វេទិកាសេដ្ឋកិច្ចពិភពលោក ៖ រឿង ៣ ដែល CEO ត្រូវត្រៀម ដើម្បីទាញសក្តានុពលបញ្ញាសិប្បនិម្មិត (AI)

Generative AI តំណាងឱ្យឱកាសផ្លាស់ប្ដូរសម្រាប់អាជីវកម្ម ដែលអាចនឹងជោគជ័យក្នុងការកែទម្រង់ឧស្សាហកម្ម ការបង្កើនផលិតភាព និងជំរុញការបង្កើតថ្មី។ ទោះជាយ៉ាងណាក៏ដោយ ដំណើរឆ្ពោះទៅរកការប្រើបច្ចេកវិទ្យានេះ គឺស្មុគស្មាញ និងពោរពេញដោយបញ្ហាប្រឈម។ ដើម្បីបណ្តាក់ទុកលើការប្រើប្រាស់បច្ចេកវិទ្យានេះ ឱ្យបានជោគជ័យ នាយកប្រតិបត្តិត្រូវរៀបចំយុទ្ធសាស្ត្រ ដើម្បីទាញយកសក្តានុពលបញ្ញាសិប្បនិម្មិត (AI) បានច្រើនបំផុត។

នាយកប្រតិបត្តិជាច្រើនមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រើប្រាស់ AI

ការស្ទាបស្ទង់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Deloitte/Fortune ថ្មីៗនេះ បានរកឃើញថា ជាងពាក់កណ្ដាលនៃស្ថាប័នចូលរួមស្ទង់មតិ បានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រួចហើយ ដើម្បីបង្កើនល្បឿនស្វ័យប្រវត្តិកម្ម និងពង្រឹងប្រសិទ្ធភាពការងារ។ ទោះបីជាមានការចាប់អារម្មណ៍ខ្លាំង ចំពោះការលេចឡើង នៃបច្ចេកវិទ្យានេះ ក៏នាយកប្រតិបត្តិមួយចំនួនយល់ថា គាត់មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួននៅឡើយ។ 

ថ្នាក់ដឹកនាំមួយចំនួនមើលឃើញថា បញ្ញាសិប្បនិម្មិត (AI) ហាក់មានហានិភ័យខ្ពស់ពេក និងពិបាកធ្វើមាត្រដ្ឋានរង្វាស់ ដោយសារមើលឃើញពីបទពិសោធន៍នៅអតីតកាលទាក់ទងនឹងការទទួលយក និងសម្របទៅនឹងបច្ចេកវិទ្យាលឿនពេក អាចនាំ​ឱ្យមានបញ្ហាប្រព័ន្ធ និងផលវិបាក ដែលនឹកស្មានមិនដល់។ ម្យ៉ាង ការសម្រេចចិត្តជាយុទ្ធសាស្ត្រទាក់ទងនឹងកាទទួលយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាមទារការយល់ដឹងស៊ីជម្រៅអំពីបច្ចេកវិទ្យា និងផលប៉ះពាល់របស់វា។

ប៉ុន្តែល្បឿននៃការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាបញ្ហាប្រឈមមួយទៀត បន្ថែមលើបញ្ហាប្រឈមដែលមានស្រាប់។ ជាមួយនឹងការបង្កើតបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស, ការរក្សាបាននូវការអភិវឌ្ឍចុងក្រោយបំផុត និងការយល់ដឹងអំពីសក្តានុពលនៃបច្ចេកវិទ្យានេះ មកលើអាជីវកម្ម ទាមទារឱ្យមានការសិក្សា និងសម្របខ្លួនជាបន្តបន្ទាប់។ 

អនាគតការងារកំពុងផ្លាស់ប្ដូរ

Generative AI ត្រៀមរួចជាស្រេច ដើម្បីកំណត់ឡើងវិញនូវអនាគតការងារ ។ សមត្ថភាពបង្កើតមាតិកា ធ្វើកិច្ចការដោយស្វ័យប្រវត្តិ និងផ្ដល់នូវការវិភាគទិន្នន័យកម្រិតខ្ពស់របស់បញ្ញាសិប្បនិម្មិត (AI) បានបង្ហាញពី​ឱកាស ដែលមិនធ្លាប់មានពីមុខមក សម្រាប់ការបង្កើតថ្មី និងប្រសិទ្ធភាពការងារ។ 

  • ការបង្កើតតម្លៃ ៖ ទិន្នន័យដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI) អាចបង្កើតយុទ្ធសាស្ត្រកាន់តែប្រសើរ និងមានភាពខុសប្លែកនៃការប្រកួតប្រជែង។ ជាឧទាហរណ៍ បញ្ញាសិប្បនិម្មិត (AI) អាចវិភាគទិន្នន័យបានច្រើន ដើម្បីបង្ហាញពីនិន្នាការទីផ្សារ ចំណូលរបស់អតិថិជន និងភាពគ្មានប្រសិទ្ធភាពនៃប្រតិបត្តិការ។ ហេតុនេះ វាអាចផ្ដល់ព័ត៌មានសម្រាប់ការសម្រេចចិត្តប្រកបដោយយុទ្ធសាស្ត្រ និងធ្វើឱ្យដំណើរការអាជីវកម្មប្រសើរឡើង។ ការស្ទង់មតិរបស់ Deloitte ដាច់ដោយឡែកបង្ហាញថា ៧០ភាគរយ នៃក្រុមហ៊ុនចូលរួមស្ទង់មតិ ដែលមានអ្នកជំនាញបញ្ញាសិប្បនិម្មិត (AI) បានកែលម្អផលិតផល និងសេវាកម្មដែលមានស្រាប់របស់ខ្លួន ឱ្យកាន់តែប្រសើរ។
  • ពង្រីកផលិតកម្ម ៖  ខណៈពេលអនុវត្តសាកល្បងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចត្រឹមជាដំណាក់កាលពិសោធន៍ ប៉ុន្តែបន្ទាប់ពីពង្រីក និងប្រើប្រាស់ជាទ្រង់ទ្រាយធំ បច្ចេកវិទ្យានេះ អាចបង្កើនផលិតភាព និងប្រសិទ្ធភាពប្រតិបត្តិការនៅទូទាំងស្ថាប័ន។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើមាត្រដ្ឋានជោគជ័យ តម្រូវឱ្យមានយុទ្ធសាស្ត្រ ដែលអាចដាក់បញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងដំណើរការស្នូលនៃអាជីវកម្ម និងស្របតាមគោលដៅអាជីវកម្មទាំងមូល។
  • ការកសាងទំនុកចិត្ត ៖ ការដោះស្រាយបញ្ហា ដូចជា ការរវើរវាយផ្ដេសផ្ដាស និងគិតអវិជ្ជមានអំពីបញ្ញាសិប្បនិម្មិត (AI) ហើយការបង្កើនការពន្យល់ គឺជាជំហានសំខាន់ ក្នុងការកសាងទំនុកចិត្ត ចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ ការជំរុញវប្បធម៌ ដែលនិយោជិតចាត់ទុកបញ្ញាសិប្បនិម្មិត (AI) ជាឧបករណ៍ ដើម្បីសមត្ថភាពរបស់ពួកគេ ជាជាងការគម្រាមកំហែងដល់ការងារពួកគេ អាចជាចិត្តសាស្ត្រក្នុងជំរុញការទទួលយក និងសម្របខ្លួននឹងបច្ចេកវិទ្យានេះ។ 
  • ការវិវត្តនៃកម្លាំងពលកម្ម ៖ Generative AI នឹងជះឥទ្ធិពលដោយជៀសមិនរួចលើកម្លាំងការងារ ជាពិសេសគឺតម្រូវការ និងតួនាទីថ្មីៗ។ ការសិក្សារបស់ Deloitte បង្ហាញថា ៧៥% នៃអ្នកឆ្លើយដែលជាអ្នកដឹកនាំអាជីវកម្មរំពឹងថា នឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រពាក់ព័ន្ធនឹងទេពកោសល្យជំនាញរបស់ពួកគេក្នុងរយៈពេល ២ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងវត្តមាន និងការវិវត្តន៍នៃ Generative AI ។ ក្រុមហ៊ុនត្រូវវិនិយោគលើការអភិវឌ្ឍជំនាញ (Upskilling) និងរៀនជំនាញថ្មី (Reskilling) សម្រាប់បុគ្គលិក ដើម្បីធានាថា បុគ្គលិកអាចប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយប្រសិទ្ធភាព។

យុទ្ធសាស្ត្រសម្រាប់ CEO ដើម្បីជំរុញការទទួលយកបញ្ញាសិប្បនិម្មិត (AI)

ដើម្បីស្វែងយល់ពីភាពស្មុគស្មាញ នៃការទទួលយកបញ្ញាសិប្បនិម្មិត (AI) និងប្រើប្រាស់សក្តានុពលពិតប្រាកដនៃបច្ចេកវិទ្យានេះ, នាយកប្រតិបត្តិគួរផ្ដោតលើយុទ្ធសាស្ត្រចំនួន ៣ ដូចជា ៖ 

១. ជំរុញកិច្ចសហប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ី ៖ ការជ្រើសរើសប្រព័ន្ធអេកូឡូស៊ី បញ្ញាសិប្បនិម្មិត (AI) និងគម្រូភាសាធំៗ (LLMs) គឺមានសារៈសំខាន់ណាស់។ នាយកប្រតិបត្តិគួរតែចាត់ទុកទិន្នន័យរបស់ស្ថាប័នជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងប្រើវា ដើម្បីចរចាជាមួយ អ្នកលក់ និងដៃគូបញ្ញាសិប្បនិម្មិត (AI vendors and partners)។ ចំណុចនេះពាក់ព័ន្ធនឹងការជ្រើសរើស LLMs ដែលស្របតាមតម្រូវការជាក់លាក់របស់ក្រុមហ៊ុន និងឧស្សាហកម្ម។

ការសហការជាមួយអ្នកជំនាញបញ្ញាសិប្បនិម្មិត (AI) ពីខាងក្រៅអាចផ្ដល់នូវជំនាញ និងធនធានចាំបាច់ ដើម្បីអនុវត្តដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយប្រសិទ្ធភាព។ តាមរយៈការជំរុញប្រព័ន្ធអេកូឡូស៊ីនៃការសហការ, ក្រុមហ៊ុននានារីកចម្រើនបានរហ័ស និងធានាថា ពួកគេកំពុងប្រើប្រាស់បច្ចេកវិទ្យាដែលល្អបំផុត។ 

២. យុទ្ធសាស្ត្រវិនិយោគបច្ចេកវិទ្យា ៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាត្រឹមត្រូវ គឺចាំបាច់សម្រាប់ការទទួលយកបញ្ញាសិប្បនិម្មិត (AI) ។ នេះរួមបញ្ចូលនូវការធានាថាមពលកុំព្យូទ័រដ៏ខ្លាំង ដើម្បីដោះស្រាយតម្រូវការនៃការដំណើរការបញ្ញាសិប្បនិម្មិត (AI)។ នាយកប្រត្តិបត្តិគួរតែធ្វើការយ៉ាងជិតស្និទ្ធជាមួយ CIOs និង CTOs របស់ខ្លួន ដើម្បីបន្ស៊ីយុទ្ធសាស្ត្រលទ្ធកម្មផ្នែករឹង (hardware procurement strategies) ជាមួយនឹងគោលបំណងអាជីវកម្ម។

៣. ការកសាងអ្នកជំនាញ Generative AI ក្នុងស្ថាប័ន ៖ ការអភិវឌ្ឍអ្នកជំនាញបញ្ញាសិប្បនិម្មិត (AI) ក្នុងស្ថាប័នមានសារៈសំខាន់ណាស់ សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងការបង្កើតថ្មី។ ចំណុចនេះ រួមបញ្ចូលទាំងការពង្រឹងជំនាញ (Upskilling) សម្រាប់បុគ្គលិកដែលមានស្រាប់ និងជ្រើសរើសបុគ្គលិកថ្មី ដែលមានជំនាញក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ សម្រាប់កម្មវិធី ឬវគ្គបណ្ដុះបណ្ដាលផ្សេងៗ មិនគួរបញ្ជ្រាបចំណេះដឹងបច្ចេកទេសរបស់បុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែគួរពង្រឹងជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) បន្ថែម ដើម្បីឱ្យបុគ្គលិកយល់ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការងារបស់គេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...