ភ្នំពេញ – សៀវភៅស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤ បានសម្ពោធក្រោមប្រធានបទ “ការសម្រេចបានចក្ខុវិស័យកម្ពុជា៤.០ ពេញលេញចាប់ផ្តើមពីការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន» ក្នុងបំណងចូលរួមលើកកម្ពស់ចំណេះដឹងអ្នកសិក្សាស្រាវជ្រាវ សិស្ស-និស្សិត និងសាធារណជនអំពីបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមការរីកចម្រើនបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗដែលកំពុងអភិវឌ្ឍន៍និងប្រើប្រាស់ទាំងក្នុងបរិបទសកលនិងនៅកម្ពុជា ។ កម្មវិធីនេះរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ៍ម្សិលមិញ តាមប្រព័ន្ធ Zoom Webinar ។

មានវត្តមានចូលរួមក្នុងពិធីសម្ពោធសៀវភៅនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា៤.០ មានប្រសាសន៍ថា ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចឌីជីថលមួយពេញលេញ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមដំណើរលើផ្លូវមួយ ដើម្បីការអភិវឌ្ឍមួយប្រកបដោយចីរភាព និងបរិយាប័ន្ន ។
“សម្រាប់ខ្ញុំកត្តាចម្បងបំផុតដែលមិនអាចខ្វះបាន គឺធនធានមនុស្សជាកម្លាំងចលករ ជាកាតាលីករ និងជាសសរស្តម្ភនៃសេដ្ឋកិច្ចឌីជីថល ។ មនុស្សនិងបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នា គឺដើម្បីឆ្ពោះទៅសម្រេចការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា តម្រូវឱ្យកម្លាំងពលកម្មមានចំណេះ និងជំនាញ អាចចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីទាញយកសក្តានុពលនិងផលប្រយោជន៍ជន៍ពីបច្ចេកវិទ្យា ព្រមទាំងជំរុញស្មារតីសិក្សាស្រាវជ្រាវបង្កើតថ្មីផងដែរ”
ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី
ទន្ទឹមគ្នានេះឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ខ្លឹមសារសៀវភៅស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤ បានសបញ្ជាក់ពីការទទួលស្គាល់សារសំខាន់ និងការយកចិត្តទុកដាក់របស់សង្គមកម្ពុជាក្នុងការត្រៀមខ្លួននិងទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ជឿជាក់ថាការសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីមូលដ្ឋានបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ នឹងបង្កើតបានជាបរិយាកាសអំណោយផលមួយក្នុងការប្រែក្លាយកម្ពុជាជាជាតិមួយដែលមានប្រជាជនស្រឡាញ់ចូលចិត្តវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា សំបូរទៅដោយធនធានមនុស្សសកម្មផ្នែកវិទ្យាសាស្ត្រពិត ឈរមូលដ្ឋានឧស្សាហកម្មដែលផ្អែកលើបច្ចេកវិទ្យា ចំណេះដឹង និងនវានុវត្តន៍ ។

សូមជម្រាបថា សៀវភៅស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤ មានអត្ថបទចំនួន ១២ចំណងជើង មានកម្រាស៣៣០ទំព័រ ខ្លឹមសារបកស្រាយនិងពន្យល់ពីការចាប់ផ្ដើមដំបូងនៃបដិវត្តន៍ឧស្សាហកម្មក្នុងជំនាន់នីមួយៗ រហូតដល់បច្ចេកវិទ្យានៃរបត់ថ្មីៗ ដែលលេចរូបរាងឡើងក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ ។ សៀវភៅថ្មីនេះជាស្នាដៃស្រាវជ្រាវ និងបោះពុម្ពផ្សាយផ្ទាល់របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ជាខេមរភាសានិងភាសាអង់គ្លេស គោលបំណងដើម្បីបង្កើនការយល់ដឹង និងផ្ដល់ជាមូលដ្ឋានគ្រឹះដល់ប្រជាជនកម្ពុជាអំពីបដិវត្តន៍ឧស្សាហកម្មទី៤ និងដំណើរត្រៀមខ្លួនរបស់ប្រជាជនកម្ពុជាឆ្ពោះទៅរកយុគសម័យថ្មីនៃភាពរីកចម្រើនរបស់បច្ចេកវិទ្យា ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈអាន ចនផន ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2023
ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2023
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសសិស្សចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/12/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។





























