ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតាំងពីបុរាណនៅក្នុងទំនៀមទម្លាប់ខ្មែរ។ ពិធីនេះតែងប្រារព្ធឡើងនៅថ្ងៃ ៤រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ចំណែកនៅក្នុងគម្ពីរបាលីហៅថា វប្បមង្គល មានន័យថា “មង្គលសាបព្រោះបណ្ដុះដាំ” ដែលជាព្រះរាជពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីសំខាន់ៗប្រចាំឆ្នាំ។
អត្ថន័យនៃព្រះរាជពិធីនេះ ត្រូវបានអ្នកជំនាញវប្បធម៌ខ្មែរលើកឡើងថា ច្រត់ព្រះនង្គ័ល ជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុកដាក់ដល់ការបង្កបង្កើនផលដំណាំ។ ទ្រង់តែងបួងសួងសុំទឹកភ្លៀង សុំសេក្តីសុខសន្តិភាព កុំឱ្យមានរោគ និងបង្ហាញពីព្រហ្មវិហារធម៌ និងទសពិធរាជធម៌ទៅដល់ប្រជារាស្រ្តទូទាំងប្រទេស។
ព្រះរាជពិធីនេះធ្វើឡើងដើម្បីផ្សងមើលប្រផ្នូលក្នុងស្រុកទៅតាមការទស្សន៍ទាន ដោយផ្អែកសំខាន់លើតួអង្គ “គោឧសភរាជ” ។ នៅក្នុងកម្មវិធីច្រត់ព្រះនង្គ័លគេបានរៀបចំគោចំនួនបីនឹម ដែលមួយនឹមជាសម្រាប់ទឹមច្រត់ព្រះនង្គ័លហៅថា គោឧសភរាជ មានសម្បុសខ្មៅ ស្នែងរាងឈ្នក់ ឬប្រក់នាគ ។ ចំណែកឯគោពីរនឹមទៀតសម្រាប់ទឹមមុខក្រោយ ហើយមិនសូវមានកំណត់លក្ខណៈទេ។ គោឧសភរាជមានប្រដាប់ដោយគ្រឿងពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលក្រហមលើខ្នង។
ព្រះនង្គ័លទាំងបីគ្រឿងលាបថ្នាំពណ៌ខ្មៅកាត់ខ្សែរក្រហមដោយអន្លើៗ ឯជន្ទល់ព្រះនង្គ័លសម្រាប់ព្រះមហាក្សត្រមានលក្ខណៈពិសេស ធ្វើជារូបនាគដែលលាបពណ៌មាសត្រង់កនាគ។ ពេលច្រត់ព្រះនង្គល់រួច ព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជដោះចេញពីនឹងឱ្យផឹកនិងស៊ីអាហារប្រាំពីរយ៉ាងដែលរៀបដាក់តុប្រាក់ធំៗ តាំងនៅទីមុខព្រះពន្លា មានគ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ស្រូវមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ និងស្រាមួយតុ។
ព្រាហ្មណ៍ព្រះរាជគ្រូសូត្រចប់ យកទឹកមន្តប្រោះក្បាលព្រះគោទាំងពីរ ហើយមានមន្ត្រីម្នាក់ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹករបស់ទាំងប្រាំពីរយ៉ាងដែលបានរៀបចំដាក់លើតុ។អាហារទាំងប្រាំពីរនោះគោចង់ស៊ីឬផឹក គ្មាននរណាម្នាក់អាចបង្ខំបានឡើយ។ កាលព្រះគោឧសភរាជស៊ីឬផឹកអ្វីមួយតិចឬច្រើន ព្រាហ្មណ៍ក៏ទាយថាភោគផលនោះនឹងទទួលបានផលច្រើននៅឆ្នាំនោះ។ ចំណែកឯការទូស្សន៍ទាយនេះ អាចត្រូវឬមិនត្រូវមិនមែនជារឿងបញ្ហាអ្វីទេ តែអ្វីដែលសំខាន់នោះព្រះពិធីនេះជានិមិត្តរូបដ៏សំខាន់ក្នុងវិស័យកសិកម្មខ្មែរ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ប្រទេសអ៊ីស្រាអែល បានបង្ហាញពីបំណង ចង់រួមចំណែកជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈការនាំយកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាសហស្ថាបនិក Bamnang (បំណង) បានក្លាយជាម្ចាស់ក្រុមហ៊ុនធុរកិច្ចឌីជីថលពីកម្ពុជាតែមួយគត់ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធី Business Innovations Generator (BIG)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី “European Global Scholarship…
ព្រឹត្តិការណ៍, អប់រំកុមារតូច
កុមារក្នុងវ័យ ៣ ដល់ ៥ ឆ្នាំ គឺជាវ័យដែលពោរពេញដោយការចង់ដឹងចង់ឃើញ មានការស្រមៃខ្ពស់ និងចូលចិត្តធ្វើសកម្មភាពច្រើន។ ទោះជាយ៉ាងណាក៏ដោយ វ័យនេះក៏ជាដំណាក់កាលដែលពួកគេពិបាកគ្រប់គ្រងអារម្មណ៍ មួម៉ៅ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ដើម្បីធានា និងបង្កើនទំនុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធអប់រំនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែរៀបចំយន្តការពាក់ព័ន្ធនឹងការបញ្ជាក់សញ្ញាបត្រពីបរទេស។
ជំនាញ, ព្រឹត្តិការណ៍
បច្ចុប្បន្ន វត្តមានរបស់និស្សិតស្ថាបត្យកម្មជានារីកំពុងកើនឡើង ខណៈសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគេការទទួលស្គាល់ថាមានសក្ដានុពលមិនចាញ់បុរសឡើយ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងសិក្សាពីបទពិសោធរបស់ប្រទេសអាល្លឺម៉ង់ លើការងារបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារជាក់ស្តែង (WBL)
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា លោកនឹងស្វែងរកអំណាចឱ្យកាន់តែទូលំទូលាយបន្ថែម ដើម្បីគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត ដែលលោកយល់ថា ចាំបាច់សម្រាប់ការពារកុមារ ពីហានិភ័យឌីជីថល…
ចំណេះជីវិត, ព្រឹត្តិការណ៍
នាយុគសម័យឌីជីថល មនុស្សតែងតែប្រើប្រាស់នូវជំនាញឌីជីថលផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន ដើម្បីបំពេញកិច្ចការងារ និងសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃ ។ ពលរដ្ឋឌីជីថលមិនត្រឹមតែមានន័យថា មានសមត្ថភាពប្រើប្រាស់នូវបច្ចេកវិទ្យា…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា…