យុវជនត្រូវចេះប្រើប្រាស់​បណ្តាញសង្គម​ប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលបានសុខុមាលភាពល្អ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ភាពប្រទាក់ក្រឡាគ្នា រវាងសុខភាពផ្លូវចិត្ត និងប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញសង្គម ឬ​បច្ចេកវិទ្យា ហាក់ដូចជា​មាន​លក្ខណៈ​ស្មុគស្មាញបន្តិច នេះ ក៏ដោយសារតែ​ប្រភពព័ត៌មានចម្រុះពេក ដែលជាកត្តានាំឱ្យសុខភាពផ្លូវចិត្តត្រូវបានធ្លាក់ថមថយ។

ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម សំដៅដល់ការបង្កើតទំនាក់ទំនងគ្នាដោយអនឡាញតាមរយៈកម្មវិធីដូចជា យូធូប (YouTube), ហ្វេសប៊ុក (Facebook), អ៊ីនស្រាក្រាម (Instagram), ធីកធក (Tiktok) ឬការបង្ហាះចែកចាយព័ត៌មានដោយផ្ទាល់ខ្លួនជាប្លុក ឬក៏ជាសំណេរខ្លី។ លោកស្រី ហុក ស្រីមុំ ជាអ្នកបង្កើតមាតិកា ផ្នែកឌីជីថល ( Sreymom Talk) លើកឡើងថា ផលវិជ្ជមាននៃការប្រើប្រាស់បណ្តាញសង្គម និងបច្ចេកវិទ្យា ត្រូវបានដឹងជាទូទៅថា វាមានឥទ្ធិពលបង្កើនវិសាលភាព នៃទំនាក់ទំនងជាបុគ្គល និងជាក្រុម រួមទាំងការគាំទ្រគ្នាតាមរយៈបណ្តាញសង្គម ការចែករំលែកចំណេះដឹង រួមទាំងជាឧបករណ៍ក្នុងការបំពេញកិច្ចការងារពីចម្ងាយផងដែរ។

“បច្ចុប្បន្នគ្រាន់តែងើបឡើងភ្លាម មានកត្តាជាច្រើនជំរុញឱ្យដៃកាន់ទូរស័ព្ទតែម្តង​​ ហើយទូរស័ព្ទ ជារបស់សំខាន់ខ្លាំងដែរ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង ហើយប្រសិនបើទូរស័ព្ទអត់មានអ៊ីនធឺណិតទៀត គឺប្រៀបដូចជាការកាន់ដុំថ្មអ៊ីចឹង។ ចំណេះដឹងពីការប្រើប្រាស់បណ្តាញសង្គមសំខាន់មែនទែន! ព្រោះអ្នកទាំងអស់គ្នាត្រូវការប្រើប្រាស់រាល់ថ្ងៃ ឬសឹងតែរាល់ម៉ោង”

អ្នកគ្រូ ហុក ស្រីមុំ គឺជាអ្នកបង្កើតមាតិកា ផ្នែកឌីជីថល ( Sreymom Talk)

តែយ៉ាងណាភាពអវិជ្ជមានក៏មានដូចគ្នាដែរ គឺវាធ្វើឱ្យមានអារម្មណ៍លើសលប់ ក្នុងការប្រើប្រាស់ព័ត៌មាន ពិបាកកត់​សម្គាល់​ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ការទទួលឮ និងឃើញពាក្យពេចន៍ជេរប្រមាថគ្នា បាត់បង់ឯកជនភាព និងការជះផលមិនល្អទៅកាន់សុខភាពផ្លូវចិត្ត។

លោកស្រី ហុក ស្រីមុំ បន្តថា ត្បិតបណ្តាញសង្គមបានជួយក្នុងការស្វែងរកព័ត៌មានក៏ពិតមែន ប៉ុន្តែនៅក្នុងនេះក៏បានរួមចំណែកធ្វើឱ្យប៉ះពាល់អារម្មណ៍យើងដែរ រូបភាពក្នុងបណ្តាញសង្គមក៏បានរួមចំណែកធ្វើឱ្យគុណភាពនៃការគេងត្រូវបានថយចុះ តាមរយៈសាច់រឿងមួយចំនួនក្នុងបណ្តាញសង្គម។ ដូច្នេះ តើយើងត្រូវដោះស្រាយបញ្ហានេះបែបណា? ឬតើយើងត្រូវជួយសម្រួលខ្លួនឯងយ៉ាងម៉េច ?

បើតាមអ្នកបង្កើតមាតិការូបនេះថា ក្នុងនាមជាសិស្សនិស្សិត ឬជាយុវជន ដែលមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់បណ្តាញសង្គម គួរបង្កើនការយកចិត្តទុកដាក់អំពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលបានសុខុមាលភាព ដោយការរៀនសូត្រអំពីរបៀបប្រើប្រាស់ ឬសិក្សាអំពីផលប៉ះពាល់ វិធានការណ៍ការពារខ្លួន និងការចាប់ផ្តើមពីមូលដ្ឋានគ្រឹះ នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *