គ្រូបង្រៀន Tsang Yin Hung បំបែកកំណត់ត្រាថ្មីឡើងភ្នំ Everest លឿនរហ័ស

អ្នកស្រី Tsang Yin Hung គ្រូបង្រៀនមកពីហុងកុង អាយុវ័យសែសិបប្រាំឆ្នាំ បានជាបុគ្គលបំបែកកំណត់ត្រានៃការឡើងភ្នំ Everest លឿនរហ័សខ្ពស់ជាងគេបំផុតលើលោក។ អ្នកស្រីបានចំណាយពេលត្រឹមម្ភៃប្រាំម៉ោងនិងហាសិបនាទីប៉ុណ្ណោះ ផ្តើមចេញពីជំរុំនៃអ្នកឡើងភ្នំដូចគ្នាទៅនឹងម្ចាស់កំណត់ត្រាចាស់ជនជាតិនេប៉ាល់ ដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០១៧ ក្នុងល្បឿនលឿនជាងដល់ទៅដប់ពីរម៉ោង។

បន្ទាប់ពីបានធ្វើដំណើរចុះមកវិញដោយសុវត្ថិភាព អ្នកស្រី Tsang បានថ្លែងប្រាប់ទៅដល់ក្រុមអ្នកកាសែតនេប៉ាល់ថា អ្នកស្រីមានអារម្មណ៍ថាអស្ចារ្យនិងរីករាយខ្លាំងបំផុតដែលអាចឡើងភ្នំខ្ពស់ជាងនេះ។ អ្នកស្រីគ្មានបំណងបំបែកកំណត់ត្រានេះឡើយ ប៉ុន្តែធ្វើដំណើរឡើងភ្នំដើម្បីប្រជែងទៅនឹងសមត្ថភាពខ្លួនឯងតែប៉ុណ្ណោះ​។​

ក្នុងសប្តាហ៍កន្លងទៅអ្នកស្រី Tsang បានក្លាយជាអ្នកបំបែកកំណត់ត្រាក្នុងចំណោមមនុស្សបីនាក់ដែលបានឡើងភ្នំ Everest ។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនលោក Arthur Muir ​ដែលមានវ័យចិតសិបប្រាំឆ្នាំបានក្លាយទៅជាមនុស្សមានអាយុចាស់ជាងគេបំផុតដែលបានឡើងភ្នំនេះ ខណៈដែលលោក Zhang Hong វ័យសែសិបប្រាំមួយឆ្នាំបានក្លាយទៅជាមនុស្សពិកាភ្នែកដំបូងបំផុតពីតំបន់អាស៊ី បានបញ្ចប់ការឡើងភ្នំដោយជោគជ័យកាលពីថ្ងៃចន្ទ។

គួររំលឹកដែរថា កាលពីឆ្នាំ២០១៧ កន្លងទៅ ស្ត្រីជនជាតិនេប៉ាល់ Phunjo Jhangmu Lama ធ្លាប់ឡើងភ្នំ Everest ដោយប្រើប្រាស់ពេលវេលាប្រមាណជាសាបសិបប្រាំបួនម៉ោង និងប្រាំមួយនាទី។ រដ្ឋាភិបាលនៃប្រទេសនេប៉ាល់បានប្រកាសបើកឱ្យមានសកម្មភាពទេសចរណ៍ និងការកម្សាន្តឡើងភ្នំ Everest ឡើងវិញសម្រាប់ជនបរទេសតាំងតែពីខែមេសា បន្ទាប់ពីបានបិទរយៈពេលជិតពីរឆ្នាំដោយសារឥទ្ធិពលវីរុសកូរ៉ូណា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី