៧ចំណុចដើម្បីរក្សាទំនាក់ទំនង

បុគ្គលម្នាក់ៗ សុទ្ធតែមានទំនាក់ទំនង គ្រាន់តែមានភាពខុសគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ខ្លះក៏មានភាពរឹកមាំ ឯខ្លះទៀត ក៏មានភាពរអាក់រអួល។ ខណៈមនុស្សជាច្រើន បានផ្តោតទៅលើតម្រូវការប្រចាំថ្ងៃ ដែលជាហេតុធ្វើឱ្យមនុស្សមួយចំនួន មានភាពលំបាកនៅក្នុងការស្វែងរកឱ្យឃើញនូវដំណោះស្រាយ នៃបញ្ហាដែលកើតមាននៅក្នុងទំនាក់ទំនង ឬការរក្សាយ៉ាងណាឱ្យមានផាសុកភាព។ យ៉ាងណាមិញ ប្រសិនបើមនុស្សម្នាក់ៗ បានយល់អំពីស្ថានភាពខ្លួនឯង និងអ្នកដទៃ វាជំរុញទៅដល់ ផលវិជ្ជមានដូចជាទទួលបានផាសុកភាព និងទំនាក់ទំនងមួយដែលស្របតាមក្ដីប្រាថ្នា។ តាមរយៈគេហទំព័រ Inc បានបង្ហាញគន្លឹះ៧ចំណុច ដើម្បីស្វែងយល់អំពី ទំនាក់ទំនងបែបវិជ្ជមាន និងការស្គាល់សមត្ថភាពជាក់ស្ដែងរបស់ខ្លួនឯង និងអ្នកដទៃ។

១. ការស្វែងរកខ្លួនឯង ៖ ចាប់ផ្តើមពីខ្លួនឯងដោយការ​មើលមកបច្ចុប្បន្នភាពរបស់ខ្លួន ដោយការរុករក​ និងសាកល្បងថ្មីៗ តាមរយៈការធ្វើសកម្មភាពថ្មីៗ ជួយឱ្យរកឃើញចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការបន្តអភិវឌ្ឍន៍បន្ថែមអំពីរបៀបរក្សាទំនាក់ទំនងដែលមានផាសុកភាព។​


២. ការយល់ចិត្ត ៖ សមត្ថភាពនៃការយល់ចិត្ត គឺអាចវាស់ស្ទង់ស្ថានភាពផ្លូវចិត្ត ឬក៏ទុក្ខលំបាករបស់អ្នកទៃ ហើយការយល់ពីអ្នកដទៃបានច្រើន​ ជាកត្តានាំឱ្យកិច្ចសន្ទនា ឬការកសាងទំនាក់ទំនង។ ការស្វែងយល់អំពីអ្នកដទៃ មិនត្រឹមតែពង្រឹងសមត្ថភាពខ្លួនឯងដាក់ក្នុងស្ថានការណ៍នីមួយៗប៉ុណ្ណោះទេ ប៉ុន្តែអាចបញ្ចៀសការធ្វើបុរេវិនិច្ឆ័យទៅកាន់អ្នកដទៃ។​

៣. ស្តាប់ដ៏សកម្ម ៖ និយមន័យ នៃការស្តាប់ដ៏សកម្ម គេជជែកអំពី ផ្តល់ការយកចិត្តទុកដាក់ចំពោះបុគ្គលដែលកំពុងនិយាយ រួមទាំងដឹងថា ត្រូវឆ្លើយតបដោយរបៀបណា? ឬប្រើប្រាស់ភាសាបែបណា ក្នុងការឆ្លើយតបជាដើម។ ជំនាញនៃការស្តាប់ ដើរតួយ៉ាងសំខាន់ក្នុងកិច្ចសន្ទនា និងបង្ហាញពីការគោរព និងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ បន្ថែមពីនោះ ស្តាប់ដ៏សកម្ម នាំឱ្យកិច្ចសន្ទនាកាន់តែមានប្រសិទ្ធភាពបន្ថែមមួយកម្រិតទៀត។

៤. ប្រសិទ្ធភាពនៃការជជែក ៖ ទំនាក់ទំនងផាសុកភាព ត្រូវការរបៀបបែបបទ ឬជំនាញក្នុងការប្រាស្រ័យទាក់ទង ហើយការនិយាយទាក់ទងគ្នាដែលមានគុណភាព គឺមានបង្កប់បរិយាកាសល្អ សម្រាប់ភាគីនីមួយៗ ក្នុងការហ៊ានបញ្ចេញគំនិត និងតម្រូវការ។ ក្រៅពីនោះ ការផ្តោតលើទំនាក់ទំនង ជាការកាត់បន្ថយជម្លោះ ឬការដោះស្រាយបញ្ហាដោយសន្តិវិធី។


៥. ការដាក់ដែនកំណត់ ​៖ ការមានដែនកំណត់ជាក់លាក់ ជាមួយមនុស្សដែលត្រូវប្រាស្រ័យទាក់ទង បានជំរុញទៅដល់ការកសាងសុខភាពផ្លូវចិត្ត និងទំនាក់ទំនងទ្វេភាគី។ គួរជំរាបជូនដែរថា ការដាក់ដែនកំណត់ត្រង់ចំណុចនេះ មិនមែនជាការកាត់ផ្តាច់ ឬការរំពឹងទុកខ្ពស់ ជាមួយមនុស្ស​ដែលត្រូវប្រាស្រ័យទាក់ទងនោះទេ ប៉ុន្តែជាការគិតគូរ អំពីការគោរពចំពោះខ្លួនឯង និងអ្នកដទៃ។​

៦. ការលើកលែងទោស ៖ ការផ្ទុកនូវអារម្មណ៍ហ្មងសៅក្នុងរយៈពេលយូរ ជះឥទ្ធិពល ទៅកាន់សុខភាពខ្លួនឯងមុនគេបង្អស់។ ដូច្នេះ ការលើកលែងទោស ចំពោះហេតុការណ៍អ្វីមួយ គឺជាការដោះទោស និងបន្ថយភាពតានតឹងចំពោះខ្លួនឯង។

៧. ការស្វែងរកជំនួយ ៖ ទទួលយកជំនួយពីខាងក្រៅ ជាការកសាងបណ្តាញនៃដំណោះស្រាយ និងការយកចិត្តទុកដាក់ថែទាំគ្នា ទៅវិញទៅមក។ ប្រភពមនុស្សដែលអាចផ្តល់ការគាំទ្រ ជាពិសេសនោះគឺ អ្នកជំនាញសុខភាពផ្លូវចិត្ត ហើយពេលខ្លះក៏អាចពឹងមិត្តជិតស្និត សមាជិកគ្រួសារ និងមនុស្សជាទីស្រឡាញ់ណាម្នាក់។ មិនថា លោកអ្នកទទួលបានការគាំទ្រ កម្រិតណានោះទេ សូមកុំរំពឹងភាពស្រាកស្រាន្តក្នុងរយៈពេលខ្លីៗ ព្រោះមុននឹងឈានទៅរក​ភាពសះស្បើយ គឺត្រូវការពេលវេលា បន្តិចម្តងៗ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *