តើអាណាព្យាបាល អាចជួយកុមារ និងកូនៗគ្រប់គ្រងភាពតានតឹងដោយរបៀបណា?

នៅពេលកុមារឈានដល់អាយុចូលសាលា ពួកគេអាចនឹងប្រឈមមុខនឹងសម្ពាធជាច្រើន ដែលសម្ពាធទាំងនោះអាចបណ្ដាលមកពី ឪពុកម្ដាយ គ្រូបង្រៀន មិត្តភក្តិ សង្គម និងការគិតរបស់កុមារខ្លួនឯង។ សម្ពាធទាំងនេះ មានច្រើនទម្រង់ ដែលតម្រូវឱ្យកុមារត្រូវឆ្លើយ និងសម្របខ្លួនឱ្យបានល្អ ដើម្បីអាចអភិវឌ្ឍភាពធន់ និងសមត្ថភាពមួយចំនួន ដើម្បីក្លាយជាមនុស្សពេញវ័យដែលឯករាជ្យ និងអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគត។

សញ្ញាបង្ហាញថា កុមារមានភាពតានតឹង

សមាគមន៍អ្នកផ្លូវចិត្តអាមេរិកបានបង្ហាញថា មានសញ្ញាចំនួន ៦ សំខាន់ ដែលបង្ហាញថា កុមារមានភាពតានតឹង។

. ឆាប់ខឹង ៖ កុមារអាចនឹងពិបាកក្នុងការពណ៌នាអារម្មណ៍របស់ពួកគេ ហេតុនេះហើយ មានពេលខ្លះភាពតានតឹងអាចកើតឡើង និងធ្វើឱ្យកុមារមានអារម្មណ៍មិនល្អ។ កុមារ និងក្មេងជំទង់ ដែលមានអារម្មណ៍តានតឹង អាចនឹងមានអាការឆាប់ខឹង និងងាយបង្កជម្លោះជាមួយអ្នកដទៃ។

. ការផ្លាស់ប្ដុរអាកប្បកិរិយា ៖ ក្មេងម្នាក់ដែលធ្លាប់តែជាក្មេងស្ដាប់បង្គាប់ ស្រាប់តែមានអាកប្បកិរិយាប្រែប្រួល។ សកម្មភាពទាំងនោះអាចជា មិនចង់ចេញពីផ្ទះ ឬក៏បាត់បង់ចំណូលចិត្ត ដែលគេធ្លាប់ចូលចិត្តកាលពីមុនជាដើម។ ការផ្លាស់ប្ដូរភ្លាមៗអាចជាសញ្ញាបង្ហាញថា ភាពតានតឹងរបស់កុមារគឺមានកម្រិតខ្ពស់។

. មានបញ្ហាក្នុងការគេង ៖ កុមារ និងក្មេងជំទង់ អាចនឹងត្អូញត្អែរថា ពួកគេអស់កម្លាំងគ្រប់ពេល គេងច្រើនខុសធម្មតា ឬពិបាកគេងពេលយប់ជាដើម។  

៤. ធ្វេសប្រហែសចំពោះទំនួលខុសត្រូវ ៖ ប្រសិនបើកុមារចាប់ផ្ដើមមានអាកប្បកិរិយា មិនទទួលខុសត្រូវចំពោះកិច្ចការផ្ទះ ភ្លេចកាតព្វកិច្ចខ្លួនឯង ឬចាប់ផ្ដើមពន្យារពេលខុសធម្មតា, សកម្មភាពទាំងនេះ អាចជាសញ្ញាកំពុងបញ្ជាក់ថា កុមារកំពុងមានភាពតានតឹង។

. ផ្លាស់ប្ដូរទម្លាប់ញ៉ាំ ៖ ការញ៉ាំច្រើនពេក ឬតិចពេក​អាចជាប្រតិកម្មរបស់កុមារចំពោះភាពតានតឹង។

. ឈឺញឹកញាប់ ៖ ភាពតានតឹងច្រើនតែបង្ហាញរោគសញ្ញាតាមរយៈរាងកាយ។ កុមារដែលមានអារម្មណ៍តានតឹង​ តែងតែរាយការណ៍ថា ពួកគេឈឺក្បាល ឬឈឺពោះ ហើយអាចនឹងត្រូវឆ្លងកាត់ការព្យាបាលជំងឺញឹកញាប់។

វិធីសាស្ត្រគ្រប់គ្រងភាពតានតឹងសម្រាប់កុមារ និងក្មេងជំទង់

ការស្រាវជ្រាវបានបង្ហាញថា មានវិធីសាស្ត្រចំនួន ៥ ដែលអាចជួយកុមារគ្រប់គ្រងភាពតានតឹង ដែលក្នុងនោះរួមមាន ៖

១. គេង ៖ ការគេងសំខាន់ណាស់សម្រាប់សុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយ។ អ្នកជំនាញបានណែនាំឱ្យកុមារ ដែលមានអាយុចន្លោះពី៦ ទៅ១២ឆ្នាំ ត្រូវគេងឱ្យមាន ៩ ទៅ១២ម៉ោងក្នុងមួយថ្ងៃ។ ខណៈក្មេងជំទង់ ត្រូវគេងឱ្យបាន ៨ ទៅ១០ម៉ោង ទើបគ្រប់គ្រាន់សម្រាប់ពួកគេ។ សម្រាប់កុមារ ការគេងត្រូវតែជាទម្លាប់អាទិភាព ព្រោះទម្លាប់នេះអាចជួយកុមារទប់ទល់នឹងភាពតានតឹងបាន។ ដើម្បីជួយកុមារឱ្យគេងលក់ស្រួល អាណាព្យាបាល សូមកំណត់ពេលវេលាសម្រាប់ការប្រើប្រាស់អេក្រង់នៅពេលយប់ និងតម្រូវឱ្យកុមារចូលគេងឱ្យបានទៀងម៉ោង។

. ធ្វើលំហាត់ប្រាណ ៖ សកម្មភាពរាងកាយ គឺជាវិធីសាស្ត្របន្ធូរភាពតានតឹងដ៏មានប្រសិទ្ធភាព សម្រាប់មនុស្សគ្រប់វ័យ។ នាយកដ្ឋានសុខភាព និងសេវាសម្រាប់ប្រជាជន របស់អាមេរិក ណែនាំយ៉ាងហោចណាស់ ៦០នាទីក្នុងមួយថ្ងៃ សម្រាប់កុមារ និងក្មេងជំទង់អាយុចន្លោះពី ៦ ទៅ១៧ឆ្នាំ។

. លើកទឹកចិត្តឱ្យកុមារនិយាយ ៖ ការអនុញ្ញាតឱ្យកុមារនិយាយពីស្ថានភាពតានតឹងជាមួយមនុស្សពេញវ័យ អាចជួយឱ្យកុមារ មានការយល់ដឹងបន្ថែមអំពីភាពតានតឹង និងងាយស្រួលស្វែងរកដំណោះស្រាយ។

. អនុញ្ញាតឱ្យពួកគេមានពេលវេលាផ្ទាល់ខ្លួន ៖ ដូចគ្នាទៅនឹងមនុស្សធំដែរ កុមារ និងក្មេងជំទង់ ត្រូវការពេលវេលា ដើម្បីធ្វើអ្វីមួយ ក្នុងការបង្កើនអារម្មណ៍រីករាយរបស់ខ្លួន។ ពេលវេលានោះ អាចជាការលេងល្បែងកម្សាន្ត ស្ដាប់តន្រ្តី ឬសិល្បៈ ការនៅម្នាក់ឯង និងរត់លេងជាដើម។

. នាំពួកគេទៅខាងក្រៅ ៖ ការចំណាយពេលនៅជាមួយធម្មជាតិ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ដើម្បីបំបាត់ភាពតានតឹង និងធ្វើឱ្យសុខុមាលភាពទូទៅរបស់កុមារប្រសើរឡើង។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា មនុស្សដែលរស់នៅក្នុងតំបន់មានភាពបៃតងច្រើន អាចកាត់បន្ថយអាការធ្លាក់ទឹកចិត្ត ថប់បារម្ភ និងភាពតានតឹង។

របៀបដែលម្ដាយឪពុកអាចជួយកុមារទប់ទល់ភាពតានតឹង

ម្ដាយឪពុក និងអ្នកថែទាំផ្សេងទៀត មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយកុមារទប់ទល់នឹងភាពតានតឹង តាមរយៈការបណ្ដុះទម្លាប់រស់នៅល្អ និងជួយពួកគេ ស្វែងយល់ពីវិធីសាស្ត្រទប់ទល់នឹងអារម្មណ៍តានតឹង។

. បង្ហាញគម្រូទម្លាប់រស់នៅល្អ ៖ អាណាព្យាបាលអាចនិយាយ និងពន្យល់កុមារ អំពីរបៀប និងវិធីសាស្ត្រ ដែលពួកគេអាចគិត និងដោះស្រាយបញ្ហានៅពេលដែលពួកគេកំពុងស្ថិតក្នុងស្ថានការណ៍តានតឹង។

. អនុញ្ញាតឱ្យកុមារដោះស្រាយបញ្ហាដោយខ្លួនឯង ៖ វាជារឿងធម្មជាតិ ដែលឪពុកម្ដាយទូទៅចង់ជួយកូនៗដោះស្រាយបញ្ហា។ ប៉ុន្តែនៅពេលដែលឪពុកម្ដាយចូលរួមដោះស្រាយបញ្ហាតូចៗរបស់កុមារ សម្រាប់ពួកគេ នោះពួកគេនឹងមិនមានឱកាសបានរៀនពីវិធីសាស្ត្រដោះស្រាយបញ្ហានោះទេ។ អនុញ្ញាតឱ្យកូនរបស់អ្នកព្យាយាមដោះស្រាយបញ្ហាតូចៗដោយខ្លួន​ឯង ដើម្បីជួយឱ្យពួកគេមានទំនុកចិត្តទប់ទល់នឹងភាពតានតឹង។

. បង្រៀនកុមារអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ៖ ក្មេងៗសម័យនេះចំណាយពេលច្រើន នៅជាមួយប្រព័ន្ធអ៊ីនធឺណិត ដែលជាកន្លែងពួកគេអាចឃើញមាតិកាប្លែកៗជាច្រើន រួមទាំងការគម្រាមកំហែងតាមអ៊ីនធឺណិត ឬការដាក់សម្ពាធពីសំណាក់មិត្តភក្តិជាដើម។ ដូច្នេះ អាណាព្យាបាលមានតួនាទីសំខាន់ណាស់ ក្នុងការបង្រៀនកុមារអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យកុមារមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពឈ្លាសវៃ។

. ជួយកុមារទប់ទល់នឹងការគិតអវិជ្ជមាន ៖ កុមារ និងក្មេងជំទង់ ងាយនឹងធ្លាក់ទៅក្នុងអន្ទាក់នៃការគិតអវិជ្ជមាន។ ហេតុនេះ សម្រាប់ឪពុកម្ដាយនៅពេលកុមារ ឧស្សាហ៍មិនគំនិតអវិជ្ជមាន ឬនិយាយរឿងអវិជ្ជមាន អ្នកមិនអាចយល់ស្របគ្រប់ពេលនោះទេ។ អាណាព្យាបាលមានតួនាទី បង្ហាត់បង្ហាញ ពន្យល់ និងលើកទឹកចិត្តឱ្យកុមារមានទម្លាប់គិតវិជ្ជមាន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)