតស៊ូមតិជួយពង្រឹងសមត្ថភាពយុវជន ឆ្ពោះទៅកាន់គោលដៅការអប់រំពិតប្រាកដ

arrow_downward នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីប្រកួតជជែកដេញដោលតស៊ូមតិរបស់យុវជន ឬសកម្មភាពប្រកួតជជែកដេញដោលតស៊ូកំពុងក្លាយជាវេទិកាប្រកួតជជែកចំណេះដឹងតាមរយៈសមរភូមិគំនិតដ៏ពេញនិយមសម្រាប់យុវជនកម្ពុជា ។ គេក៏ឃើញមានក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធជាច្រើនបានគាំទ្រនិងបង្កើតឱ្យមានកម្មវិធីប្រកួតជជែកដេញដោលតស៊ូមតិរបស់យុវជនជាហូរហែ ហើយវេទិកាប្រកួតកាន់តែមានភាពទំនើប និងមានប្រធានបទកាន់ស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ ។

arrow_upward និយាយពីប្រធានបទវិញ យុវជនបានប្រមែប្រមូលទឡ្ហីករណ៍ ឬអំណះអំណាងសមហេតុផលជាច្រើន ដើម្បីទប់ទល់ទៅនឹងមតិស្រប និងបកស្រាយដាក់បន្ទុកលើមតិផ្ទុយ ព្រមទាំងបង្ហាញពីចំណុចខ្លាំងនៃការសិក្សាស្រាវជ្រាវការពាររាល់ការលើកឡើងរបស់ខ្លួន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា format_quote ធ្លាប់បានលើកឡើងជារឿយៗនៅកម្មវីធីបើក និងបិទកម្មវិធីប្រកួតជជែកដេញដោលតស៊ូមតិរបស់យុវជនថា កម្មវិធីប្រកួតជជែកដេញដោលតស៊ូមតិ គឺជាឱកាសដែលយុវជនចេញប្រើប្រាស់វប្បធម៌សន្ទនាប្រកបដោយខ្លឹមសារមានអត្ថន័យ បង្ហាញពីភាពថ្លៃថ្នូររបស់បុគ្គល បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ព្រមទាំងបង្ហាញពីគំរូភាពជាពលរដ្ឋល្អរស់នៅក្នុងសង្គមប្រើប្រាស់សិល្បៈនៃការជជែកគ្នាដើម្បីដោះស្រាយបញ្ហាដោយអហឹង្សា។

format_quote ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបញ្ជាក់បន្ថែមដែរថា កម្មវិធីប្រកួតជជែកដេញដោលតស៊ូមតិកំពុងជួយពង្រឹងសមត្ថភាពយុវជនកម្ពុជាឆ្ពោះទៅកាន់គោលដៅការអប់រំពិតប្រាកដ ដែលមានបំណិនសតវត្សទី២១ ជាមូលដ្ឋាន ។ បំណិននេះសំខាន់សម្រាប់សិស្សានុសិស្សក្នុងសម័យសេដ្ឋកិច្ចពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន ។

ទី២ - បំណិននៃការទទួលព័ត៌មានថ្មីៗ ដូចជាសិស្សត្រូវមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងផ្នែកបច្ចេកវិទ្យា ។ ទី៣ - បំណិនជីវិតផ្តោតលើការចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ ការចេះផ្តួចផ្តើមគំនិត ភាពជាអ្នកដឹកនាំ និងផលិតភាពការងារ ។ ទី១ - បំណិននៃការសិក្សារៀនសូត្រ ផ្ដោតលើការត្រិះរិះពិចារណា ការគិតដោយមានភាពច្នៃប្រឌិត ការសហការ និងការទំនាក់ទំនង ។

បំណិនសតវត្សទី២១ មានបីសំខាន់ៗ រួមមាន ៖

“កម្មវិធីជជែកដេញដោយ កន្លងទៅគេតែងឃើញក្រសួងអប់រំ យុវជន និងកីឡា រៀបចំកម្មវិធីប្រកួតគំនិតជជែកដេញដោលតស៊ូមតិសម្រាប់សិស្សវិទ្យាល័យ និងនិស្សិតនៅមហាវិទ្យាល័យ
ការរៀបចំឱ្យមានកម្មវិធីប្រកួតគំនិតនេះ គឺចង់លើកកម្ពស់សមត្ថភាពសិស្សានុសិស្សឱ្យស្រឡាញ់ការសិក្សា និងបង្កើនស្រាវជ្រាវលើប្រធានបទផ្សេងៗដែលកំពុងកើតមាននៅក្នុងសង្គមឱ្យកាន់តែទូលាយ ។
“កម្មវិធីយុវជន២១” ។ តស៊ូមតិយុវជនថ្នាក់ជាតិ”

ជជែកដេញដោលយុវជនអាស៊ាន២០២២
ប្រធានបទទាំងនេះ មានដូចជា ការរីកចម្រើនបច្ចេកវិទ្យា និងសីលធម៌រស់នៅរបស់មនុស្ស, គំនិតអាជីវកម្មថ្មីៗដែលមាននិរន្តរភាព, ការរស់នៅគិតគូរដល់បរិស្ថាន, ស្មារតីសាមគ្គី សន្តិភាព ភារតភាព, គុណសម្បត្តិនៃការអបរំ, ព្រមទាំងបង្ហាញភាពជាអ្នកដឹកនាំក្រុម គ្រួសារ និងសហគមន៍ផងដែរ ។ឆ្នាំ២០២២ ខណៈកម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធី ដែលមានយុវជនមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០ ចូលរួម ។ នេះជាព្រឹត្តិការណ៍យុវជនក្នុងតំបន់ដ៏ធំមួយដែលយុវជនសមាជិកអាស៊ានទាំងអស់ចាប់អារម្មណ៍ ហើយក្រុមចូលរួមប្រកួតនីមួយៗបានបង្ហាញសមត្ថភាព ចំណេះដឹង ការស្រាវជ្រាវ និងទេពកោសល្យរបស់ពួកគេ ។

គុណសម្បត្តិនៃកម្មវិធីប្រកួតជជែកដេញដោលតស៊ូមតិសម្រាប់យុវជន ៖
១. បង្ហាញពីសាមគ្គីភាព និងស្មារតីការងារក្រុមរបស់យុវជន (ការងារក្រុម)
២. បង្កើនការស្រាវជ្រាវ និងបង្កើតអំណះអំណាងបែបវិទ្យាសាស្ត្រ (ទិន្នន័យ និងភស្តុតាងជាក់លាក់)
៣. បង្កើតការគិតពិចារណាស៊ីជម្រៅលើបញ្ហា និងដំណោះស្រាយដោយសន្តិវិធី (ប្រកាន់គំរូអហឹង្សា)
៤. ពង្រឹងភាពក្លាហាន ឥរិយាបថថ្លៃថ្នូរ ពាក្យពេចន៍សមរម្យទៅកាន់សាធារណជន (របៀបនិយាយសាធារណៈ)
៥. បង្កើតទម្លាប់ត្រៀមខ្លួនជានិច្ចដើម្បីដោះស្រាយបញ្ហាលឿនរហ័ស (ការចងចាំ និងមធ្យោបាយឆ្លើយតប)
៦. ជំរុញឱ្យយុវជនមានគោលដៅសិក្សា និងគោលដៅការងារច្បាស់លាស់សម្រាប់អនាគតរបស់ពួកគេ ។

ជាការពិតណាស់ ប្រសិនបើយុវជនបានចូលខ្លួនប្រឡូកនឹងវេទិកាជជែកដេញដោលតស៊ូមតិណាមួយ យុវជននោះរមែងមានលទ្ធភាពរុញខ្លួនឯងឱ្យចាប់អារម្មណ៍កាន់តែខ្លាំងលើការសិក្សា ការប្រកួតប្រជែងនានា និងការងារសង្គមផ្សេងៗ ។ ទន្ទឹមគ្នានេះ គេក៏មិនអាចបដិសេធបានឡើយថា ជ័យជម្នះបានពីការប្រកួតនឹងលើកទឹកចិត្តក្រុមឈ្នះឱ្យមានចិត្តចង់ប្រកួតគំនិតបន្ត ចំណែកក្រុមពុំទទួលបានជ័យជម្នះនឹងត្រៀមខ្លួនពង្រឹងសមត្ថភាពជាបន្តបន្ទាប់ដើម្បីការប្រកួតប្រជែងលើកក្រោយ ។ ឱ្យមានចិត្ត
ចង់ប្រកួត
គំនិតបន្ត
ពង្រឹង
សមត្ថភាព
ជាបន្តបន្ទាប់

រៀនដើម្បីដឹង រៀនដើម្បីធ្វើ រៀនដើម្បីរស់នៅ រៀនដើម្បីទាំងអស់គ្នា ការប្រកួតជជែកដេញដោលតស៊ូមតិជាការប្រកួតគំនិត ប្រាជ្ញា និងស្មារតីក្រុមនៅលើវេទិការ តែមិនមែនមានន័យថា ការប្រកួតយកឈ្នះចាញ់ដោយខាងតែបាននោះទេ ។ ទាំងក្រុមឈ្នះនិងក្រុមចាញ់សុទ្ធតែរៀនពីបទពិសោធន៍ដែលខ្លួនបានជួប ព្រមទាំងទទួលបានការតម្រង់ទិស ឬចំណុចបំពេញបន្ថែមផ្សេងៗពីគណៈកម្មការដាក់ពិន្ទុ ។ ជារួមលទ្ធផលនៃការប្រកួត គឺឆ្លើយគោលដៅអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចតុស្ដម្ភទាំងបួនក្នុងវិស័យអប់រំ រួមមាន រៀនដើម្បីដឹង រៀនដើម្បីធ្វើ រៀនដើម្បីរស់នៅ និងរៀនដើម្បីទាំងអស់គ្នា ហើយនេះជាគោលដៅនៃការអប់រំពិតប្រាកដ ។


format_quote format_quote ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ
ហង់ជួន ណារ៉ុន បេសកម្មដ៏សំខាន់របស់ក្រសួងអប់រំ យុវជន និងកីឡា គឺអភិវឌ្ឍយុវជនប្រកបដោយចំណេះដឹង ចំណេះធ្វើ ទំនាក់ទំនងល្អ និងការចេះរស់នៅជាមួយគ្នាប្រកបដោយសារតីទទួលខុសត្រូវ មានសីលធម៌ និងមានភាពថ្លៃថ្នូរក្នុងសង្គមជាតិ

តើធ្វើដូចម្តេចទើបក្លាយជាយុវជនឆ្នើមចូលរួមប្រកួតជជែកដេញដោលតស៊ូមតិ? ១. ពង្រឹងសមត្ថភាពផ្ទាល់ខ្លួន (ការសិក្សា)
២. ឧស្សាហ៍តាមដានព័ត៌មានសង្គមដែលមានគុណភាព
៣. តាមដានកម្មវិធីប្រកួតប្រជែកជជែកដេញដោលតស៊ូមតិនានា
៤. រៀនកត់ត្រាព័ត៌មានទុកនៅពេលមានគំនិតថ្មី ឬព័ត៌មានសំខាន់
៥. ហ្វឹកហាត់ និងត្រៀមខ្លួនជានិច្ចទាំងរបៀបនិយាយ កាយវិការ ទឹកមុខ និងដំណើរលើវេទិកា ។

• ការជ្រើសរើសអ្នកណែនាំត្រូវ ៖ គ្រូបង្វឹក ឬអ្នកណែនាំជាជំនួយការពិសេសរបស់ក្រុម ។ សមាជិកទាំងអស់នឹងទទួលបានបទពិសោធន៍ គំនិតច្នៃប្រតិដ្ឋ និងវិធីសាស្ត្រកែលម្អចំណុចខ្វះខាតនានាពីអ្នកណែនាំ ។ គ្រូបង្វឹក ឬអ្នកណែនាំជាកញ្ចក់ឆ្លុះបញ្ចាំងសកម្មភាពក្រុមទាំងមូល ។ ការជ្រើសរើសត្រឹមត្រូវដែលបេក្ខជនត្រូវពិចារណាមុនចូលរួមប្រកួតជជែកដេញដោលតស៊ូមតិ ៖ • ការជ្រើសរើសក្រុមត្រូវ ៖ • ការជ្រើសរើសទឡ្ហីករណ៍ត្រូវ ៖ ប្រធានបទរបស់ក្រុមអាចជាប្រធានបទមតិស្រប ឬជាប្រធានបទមតិបដិសេធ ។ ប្រធានបទមតិស្រប ឬជាប្រធានបទមតិបដិសេធ មិនសំខាន់នោះទេ អ្វីដែលសំខាន់ត្រូវជ្រើសរើសទឡ្ហីករណ៍ឱ្យបានត្រឹមត្រូវទៅលើប្រធានបទដែលក្រុមទទួលបាន ។ នេះជាដំណាក់កាលស្មុកស្មាញបំផុតដែលសមាជិកក្រុមទាំងអស់ត្រូវសម្រិតសម្រាំងខ្លឹមសារទឡ្ហីករណ៍ ផ្ទៀងផ្ទាត់ពេលវេលា និងហាត់សមសាកល្បង ។ ចំណុចស្នូលដើម្បីសម្រេចគោលដៅគឺសាមគ្គីភាពរបស់ក្រុម ដោយជ្រើសរើសអ្នកនាំក្រុម (អ្នកសម្របសម្រួល) និងបែងចែកតួនាទីនិងភារកិច្ចសមាជិកក្រុមទៅតាមចំណេះដឹង និងទេពកោសល្យ ។ មិនមែនជាតួឯកក្នុងក្រុម តែជាក្រុមការងារដែលជួយឱ្យគ្រប់គ្នាក្លាយជាតួឯក ។

• ការជ្រើសរើសរបៀបបង្ហាញត្រូវ ៖ ចំណុចនេះផ្តោតលើរបៀបនិយាយ (បច្ចេកទេសបង្ហាញប្រធានបទ) ដោយគិតពីសំឡេងនិយាយផ្តើមទៅកាន់អ្នកទស្សនា ភ្ញៀវកិត្តិយស និងគណៈកម្មការដាក់ពិន្ទុ ។ សមាជិកក្រុមទាំងអស់ត្រូវប្រាកដពីចំណុចខ្លឹមសារទាំងអស់ដែលនឹងត្រូវលើកឡើង ហើយបែងចែកគ្នាបកស្រាយដោយជឿជាក់ និងសមហេតុផលអមដោយអំណះអំណាងច្បាស់លាស់ ។ អំណះអំណាងនេះ មានជាគំនិត ឯកសារ និងតួលេខ (ទិន្នន័យ) ។ • ការឆ្លើយតបត្រូវ ៖ អារម្មណ៍ភ័យខ្លាចអាចឱ្យមនុស្សភ្លេច ភ្លេចនេះហើយអាចឱ្យមនុស្សបាត់បង់ពិន្ទុដោយងាយ ។ សមាជិកទាំងអស់មិនត្រូវតក់ស្លុតខ្លាចសំណួរពីដៃគូរប្រកួត ឬខ្លាចសំណួរពីគណៈកម្មការដាក់ពិន្ទុឡើយ ។ បេក្ខជនត្រូវឆ្លើយតបឱ្យចំប្រធានបទ ប្រើថេរវេលាសមល្មមតាមការកំណត់ ដោយរក្សារបៀបឆ្លើយមិនយឺតពេក និងមិនលឿនញាប់ខ្លាំងពេក ។

ឬឯកសារយោង គឺជាភស្តុតាងសម្អាងហេតុផលបន្ថែមលើទឡ្ហីករណ៍មានភាពចាំបាច់បំផុត ដែលបេក្ខជនម្នាក់ៗត្រូវច្បាស់មុននឹងឡើងវេទិការប្រកួត ។ ឯកសារយោងបន្ថែមនេះ ជាប្រភពព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ទទួលស្គាល់ និងទុកចិត្តបាន ។ បេក្ខជនត្រូវស្វែងរកឯកសារទាំងអស់នោះនៅតាមបណ្តាគេហទំព័ត៌មានផ្លូវការ សៀវភៅ ច្បាប់ និងឯកសារស្រាវជ្រាវនានាដែលមានបញ្ជាក់ពីស្ថាប័ន ព្រមទាំងដាក់កាលបរិច្ឆេទត្រឹមត្រូវ ។ ជជែកដេញដោលតស៊ូមតិ ប្រៀបដូចជាដំណើរនៃការសិក្សាស្រាវជ្រាវស៊ីជម្រៅមួយដែរ ។ ចំណែកអ្នកចូលរួមប្រកួតប្រជែង គឺប្រៀបដូចជាអ្នកចងក្រងគំនិត និងបង្ហាញគំនិតសមហេតុផលបំផុតទៅកាន់សាធារណជនតាមរយៈអំណះអំណាងការពារប្រធានបទ ។ អំណះអំណាងការពារប្រធានបទ បើនិយាយពីការប្រកួត

• សារណា និងនិក្ខេមបទដែលមានការទទួលស្គាល់ • សំណេរសារព័ត៌មានអេឡិចត្រូនិក • ព័ត៌មានទិន្នន័យតាមវិស័យ • អត្ថបទកាសែត ឬអត្ថបទសារព័ត៌មាន • បាឋកថាសាធារណៈរបស់បុគ្គលឆ្នើម • កម្រងឯកសារច្បាប់នានា • អត្ថបទស្រាវជ្រាវដោយស្ថាប័នជំនាញ • សម្ភាសន៍ផ្ទាល់ ឬដកស្រង់ខ្លឹមសារបំពេញបន្ថែម ។

គួរបញ្ជាក់ កម្មវិធីប្រកួតជជែកដេញដោលតស៊ូមតិជួយពង្រឹងសមត្ថភាពយុវជនឆ្ពោះទៅកាន់គោលដៅការអប់រំពិតប្រាកដ គឺរៀនដើម្បីដឹង រៀនដើម្បីធ្វើ រៀនដើម្បីរស់នៅ និងរៀនដើម្បីទាំងអស់គ្នា ។ គោលដៅរួមតែមួយគត់ដែលកម្មវិធីប្រកួតជជែកដេញដោលតស៊ូមតិចង់ឃើញ គឺការចេះប្រើប្រាស់វប្បធម៌សន្ទនារបស់យុវជនដោយអហឹង្សា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ និងបង្ហាញពីគំនិតថ្មីៗដែលយុវជនមានចូលរួមដោះស្រាយបញ្ហាសង្គមរបស់ពួកគេ ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ចាន់ ចិត្រា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ចាន់ ចិត្រា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ចាន់ ចិត្រា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ចាន់ ចិត្រា ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ចាន់ ចិត្រា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ចាន់ ចិត្រា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ចាន់ ចិត្រា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ចាន់ ចិត្រា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី