ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍ផ្ដល់ជូនជំនាញសិក្សាតាមដេប៉ាតឺម៉ង់ និងកម្រិតថ្នាក់សិក្សារួមមានដូចជា ៖ ថ្នាក់កម្រិតវិស្វករ (ប្រឡងជ្រើសរើស) រួមមាន ដេប៉ាតឺម៉ង់ទេពកោសល្យអគ្គិសនី និងថាមពលចំនួន៣០កន្លែង, ដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិលចំនួន៣០កន្លែង និង ដេប៉ាតឺម៉ង់ទេពកោសល្យគីមី និងចំណីអាហារចំនួន៣០កន្លែង។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជនទាំងអស់ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ដោយបេក្ខជនអាចផ្ដល់សញ្ញាបត្រថតចម្លងនៅពេលដាក់ពាក្យចូលរៀន។ ជាមួយគ្នានេះ បេក្ខជននឹងត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសលើវិញ្ញាសារជាភាសាខ្មែរចំនួនបីដែលមាន គណិតវិទ្យារយៈពេល២ម៉ោង តក្កវិទ្យារយៈពេល១ម៉ោង រូបវិទ្យា និងគីមីវិទ្យារយៈពេល២ម៉ោង។

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជនត្រូវទៅដាក់ពាក្យដោយផ្ទាល់នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ដែលមានទីតាំងស្ថិតនៅ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃតី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយភ្ជាប់ជាមួយទឹកប្រាក់ចំនួន២ម៉ឺនរៀលដើម្បីបង់សិទ្ធិប្រឡង។

សម្រាប់កម្រិតបរិញ្ញាបត្ររងវិស្វកម្ម អាហារូបករណ៍នឹងផ្ដល់ជូនការសិក្សា ជំនាញវិស្វកម្មដំឡើង និងថែទាំមេកាត្រូនិច ចំនួន៣០កន្លែង ជំនាញវិស្វកម្មគូរប្លង់ និងត្រួតពិនិត្យគ្រឿងបង្គុំសំណង់ស៊ីវិលចំនួន៣០កន្លែង ជំនាញវិស្វកម្មកែច្នៃ និងវិភាគអាហារចំនួន៣០កន្លែង និងជំនាញវិស្វកម្មផ្គត់ផ្គង់ទឹកស្អាត និងបណ្ដាញទឹកក្នុងអគារចំនួន៣០កន្លែង។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជនសិក្សាកម្រិតបរិញ្ញាបត្ររងវិស្វកម្ម បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រសមមូល។

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជនត្រូវទៅដាក់ពាក្យដោយផ្ទាល់នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ដែលមានទីតាំងស្ថិតនៅ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចាប់ពីថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយគ្នានេះ បេក្ខជនស្នើពាក្យចូលរៀនត្រូវភ្ជាប់ជាមួយសំណុំលិខិតសម្រាប់ដាក់ពាក្យដូចជា ពាក្យសុំចុះឈ្មោះ១ច្បាប់, ជីវប្រវត្តិសង្ខេប១ច្បាប់ រូបថត៤x៦ (ថតថ្មី៣សន្លឹក) ច្បាប់ចម្លងសញ្ញាបត្របណ្ដោះអាសន្ន ឬព្រឹត្តិបត្រពិន្ទុដោយមានច្បាប់ដើមបង្ហាញ១ច្បាប់ បង្កាន់ដៃបង់សិទ្ធជ្រើសរើសទឹកប្រាក់១ម៉ឺនរៀល១ច្បាប់។ ចំពោះបេក្ខជនអាទិភាពដែលជាអ្នកក្រីក្រ ឬរស់នៅតំបន់ជួបការលំបាកត្រូវភ្ជាប់សំណុំឯកសារបន្ថែមដូចជា​ពាក្យសុំអាហារូបករណ៍ (មានគំរូ) ១ច្បាប់ សេចក្ដីបញ្ជាក់ពីភាពក្រីក្រ ឬពីការស្នាក់នៅតំបន់ជួបការលំបាកពីថ្នាក់ឃុំ/សង្កាត់១ច្បាប់ និងច្បាប់ថតចម្លងប័ណ្ណគ្រួសារដោយមានច្បាប់ដើមបង្ហាញ១ច្បាប់។

សម្រាប់ព័ត៌មានបន្ថែមអាចទៅកាន់វិទ្យាស្ថានផ្ទាល់ដើម្បីសាកសួរព័ត៌មានចាប់ពីថ្ងៃផ្សាយដំណឹងតទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។