«សំណេរអង្គរ» ជំរុញឱ្យយុវជនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រជាតិ

សៀមរាប - កម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” ជាវេទិការប្រកួតសំណេរភាសាខ្មែរជាសាធារណៈលើកដំបូងនៅកម្ពុជា ។ អ្នកចូលរួមកម្មវិធីប្រកួតបានចាត់ទុកការសរសេរតាមអានសំណេរអង្គរ ជាបទពិសោធន៍ជីវិតដ៏អស្ចារ្យ និងមានអត្ថន័យកំពុងចូលរួមជំរុញឱ្យយុវជនខ្មែរស្រឡាញ់អក្សរសាស្ត្រជាតិ ។អង្គរសំណេរអ្នកចូលរួមកម្មវិធីប្រកួតនេះ ក៏បានលើកឡើងទៀតថា វេទិការប្រកួតសរសេរតាមអាន «សំណេរអង្គរ» ជួយបំផុសឱ្យប្រជាពលរដ្ឋខ្មែរ និងសាធារជនចាប់អារម្មណ៍លើការប្រើប្រាស់ភាសាខ្មែរនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយកំហុស​ឆ្គងក្នុងការប្រើប្រាស់ភាសាជាតិតាមគ្រប់ទម្រង់ ។

“សំណេរអង្គរ” ជាផ្នែកមួយនៃការគាំទ្រដល់វិស័យអប់រំ និងលើកកម្ពស់ដល់ការសិក្សាភាសាជាតិ ។​

ស្ពានហាលខាង
មុខប្រាសាទអង្គវត្ត
កម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ» បានប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានហាលខាងមុខប្រាសាទអង្គវត្ត ទឹកដីខេត្តសៀមរាប ។ កម្មវិធីនេះមានអ្នកចូលរួមប្រកួតសំណេរសរសេរតាមអានជាង ៧០០នាក់មកពីគ្រប់រាជធានីខេត្តទូទាំងប្រទេសកម្ពុជា ។

ម៉ោង ៧ព្រឹកសំឡេងអានសំណេរសរសេរតាមអាន ចាប់ផ្តើមបន្លឺឡើងម្តងមួយឃ្លាៗ ចំណែកបេក្ខជនម្នាក់ៗកំពុងផ្ចិតផ្ចង់សរសេរសំណេរលើសន្លឹកកិច្ចការរបស់ខ្លួន ។

ការប្រកួតសរសេរតាមអាន “សំណេរអង្គរ” រៀបចំឡើងដោយបញ្ញវន្តខ្មែរមួយក្រុមដែលស្រឡាញ់វិស័យអក្សរសាស្ត្រជាតិ រៀបចំវិញ្ញាសារប្រកួតដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដឹកនាំអានសំណេរដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

អត្ថបទសរសេរតាមអានមានចំណងជើងថា «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ» ។ លទ្ធផលនៃការប្រកួតសរសេរតាមអាន «សំណេរអង្គរ» បានរក ឃើញយុវជន ៣រូប ក្លាយជាម្ចាស់ជយលាភីឆ្នើមក្នុងចំណោមបេក្ខជនជាង ៧០០នាក់ ។អង្គរអាណាចក្រនៃអរិយធម៌ខ្មែរ
ចំណងជើងអត្ថបទ

បេក្ខជន ចេង រតនា
មកពីរាជធានីភ្នំពេញ
បេក្ខជន វ៉ន វីដា មកពីខេត្តបន្ទាយមានជ័យបេក្ខនារី យ៉ោប សុឃាក់ នៅខេត្តសៀមរាបម្ចាស់ជយលាភីឆ្នើម

គណៈកម្មការរៀបចំកម្មវិធីបានវាយតម្លៃបេក្ខជនជ័យលាភីឆ្នើមសរសេរតាមអានខាងលើដោយផ្អែកលើរកឃើញបញ្ហាអក្ខវិរុទ្ធតិចបំផុត សរសេរគោរពតាមសំណៅវិញ្ញាសាដើម និងសរសេរបានស្អាតបំផុត ។

ក្រៅពីនោះក៏មានជ័យលាភីរងចំនួន ២២នាក់, ជ័យលាភីអក្សរស្អាតមាន ៣នាក់, បេក្ខជនមានអាយុតិចជាងគេបំផុមាន៣នាក់(ចាប់ពី៨ឆ្នាំ) និងអាយុច្រើនជាងគេបំផុតមាន ១នាក់ (អាយុ៦៧ឆ្នាំ) ដែលទទួលបានរង្វាន់លើកទឹកចិត្តមួយចំនួន ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថាភាសា​និង​អក្សរខ្មែរ​ជា​អត្តសញ្ញាណ​ជាតិ ​។«យើងមានប្រទេសរបស់យើង មានអក្សរសាស្ត្រជាតិរបស់យើង ដូច្នេះយើងត្រូវចេះអក្សរនោះឱ្យបានច្បាស់លាស់ យើងមិនអាចក្លាយជាអនក្ខរជននៅលើទឹកដីខ្លួនឯងបានទេ»ប្រសាសន៍​លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ជនជាតិ​នៃ​ប្រទេស​មួយ​ដែល​បាន​ប្រឹងប្រែង​ថែរក្សា​និង​លើក​ក​ម្ពស់​អក្សរសាស្ត្រ​ជាតិ​ ​គឺ​បាន​ធ្វើ​ឱ្យ​ព្រលឹង​ជាតិ​នេះ​នៅតែ​ឋិត​ឋេ​រ ​។​

ទន្ទឹមគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់បន្ថែម​ថា អក្សរសាស្ត្រគង់វង្ស ព្រលឹងជាតិរស់រានបន្ត តែប្រសិនបើអក្សរសាស្ត្រមិនគង់វង្ស ប្រជាពលរដ្ឋបោះបង់ការប្រើប្រាស់អក្សរជាតិខ្លួន នោះអាចនឹងនាំឱ្យជាតិជួបអន្តរាយជាក់ជាពុំខាន ។លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ មានប្រសាសន៍បន្តថា

គឺនាំឱ្យបាត់បង់តម្លៃបរទេសក៏គេមិនឱ្យតម្លៃក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ប្រសិនបើ
មិនចេះសរសេរអក្សរជាតិខ្លួនឯង
មិនកោតសរសើរពលរដ្ឋខ្មែរយើងដែរ ដូច្នេះដែលជាកូនខ្មែរត្រូវសរសេរអក្សរខ្មែរឱ្យបានច្រើន អានសៀវភៅឱ្យបានច្រើន រៀនស្គាល់ពាក្យខ្មែរឱ្យបានច្រើនព្រោះដូនតាបានបង្កើតអក្សរ និងបន្សល់ទុកឱ្យយើងជាឱ្យកូនចៅជំនាន់នេះច្រើនណាស់ គឺយើងត្រូវតែបន្តថែរក្សាទាំងអស់គ្នា ។

កម្មវិធី​ប្រកួត​សរសេរ​តាម​អាន “​សំណេរ​អង្គរ​”ចំណែកលោក​ ​លី​ម​ ​ប៊ុន​ហុ​ក​ ​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​សរសេរ​តាម​អាន​សំណេរ​អង្គរ​ មានប្រសាសន៍ថា​មាន​បំណង​បង្កើត​ជា​ចលនា​ថ្នាក់​ជាតិ​ ​ដើម្បី​ដាស់​ស្មារតី​របស់​សិស្ស-​និស្សិត​ ​និង​មហាជន​ទូទៅ​មាន​ការ​ប្រុងប្រយ័ត្ន ​និង​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​សរសេរ​អក្ខរាវិរុទ្ធ​ខ្មែរ​ឱ្យ​ត្រឹមត្រូវ​ ។​

តាមរយៈបទពិសោធន៍ប្រកួតសរសេរ
តាមអានសំណេរអង្គរ នឹងចូលរួមជំរុញ
ឱ្យយុវជនខ្មែរស្រឡាញ់អក្សរសាស្ត្រជាតិ ។
បន្ថែមលើនេះ លោក​ ​លី​ម​ ​ប៊ុន​ហុ​ក បានបញ្ជាក់ថាកម្មវិធីសរសេរតាមសំណេរអង្គររៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈ ហើយក៍ជាមធ្យោបាយមួយសម្រាប់ទាញយកចំណាប់អារម្មណ៍របស់សាធារណជនលើសារៈសំខាន់នៃអក្សរសាស្ត្រខ្មែរ ក៏នឹងអនុញ្ញាតឱ្យអ្នកចូលរួមដោយផ្ទាល់ពង្រីកចំណេះដឹងទូទៅរបស់ខ្លួន លើប្រធានបទដែលជាកម្មវត្ថុរបស់សំណេរ ។

កម្មវិធីប្រកួតសំណេរ
អង្គរសំខាន់ខ្លាំង
សម្រាប់ប្រជាជនកម្ពុជា ដោយជួយបំផុសប្រជាជន និងយុវជនខ្មែរឱ្យសរសេរអក្សរខ្មែរត្រឹមត្រូវ ហើយកម្មវិធីនេះ ក៏ជួយលើកកម្ពស់វិស័យទេសរណ៍នៅកម្ពុជាផងដែដោយសារកម្មវិធីបានធ្វើឡើងនៅតំបនអង្គរនៃខេត្តសៀមរាប ។ជ័យលាភីលេខ១លោក ចេង រតនា អាយុ ៣០ឆ្នាំ ជាបេក្ខជនប្រកួតសំណេរអង្គរជាប់ជ័យ
លាភីលេខ១ បាននិយាយថា

ស្របនឹងការលើកឡើងនេះ លោក ចេង រតនា មានបំណងចង់ឃើញកម្មវិធីប្រកួតសរសេរតាមអានជាសាធារណៈនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយចង់ឃើញប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនចូលរួមគាំទ្រ និងចូលរួប្រកួតប្រជែង ​ដើម្បីបុព្វហេតុលើកកម្ពស់វិស័យអក្សរសាស្ត្រជាតិ ដែលជាផ្នែកមួយនៃវប្បធម៌ជាតិ ។សម្រាប់យុវជនជយលាភីលេខ១ រូបនេះ បានបង្ហាញពីការយល់ឃើញអំពីលទ្ធផលរបស់ខ្លួនទៀតថា ៖ “ខ្ញុំមិនរំពឹងសោះថា ខ្ញុំទទួលបានជ័យលាភីលេខ១ ! ខ្ញុំមិននឹកស្មានសោះព្រោះខ្ញុំមានបំណងតែមួយគត់ គឺមចូលរួមប្រកួត និងគាំទ្រកម្មវិធីប្រកួត ដោយសារនេះជាលើកទី១ ដែលនៅកម្ពុជាមានកម្មវិធីប្រកួតសរសតាមអានជាសាធារណៈ” ។សម្រាប់ប្រជាជនកម្ពុជា ដោយជួយបំផុសប្រជាជន និងយុវជនខ្មែរឱ្យសរសេរអក្សរខ្មែរត្រឹមត្រូវ ហើយកម្មវិធីនេះ ក៏ជួយលើកកម្ពស់វិស័យទេសរណ៍នៅកម្ពុជាផងដែដោយសារកម្មវិធីបានធ្វើឡើងនៅតំបន់អង្គរនៃខេត្តសៀមរាប ។លោក ចេង រតនា ម្ចាស់ជយលាភីលេខ១នៃកម្មវិធីប្រកួត “សំណេរអង្គរ” ។

គួរកត់សម្គាល់ដែរថា គ្រប់បេក្ខជនដែលបានចូលរួមកម្មវិធី “សំណេរអង្គរ” បានសម្តែងក្តីរំភើបរីករាយទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេងទោះពួកគាត់មិនទទួលបានរង្វាន់ក៏ដោយ ។

សម្រាប់លោក លីម ប៊ុនហុកអ្នកចូលរួមបានបង្ហាញពីទឹកចិត្តមោទនភាពថា ការចូលរួមប្រកួតសរសេរតាមអានថ្នាក់ជាតិនៅស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ពិតជាកិត្តិយសនិងជាឱកាសកម្រក្នុងជីវិត ។អ្នក​រៀបចំ​កម្មវិធី​ប្រកួត​សរសេរ​តាម​អាន​ “សំណេរ​អង្គរ​” មានបំណងចង់ឱ្យមានកម្មវិធីបែបនេះកើតឡើងជារៀងរាល់ឆ្នាំ ហើយលោកនិងក្រុមការងារនឹងខិតខំធ្វើយ៉ាងណឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ គឺធំជាង និងពិសេសជាងពេលនេះទៅទៀត ។ការរៀបចំកម្មវិធី “សំណេរអង្គរ” លើកទី១ បានចំណាយថវិកាអស់ប្រមាណជាង ៤ម៉ឺនដុល្លារអាមេរិក ដោយមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននានា ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៧ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *