រាជរដ្ឋាភិបាលកម្ពុជាសម្រេចកែលម្អលក្ខណសម្បត្តិគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

រាជរដ្ឋាភិបាលកម្ពុជាសម្រេចកែលម្អលក្ខណសម្បត្តិគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ

“ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”

ឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ន ដោយដាក់បញ្ចូលវិធានការការពារជំងឺឆ្លងទៅក្នុងគោលនយោបាយថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។ ការកែសម្រួលគោលនយោបាយនេះធ្វើឡើងបន្ទាប់ពីបានដាក់ឱ្យអនុវត្តន៍អស់រយៈពេលដប់ឆ្នាំកន្លងមក។

គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដែលបានកែសម្រួលនៅពេលនេះ មានគោលបំណងបន្តកសាង និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហាន្តរាយ និងជម្ងឺឆ្លងរាតត្បាតគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន។

ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានកំណត់លក្ខណសម្បត្តិប្រាំពីរចំណុច។ ទីមួយ គ្មានបទល្មើសគ្រប់ប្រភេទ ពិសេសសកម្មភាពលួច ឆក់ ប្លន់។ ទីពីរ គ្មានបទល្មើសគ្រឿងញៀន។ ទីបី គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។ ទីបួន ភូមិឋានមានអនាម័យ មានសោភណ្ឌភាពល្អ និងបរិស្ថានល្អ។

ចំណុចទីប្រាំ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ករណីប្រធានសក្ដិ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។ ទីប្រាំមួយ ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទីប្រាំពីរ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី 08 ខែមករា ឆ្នាំ 2021 កន្លងទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចជុំពិនិត្យកែសម្រួលលក្ខណសម្បត្តិនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់សុវត្ថិភាព ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំព្រមានចាត់វិធានការតាមច្បាប់ចំពោះអ្នកក្លែងបន្លំសញ្ញាបត្រ ខណៈអ្នកជំនាញស្នើឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធ

ក្រសួងអប់រំ យុវជន និងកីឡា ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬបុគ្គលិកបង្រៀនណាដែលក្លែងបន្លំ កែប្រែ ឬប្រើប្រាស់សញ្ញាបត្របណ្ឌិត
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

អាន១៥នាទីក្នុងមួយថ្ងៃប្តូរជារង្វាន់ ៖ សិង្ហបុរីបង្កើតកម្មវិធីជំរុញការអាន

សិង្ហបុរីបានដាក់ឱ្យដំណើរការកម្មវិធី ដែលលើកទឹកចិត្តប្រជាជនឱ្យអានសៀវភៅយ៉ាងហោចណាស់១៥នាទីក្នុងមួយថ្ងៃ ដោយអ្នកចូលរួមអាចប្រមូលពិន្ទុ និងកាក់និម្មិត
ទេពកោសល្យ, បទយកការណ៍, ព្រឹត្តិការណ៍, យុវជនឆ្នើម

ពីកុមារីរូបរាងតូចល្អិត ទុំ សំណាង ពុះពាររៀនរហូតជាប់បាក់ឌុប ប្តេជ្ញាបន្តរៀនច្បាប់ និងចង់ក្លាយជាមន្ត្រីរាជការ

ទុំ សំណាង អាយុ២០ឆ្នាំ ជាកូនស្រីម្នាក់ដែលមានរូបរាងតូចល្អិត និងធ្លាប់មានអារម្មណ៍អន់ចិត្តចំពោះកម្ពស់របស់ខ្លួន បានពុះពារជម្នះការលំបាកក្នុងជីវិត
ព្រឹត្តិការណ៍, អប់រំកុមារតូច

៤ មេរៀនហិរញ្ញវត្ថុសំខាន់ៗ ដែលឪពុកម្ដាយគ្រប់រូបគួរឆ្លៀតបង្រៀនកូនតាំងពីវ័យកុមារ

ការយល់ដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាជំនាញជីវិតដ៏មានតម្លៃដែលកម្រត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាតាមសាលារៀនទូទៅណាស់ ដែលកត្តានេះតម្រូវឱ្យឪពុកម្ដាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

“បណ្ណាល័យ ប៉ាម៉ានី” ដាក់ឱ្យ​ប្រើប្រាស់នៅ ភូមិរង់ចាំ លើកកម្ពស់ការអានកុមាររងផលប៉ះពាល់ពីសង្គ្រាម

«បណ្ណាល័យ ប៉ាម៉ានី» ទី៧ ត្រូវបានសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅ «ភូមិរង់ចាំ» កាលពីពេលថ្មីៗនេះក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ADB ៖ ប្រទេសអាស៊ាន៤ កំពុងប្រឈមគម្លាតជំនាញក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងវៀតណាម
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

លោក ជី សុផាត ៖ កុំឱ្យការមាក់ងាយតាមអ៊ីនធឺណិត (Cyberbullying) ក្លាយជាពាក្យលេងសើច ដែលនាំឱ្យប៉ះពាល់ដល់ផ្លូវចិត្តយុវជនធ្ងន់ធ្ងរ

ការធ្វើបាប និងការមាក់ងាយតាមប្រព័ន្ធអ៊ីនធឺណិត ឬ Cyberbullying ពុំមែនជារឿងថ្មីនោះទេ ប៉ុន្តែបច្ចុប្បន្នបញ្ហានេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម
ព្រឹត្តិការណ៍, អប់រំកុមារតូច

សុខភាពផ្លូវចិត្តរបស់ម្តាយ និងការលូតលាស់ខួរក្បាលទារកក្នុងផ្ទៃ

សុខភាពផ្លូវចិត្តរបស់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល មិនមែនជារឿងផ្ទាល់ខ្លួនតែម្នាក់ឯងនោះទេ ប៉ុន្តែវាមានឥទ្ធិព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon