ភ្នំពេញ – ភាពរីកចម្រើននៃបច្ចេកវិទ្យាបានធ្វើឱ្យមានការផ្លាស់ប្ដូរស្ទើរគ្រប់វិស័យ ក្នុងនោះស្វ័យប្រវត្តិកម្មវិស័យការងារ និងជំនួសការងារមួយចំនួន ដោយការងារថ្មីៗនឹងត្រូវបង្កើតឡើង។ ក្នុងន័យនេះ ការអប់រំស្ទែម (STEM Education) ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចជួយឱ្យសិស្សមាននូវជំនាញសំខាន់ៗសម្រាប់ទីផ្សារការងារថ្មីៗនេះ ដូចជា ជំនាញក្នុងការដោះស្រាយបញ្ហា ការត្រិះរិះពិចារណា ភាពច្នៃប្រឌិត ការគិតបែបឡូជីក(Logical Thinking) និងសមត្ថភាពក្នុងការវិភាគ។ បើតាមមជ្ឈមណ្ឌលកម្ពុជា៤.០ ការអប់រំស្ទែម ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញសិស្សានុសិស្សអាចចាប់យកជំនាញបច្ចេកវិទ្យា។
ទី១. ជួយឱ្យសិស្សមានភាពរីករាយក្នុងការសិក្សា ៖ យោងតាមគេហទំព័រ Classful មូលហេតុចម្បងដែលធ្វើឱ្យសិស្ស និងនិស្សិតមានភាពធុញទ្រាន់ក្នុងការរៀនសូត្រ គឺកង្វះសកម្មភាពក្នុងថ្នាក់។ ខណៈដែលកម្មវិធីសិក្សាតាមបែបប្រពៃណីផ្ដោតលើការសិក្សាតាមសៀវភៅ កម្មវិធីសិក្សាស្ទែមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យសិស្ស និងនិស្សិតមានភាពសប្បាយរីករាយក្នុងការសិក្សា ព្រោះកម្មវិធីសិក្សានេះផ្តោតលើការអនុវត្តផ្ទាល់ ជាជាងការចំណាំមេរៀន។ ឧទាហរណ៍៖ នៅក្នុងថ្នាក់រៀនស្ទែមសិស្ស និងនិស្សិតត្រូវធ្វើការពិសោធន៍ផ្ទាល់ក្នុងមន្ទីរពិសោធន៍ និងធ្វើការជាក្រុម ដើម្បីបង្កើតដំណោះស្រាយបច្ចេកវិទ្យាចំពោះបញ្ហាប្រឈមនានា និងបង្កើតផលិតផលវិស្វកម្មជាដើម។

ទី២. បង្កើនសមត្ថភាពធ្វើការងារជាក្រុម៖ កម្មវិធីសិក្សាស្ទែមផ្ដោតលើការធ្វើការងារជាក្រុម ដើម្បីអាចឱ្យសិស្សមានសមត្ថភាពក្នុងការទំនាក់ទំនង និងដោះស្រាយបញ្ហា តាមរយៈការធ្វើការរួមគ្នាក្នុងគម្រោងនានា ដូចជា ការបង្កើតមនុស្សយន្តសម្រាប់ជាជំនួយដល់ជនពិការ។ សិស្ស និងនិស្សិតត្រូវមានសមត្ថភាពក្នុងការទំនាក់ទំនងជាមួយសមាជិកក្រុមដទៃ ព្រមទាំងចេះប្រើប្រាស់នូវចំណេះដឹង និងជំនាញដែលពួកគេទទួលបានពីការរៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា ដើម្បីបង្កើតជាមនុស្សយន្តសម្រាប់ជាដំណោះស្រាយចំពោះបញ្ហាប្រឈមនានារបស់ជនពិការ។ ក្នុងន័យនេះ ការអប់រំស្ទែមមិនត្រឹមតែអាចជួយឱ្យសិស្ស និងនិស្សិតមានសមត្ថភាពក្នុងការធ្វើការងារជាក្រុមប៉ុណ្ណោះទេ ថែមទាំងអាចដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ជំនាញស្ទែមក្នុងជីវិតពិតជាក់ស្តែងផងដែរ។
ទី៣. ពង្រឹងការគិតត្រិះរិះពិចារណា៖ ការអប់រំស្ទែមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងការគិតត្រិះរិះពិចារណាដល់សិស្ស និងនិស្សិត។ ជាក់ស្ដែង ការសិក្សាមុខវិជ្ជាគណិតវិទ្យាទាមទារឱ្យសិស្ស និងនិស្សិតមានភាពច្នៃប្រឌិត និងការគិតបែបឡូជីក (Logical Thinking) ដើម្បីអាចបង្កើតដំណោះស្រាយសមស្របចំពោះចំណោទបញ្ហានានា ដែលធ្វើឱ្យពួកគេមានការគិតត្រិះរិះពិចារណា។ លើសពីនេះ ការគិតត្រិះរិះពិចារណានឹងអាចជួយឱ្យពួកគេធ្វើការសម្រេចចិត្តលើបញ្ហានានាក្នុងជីវិតបានយ៉ាងត្រឹមត្រូវ ព្រមទាំងអាចជួយឱ្យពួកគេបង្កើតដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងសង្គមបានយ៉ាងមានប្រសិទ្ធភាព។
ទី៤. ជួយបង្កើនឱកាសការងារ៖ នៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ បច្ចេកវិទ្យាបានធ្វើឱ្យមានការផ្លាស់ប្តូរលើវិស័យការងារយ៉ាងខ្លាំងដោយគិតត្រឹមឆ្នាំ ២០២៥ ការងារចំនួនប្រមាណ ៨៥លាននឹងត្រូវជំនួសដោយស្វ័យប្រវត្តិកម្ម ហើយការងារចំនួនប្រមាណ ៩៧លាន នឹងត្រូវបង្កើតឡើង ដោយការងារក្នុងវិស័យស្ទែមកំពុងមានតម្រូវការខ្លាំងជាងគេ នេះបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)។ ទន្ទឹមគ្នានេះ បើយោងតាមគេហទំព័រ CNBC តម្រូវការបុគ្គលិកដែលមានជំនាញស្ទែមកំពុងមានតម្រូវការខ្លាំងដែលក្នុងនោះ គិតចាប់ពីឆ្នាំ ២០២០ ដល់ ឆ្នាំ ២០៣០ តម្រូវការបុគ្គលិកមានជំនាញវិភាគសន្តិសុខព័ត៌មាននឹងកើនឡើងប្រមាណ ៣៣%, វិទ្យាសាស្ត្រទិន្នន័យ និងគណិតវិទ្យានឹងកើនឡើងប្រមាណ ៣១% និងអ្នកវិទ្យាសាស្ត្រកុំព្យូទ័រនឹងកើនឡើងប្រមាណ ២២%។

ទី៥. ជួយឱ្យសិស្សទទួលបានប្រាក់ខែខ្ពស់៖ ទន្ទឹមនឹងឱកាសការងារ ការអប់រំស្ទែមក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យសិស្ស និងនិស្សិតទទួលបានប្រាក់ខែខ្ពស់នៅក្នុងអាជីពការងារនាថ្ងៃអនាគត។ យោងតាមការសិក្សាស្រាវជ្រាវរបស់ការិយាល័យស្ថិតិការងារ (Bureau of Labor Statistics)នៅឆ្នាំ ២០២១ អ្នកជំនាញក្នុងវិស័យស្ទែមនៅសហរដ្ឋអាមេរិកទទួលបានប្រាក់ខែជាមធ្យមប្រមាណ ១សែនដុល្លារអាមេរិកក្នុងមួយឆ្នាំ បើធៀបនឹងអ្នកជំនាញក្នុងវិស័យផ្សេងទៀតដែលទទួលបានប្រាក់ខែជាមធ្យមត្រឹមប្រមាណជាង ៥ម៉ឺនដុល្លារអាម៉េរិក។
គួរជម្រាបជូនថា ការអប់រំស្ទែមមិនត្រឹមតែផ្តល់ជំនាញរឹងលើផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវជំនាញទន់ និងសមត្ថភាពយល់ដឹង (Cognitive Ability) ដូចជា ជំនាញក្នុងការដោះស្រាយបញ្ហាការត្រិះរិះពិចារណា ភាពច្នៃប្រឌិត ការគិតបែបឡូជីក (Logical Thinking)និងសមត្ថភាពក្នុងការវិភាគជាដើម។ ដូច្នេះ ការអប់រំស្ទែមពិតជាមានសារៈសំខាន់ណាស់ក្នុងការកសាងធនធានមនុស្សដែលមិនងាយនឹងជំនួសដោយបច្ចេកវិទ្យាបាន ព្រមទាំងអាចជួយពង្រឹងជំនាញដែលសមស្របសម្រាប់ទីផ្សារការងារ ដែលអាចជួយឱ្យពួកគេមានឱកាសការងារច្រើន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ាឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2025
ជាឱកាសសម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀនលើមុខវិជ្ជាមនុស្សសាស្រ្ត ព្រមទាំងអ្នកដឹកនាំជំនាន់ក្រោយទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រកាសបើកដាក់ពាក្យ សម្រាប់ការចូលរួមវគ្គសិក្សា...
សាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃគ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ជាការចូលរួមចំណែកសម្រាលបន្ទុក និងជាការដឹងគុណដល់វីរៈយោធិនកម្ពុជា ដែលបានពលីជីវិត ឬបាត់បង់លទ្ធភាពក្នុងអាជីពដោយសារតែរងរបួសផ្តើមចេញពីការឈ្លានពាននៅតាមតំបន់ជាយដែនខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/07/2025
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រកាសជ្រើសរើសនិស្សិតចំនួន១០រូប ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
អាហារូបករណ៍ទេពកោសល្យស្ទែម ចំនួន១០កន្លែងនៅសាកលវិទ្យាល័យ CamTech
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យទៅលើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាសពីអាហារូបករណ៍ទេពកោសល្យស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...
ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2025
គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦





























