សកម្មភាព៥ប្រចាំថ្ងៃជំរុញអារម្មណ៍ស្រស់ស្រាយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សុភមង្គល​ចាប់ផ្តើមពីរឿងរ៉ាវតូចតាច និងការប្រត្តិបត្តិត្រឹមត្រូវប្រចាំថ្ងៃតាមរយរយៈការពិនិត្យរបៀបរស់នៅដោយផាសុកភាព ការថែទាំសុខភាពផ្លូវកាយ និងចិត្ត ដែលមានសកម្មភាពសាមញ្ញៗមួយចំនួនដូចជា ការរៀបចំកន្លែងរស់នៅស្អាត ការគេងមានគុណភាព ​និងលំហាត់ប្រាណជាដើម។

១. ការរៀបចំ ៖ ដើម្បីរៀបចំកន្លែងរស់នៅឱ្យមានប្រសិទ្ធភាព​ និងភាពងាយស្រួល គឺចាប់ផ្តើមដោយការបោះបង់ ឬកម្ទេចចោលនូវរបស់ដែលមិនចាំបាច់ គឺជាចំណែកជួយឱ្យអារម្មណ៍ស្រស់ស្រាយ និងងាយស្រួលក្នុងការរស់នៅ ក៏ដូចជាការរក្សាទុកដាក់របស់ដែលសំខាន់ៗ។

២. ចូលគេងលឿន ៖ ចូលគេងបានលឿន ជាកត្តាជំរុញឱ្យដំណេកមានគុណភាព គេងលក់ស្កប់ស្កល់ ហើយមានតួនាទីពង្រឹងសុខភាពទូទៅ និងបង្កើនសុភមង្គល។ ហើយការចូលគេងបានលឿន ងាយស្រួលក្នុងការក្រោកលឿនដូចគ្នា! មិនត្រឹមតែប៉ុណ្ណោះ ការចូលគេងលឿនបានពង្រឹងសុខភាពខួរក្បាល ពង្រឹងប្រព័ន្ធភាពស៊ាំ និងជៀសវាង ឬបន្ថយអាការៈជំងឺរ៉ាំរ៉ៃ។

៣. ក្រោកពីគេងលឿន ៖ ក្រោកពីគេងលឿនដើម្បីបំពេញក្ដីស្រមៃ និងទៅកន្លែងដែលខ្លួនបានដាក់គោលដៅ បានរួមចំណែកជះឥទ្ធិពលទៅកាន់អារម្មណ៍វិជ្ជមាន។ មានការសិក្សាជាច្រើន​បានបង្ហាញថា មនុស្សដែលមានទម្លាប់ក្រោកពីព្រលឹមមិនងាយនឹងរងឥទ្ធិពលពីជំងឺបាក់ទឹកចិត្តនោះទេ។ ភាពវិជ្ជមាននៃការក្រោកពីគេងលឿន មិនត្រឹមតែបង្កើនអារម្មណ៍ឱ្យស្រស់ស្រាយប៉ុណ្ណោះទេ ក្រោកពីគេងលឿនផ្តល់ឱកាសឱ្យបំពេញកិច្ចការដែលខ្លួនចង់ធ្វើជាច្រើនសម្រាប់ខ្លួនឯងក្នុងការធ្វើផែនការ ផឹកតែ ឬកាហ្វេជាដើម​ ដែលទាំងនេះហើយជាគន្លឹះក្នុងការកាត់បន្ថយស្រ្តេស។

៤. ស្រូបយកពន្លឺព្រះអាទិត្យពេកព្រឹកព្រលឹម ៖ ពន្លឺធ្វើឱ្យមនុស្សរីករាយ សមត្ថភាពរបស់ពន្លឺ បានដាស់ស្មារតីឱ្យភ្ញាក់ពីគេងដោយអារម្មណ៍ស្រស់ថ្លា និងការផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងធម្មជាតិ។ បន្ថែមពីនោះ ពន្លឺបានផ្តល់នៅវិតាមីន D ដែលអាចជួយការពារស្បែកមិនឱ្យ​ឆាប់ខូច និងកាត់បន្ថយស្រ្តេស។

៥. កំណត់គោលដៅមួយដោយមានការថ្លឹងថ្លែង ៖​ ការកំណត់គោលដៅ គឺជាការផ្លាស់ប្តូរទម្លាប់មួយ ជួយឱ្យអារម្មណ៍ល្អប្រសើរ ចាប់ផ្តើមថ្ងៃថ្មីដោយការសរសេរគោលដៅមួយដែលមានភាពជាក់លាក់ និងអាចទៅរួច ដែលធ្វើយ៉ាងណាឱ្យស្ថិតនៅក្នុងដែនកំណត់មួយដែលខ្លួនអាចអនុវត្តន៍បាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *