ភ្នំពេញ – រហូតដល់ចុងខែកញ្ញានេះ គិតត្រឹមរយៈពេល ៥ខែបន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាសាធារណៈ កម្មវិធីស្វ័យសិក្សា MoEYS E-Learning មានអ្នកទាញយកប្រើប្រាស់ចំនួន ២៤ម៉ឺននាក់ ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មានស្តីពីកម្មវិធីស្វ័យសិក្សា MoEYS E-Learning ប្រាំខែបន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា MoEYS E-Learning App ជាប្រព័ន្ធសិក្សាតាមបែបអេឡិចត្រូនិកដែលក្រសួងអប់រំបានដាក់ឱ្យប្រើប្រាស់ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពសិស្ស និងកសាងធនធានសិក្សាកាន់តែសម្បូរបែប ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តថា សិស្សមានឱកាសប្រើប្រាស់ App MoEYS E-Learning ដើម្បីយកទៅពង្រឹងចំណេះដឹង ត្រៀមខ្លួនឱ្យបានរួចជាស្រេចដើម្បីប្រឡងសញ្ញាបត្រ ហើយគ្រូបង្រៀនអាចប្រើប្រាស់ដើម្បីបង្កើនបំណិនវិជ្ជាជីវៈបន្ថែមទៀតលើជំនាញរបស់ខ្លួន ។

ទន្ទឹមគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា ក្រសួងអប់រំបានប្រកាសផ្អាកដំណើរការសាលារៀនបណ្ដោះអាសន្ន និងបានដាក់ចេញជាគោលនយោបាយលើកកម្ពស់ការអប់រំតាមបែបឌីជីថល ហើយកម្មវិធីសិក្សាអេឡិចត្រូនិច្ចនេះរួមចំណែកបង្កើតធនធាន និងបង្កើតជាប្រព័ន្ធអប់រំឌីជីថលមួយ ដើម្បីជួយឱ្យសិស្សានុសិស្សមានបំណិនផ្នែកឌីជីថល និងចូលរួមចំណែកដោះស្រាយបញ្ហាចំពោះមុខ និងការខ្វះខាតឯកសារសិក្សានានាផងដែរ ។

“យើងបានជ្រើសរើសលោកគ្រូអ្នកគ្រូល្បីៗ ដែលជាគ្រូល្អដើម្បីថតជាវីដេអូហើយដាក់ចូលទៅក្នុងកម្មវិធី MoEYS E-Learning ជាគោលដៅដែលក្រសួងអប់រំបានដាក់ចេញថ្មីសម្រាប់វិស័យអប់រំ គឺការផ្ដល់ឱកាសឱ្យសិសិស្សានុសិស្សបន្តការសិក្សា និងធ្វើស្វ័យសិក្សា ជួយដល់បុគ្គលិកអប់រំ ការពារអាយុជីវិតរបស់សិស្សានុសិស្ស និងមាតាបិតាសិស្សផងដែរ”
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ស្របគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ឯកឧត្តមអរគុណដល់រដ្ឋមន្រ្តីក្រសួងអប់រំដែលតែងតែគាំទ្រដល់សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការដោយស្អិតតរមួត លើវិស័យអប់រំ និងបណ្តុះបណ្តាលសមត្ថភាព បំណិនជីវិត គំនិតច្នៃប្រឌិត កំណែទម្រង់វិស័យអប់រំនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៤ ។ ឯកឧត្តមបានលើកឡើងថា ជាក់ស្តែងដូចជាការរៀបចំវគ្គបំប៉នថ្នាក់ទី១២ ដើម្បីពង្រឹងសមត្ថភាពការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ការចូលរួមសង្កេតការការប្រឡងបាក់ឌុប និងកិច្ចសហការដទៃទៀត ។
“យើងសង្ឃឹមថា App MoEYS E-Learning នេះ ជាការចូលរួមចំណែកគាំទ្រកំណែទម្រង់វិស័យអប់រំ និងសមស្រមទៅនឹងបរិបទឱស្សាហកម្ម៤.០ ក្រោមកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងអប់រំ និងក្រុមបច្ចេកទេសដើម្បីបង្កើតឱ្យមានមាតិកាApp សម្រាប់ជាមធ្យោបាយដល់ការសិក្សារបស់សិស្សានុសិស្សបើទោះជាស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ”
ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់បន្ថែមថា អ្នកទាញយក App MoEYS E-Learning ទៅប្រើប្រាស់មានចំនួន ២៤ម៉ឺននាក់ វីដេអូ និងមានតិកា មានអ្នកចូលរួមទស្សនារហូតដល់ ២លាននាក់ ហើយអត្រាចូលទៅសិក្សាជារៀងរាល់ថ្ងៃមានចំនួន ៧ពាន់នាក់ ហើយបច្ចុប្បន្ននេះ មានអ្នកចុះឈ្មោះ ២៥ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ។
ឯកឧត្តមបញ្ជាក់បន្ថែមថា ការបង្កើត App MoEYS E-Learning នេះ ក្រោមការគិតគូរយ៉ាងល្អិតល្អន់ជាមួយរដ្ឋមន្រ្តីក្រសួងអប់រំទៅលើបញ្ហាប្រឈមទាក់ទងបញ្ហាអ៊ីនធឺណិត និងការខ្វះខាតទូរស័ព្ទស្មាតហ្វូនពីភាពខុសគ្នារវាងទីប្រជុំជន និងទីជនបទ ។ ឯកឧត្តមបន្តថា វីដេអូសិក្សា និងសៀវភៅ សិស្សអាចទាញយកមកប្រើប្រាស់ពេលមិនមានអ៊ីធឺណេត ។ លើសពីនេះ អ្នកប្រើប្រាស់អាចប្រើច្រើនគណនីផ្សេងគ្នាលើទូរស័ព្ទតែមួយ ហើយឯកសារមេរៀនសិស្សក៏ អាចទាញយកទុកមើលនៅពេលក្រោយបាន ។
គួរបញ្ជាក់ផងដែរថា កម្មវិធីស្វ័យសិក្សា MoEYS E-Learning បង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ។ កម្មវិធីនេះ បានបង្កើតឡើងដើម្បីគាំទ្រដល់ដំណើរការអប់រំតាមបែបស្វ័យសិក្សាសម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតសិក្សា គ្រប់ពេលវេលា និងទីកន្លែងដែលសមប្រកប ។ សិស្សានុសិស្សអាចទទួលបានព័ត៌មានសំខាន់ៗ វីដេអូមេរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ មានកម្រងសៀវភៅ និងឯកសារសិក្សា លំហាត់សាកល្បងសមត្ថភាព រួមជាមួយមុខងារល្អៗជាច្រើនទៀត ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់កូនៗរបស់វីរៈកងទ័ពកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបុរណភាពទឹកដីថា វិទ្យាស្ថានបានសម្រេចផ្តល់ជូនអាហារូបករណ៍ ១០០%
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......
ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យChulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...
គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...
អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2025
សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships





























