អាមេរិកស៊ើបអង្កេត Chatbots របស់ក្រុមហ៊ុន AI ចំនួន៧ ជុំវិញសុវត្ថិភាពកុមារ

និយតករអាមេរិកបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យា AI ចំនួន៧ សង្ស័យថា Chatbots របស់ពួកគេ គ្មានសុវត្ថិភាពដល់កុមារ, នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC ថ្មីៗនេះ។

ក្រុមហ៊ុនទាំង៧នេះ មានដូចជា Alphabet, OpenAI, Character.ai, Snap, XAI, Meta និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ Instagram។ ការសង្ស័យពីរបៀបដែល AI chatbots ទាំងនោះធ្វើអន្តរកម្មជាមួយកុមារ បានកើតមានឡើង ចំពេលដែលផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ សម្រាប់កុមារ គឺជាប្រធានបទដ៏ក្តៅគគុកមួយ ជាមួយនឹងការព្រួយបារម្ភថា មនុស្សវ័យក្មេង ងាយរងគ្រោះ ដោយសារតែ AI អាចធ្វើត្រាប់តាម ការសន្ទនា និងអារម្មណ៍របស់មនុស្ស ដែលជារឿយៗ មានការបន្លំខ្លួនឯងថា ជាមិត្ត ឬ ដៃគូ។

លោក Andrew Ferguson ប្រធាន គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ ហៅកាត់ FTC បាននិយាយថា ការស៊ើបអង្កេតនឹង “ជួយយើងឱ្យយល់កាន់តែច្បាស់ អំពីរបៀបដែលក្រុមហ៊ុន AI កំពុងអភិវឌ្ឍផលិតផលរបស់ពួកគេ និង ជំហានដែលពួកគេកំពុងអនុវត្ត ដើម្បីការពារកុមារ” ។

ក្រុមហ៊ុន Character.ai បានប្រាប់ថា ខ្លួនស្វាគមន៍ កិច្ចសហការ ជាមួយនិយតករអាមេរិក ខណៈពេលដែល ក្រុមហ៊ុន Snap បាននិយាយថា ខ្លួនគាំទ្រ “ការអភិវឌ្ឍន៍ប្រកបដោយការគិតគូរ” នៃ AI ដែលធ្វើឱ្យមានតុល្យភាព រវាងការច្នៃប្រឌិត ជាមួយនឹងសុវត្ថិភាព។

ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីមានការប្តឹងក្រុមហ៊ុន AI នានា ដោយក្រុមគ្រួសាររបស់កុមារ ដែលនិយាយថា ក្មេងជំទង់បានស្លាប់ ដោយសារការធ្វើអត្តឃាត បន្ទាប់ពីការសន្ទនាយូរជាមួយ chatbots ។

ជាក់ស្តែងនៅរដ្ឋកាលីហ្វ័រញ៉ា ឪពុកម្តាយរបស់ កុមារ Adam Raine អាយុ១៦ឆ្នាំ កំពុងប្តឹង OpenAI ជុំវិញការស្លាប់របស់កូនដោយចោទប្រកាន់ថា ChatGPT ជាដើមហេតុ។

ក្រុមហ៊ុន Meta ក៏ប្រឈមមុខនឹងការរិះគន់ផងដែរ ជុំវិញគោលការណ៍ ដែលអនុញ្ញាតឱ្យដៃគូ AI មានការសន្ទនា “មនោសញ្ចេតនា ឬ ត្រេកត្រអាល” ជាមួយអនីតិជន។

ក្រុមវេជ្ជបណ្ឌិត ក៏ព្រមានអំពី ជំងឺវិកលចរិក អាចកើតឡើង ដោយសារតែ AI ផងដែរ ព្រោះថា ពួកគេកាន់តែបាត់បង់ទំនាក់ទំនង ជាមួយការពិត បន្ទាប់ពីការប្រើប្រាស់ chatbots យ៉ាងខ្លាំង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី