មូលហេតុ៣បង្ហាញពីភាពសំខាន់ នៃអក្ខរកម្មឌីជីថល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ស្ថិតក្នុងដំណាក់កាលមួយ ដែលសមត្ថភាពឌីជីថលមានការវិវឌ្ឍយ៉ាងលឿនរហ័ស នោះចំណេះដឹងអំពីមូលដ្ឋានគ្រឹះឌីជីថល ឬអក្ខរកម្មឌីជីថល បានក្លាយជាចំណែកមួយជួយបង្កើនភាពងាយស្រួលក្នុងការរស់នៅ។ គិតត្រឹមសតវត្សរ៍ទី២១ ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព គឺជាតម្រូវការចាំបាច់ខ្លាំង ហើយគេនឹងឈប់លើកយកសំណួរថា គួរ ឬ មិនគួរប្រើបច្ចេកវិទ្យាទៀតហើយ! ជំនួសមកវិញ គេ​ត្រូវ​រកឱ្យឃើញថា តើប្រើបច្ចេកវិទ្យាបែបណាទើបអាចកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាព? ព្រោះបច្ចេកវិទ្យាបានបង្ខិតគោលដៅទៅកាន់អ្នក​ធ្វើការ និងអ្នកសិក្សាស្រាវជ្រាវ។

តាមរយៈគេហទំព័រ The Digital Skill Standard បានបង្ហាញអំពីមូលហេតុ ៣ ដែលចំណេះដឹងមូលដ្ឋានគ្រឹះឌីជីថល មានសារៈសំខាន់សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

១. មូលដ្ឋានគ្រឹះនៃឌីជីថល ជាគ្រឹះដ៏រឹងមាំសម្រាប់សតវត្សរ៍ទី២១ ៖ ពាក់ព័ន្ធនឹងជំនាញសតវត្សរ៍ទី២១ គេច្រើននិយាយជាទូទៅអំពីការគិតពិចារណា ការគិតបែបស៊ីជម្រៅ ការច្នៃប្រតិដ្ឋ កិច្ចសហការក្រុម និងការប្រាស្រ័យទាក់ទងគ្នា ហើយជំនាញទាំងនេះ ក៏ជាការនាំផ្លូវឱ្យចេះប្រើប្រាស់ឌីជីថលប្រកបដោយប្រសិទ្ធភាព ព្រោះជំនាញដែលបានរៀបរាប់នេះ គេអាចយកទៅវាយតម្លៃពីភាពជឿជាក់ទៅលើកម្មវិធីឌីជីថលណាមួយ។ បន្ថែមពីនោះ និយមន័យនៃអក្ខរកម្មឌីជីថលមានចម្រុះ និងមានជំនាញជាច្រើនដូចជា របៀបនៃការប្រើប្រាស់កុំព្យូទ័រជាមូលដ្ឋាន ការប្រើប្រាស់ឌីជីថលប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព រួមទាំងការមានសមត្ថភាពប្រើប្រាស់ឌីជីថលជួយ​ដោះស្រាយបញ្ហាដែលជួបប្រទះ។

២.​ ឱកាសជោគជ័យក្នុងការសិក្សា ៖ គេអាចផ្លាស់ប្តូរបរិយាកាសសិក្សាបែបប្រពៃណី តាមរយៈការរួមបញ្ចូលពាក់ព័ន្ធនឹងបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សារបស់ប្រព័ន្ធអប់រំ។ នៅពេលដែលសិស្សមានភាពស្ទាត់ជំនាញផ្នែកឌីជីថល នោះសិស្សអាចប្រើប្រាស់បច្ចេកវិទ្យា ហើយក៏ជាឱកាសក្នុងការបង្កើនវិសាលភាពនៃការស្រូបយកបទពិសោធថ្មីៗ តាមរយៈការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាពក្នុងល្បឿនលឿន។

៣. ការត្រៀមខ្លួនជាធនធានស្របនឹងតម្រូវការការងារនាពេលអនាគត ៖ កន្លែងធ្វើការមួយចំនួន ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់ឌីជីថល តម្រូវឱ្យធនធាននៅទីនោះមានចំណេះដឹងមូលដ្ឋានគ្រឹះឌីជីថលក៏ពិតមែន ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ ក្រៅពីចំណេះដឹងមូលដ្ឋានគ្រឹះ គឺត្រូវមានភាពបត់បែនសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗដែលកំពុងវិវឌ្ឍន៍ទៅមុខ។

គួរជម្រាបបន្ថែមថា អក្ខរកម្មឌីជីថលមិនមែនគ្រាន់តែជាជំនាញធម្មតាៗទេ ប៉ុន្តែគឺជាធាតុផ្សំដ៏សំខាន់នៃការបង្ខិតភាពជោគជ័យរបស់សិស្សក្នុងសតវត្សរ៍ចុងក្រោយ។ ដូច្នេះសាលារៀនគួរតែផ្តល់ អាទិភាពដល់ចំណេះដឹងពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថល ដើម្បីជួយឱ្យសិស្សកាន់តែមានភាពសម្បូរបែបក្នុងការទទួលបានឱកាសត្រៀមខ្លួនជាធនធានស្របនឹងតម្រូវការ ការងារ នាពេលខាងមុខ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *