ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតទាំងអស់ដែលមកពីប្រទេសកំពុងអភិវឌ្ឍសម្រាប់សិក្សាផ្នែកវិទ្យាសាស្ត្រ។

លក្ខខណ្ឌសម្រាប់ការដាក់ពាក្យស្នើសុំអាហារូបករណ៍ បេក្ខជនត្រូវមកពីប្រទេសកំពុងអភិវឌ្ឍន៍ មានបទពិសោធន៍ការងារ២ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ (ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ) វិញ្ញាបនបត្របញ្ជាក់ភាសាអង់គ្លេស និងបានបំពេញតាមតម្រូវការចូលរៀនសម្រាប់វគ្គ MIDE។ បេក្ខជនត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនដូចជា ប្រវត្តិរូបសង្ខេប (CV) លិខិតលើកទឹកចិត្ត ប្រតិចារិក ឬកំណត់ត្រា និងសញ្ញាបត្រ ច្បាប់ចម្លងលិខិតឆ្លងដែនដែលមានសុពលភាព ប្រតិបត្តិពិន្ទុ សញ្ញាបត្របញ្ជាក់ភាសាអង់គ្លេស និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ជំនាញដែលសិស្សត្រូវសិក្សាទាំង៣ឆមាសសិក្សារួមមាន មីក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចអន្តរជាតិសម្រាប់សតវត្សរ៍ទី២១ ទ្រឹស្តីនៃការអភិវឌ្ឍន៍ បទដ្ឋាន ស្ថាប័ន និងវឌ្ឍនភាពសង្គម ទំនាក់ទំនងខាងក្រៅរបស់ប្រទេសអាល្លឺម៉ង់ វិធីសាស្រ្តស្រាវជ្រាវក្នុងវិទ្យាសាស្ត្រសង្គម ការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃគម្រោង គោលនយោបាយអភិវឌ្ឍន៍ និងកិច្ចសហការស្រាវជ្រាវ ហិរញ្ញវត្ថុសាធារណៈសម្រាប់ការអភិវឌ្ឍន៍ ការការពារសង្គមនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ប្រធានបទនៃសេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍន៍ ធនាគារកណ្តាល ការអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុ សមាហរណកម្មតំបន់រដ្ឋនៅក្នុងអាជីវកម្ម សេដ្ឋកិច្ចបរិស្ថាន និងធនធាន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ច។

អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដែលដែលបេក្ខជនជ័យលាភីអាហារូបករណ៍ទទួលបានរួមមាន ការសិក្សាឥតគិតថ្លៃពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែពី៩០០ ទៅ១០០០អឺរ៉ូ ការធានារ៉ាបរងផ្នែកវេជ្ជសាស្ត្រ ថ្លៃធ្វើដំណើរ ថ្លៃជួលកន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់សមាជិកគ្រួសារអមដំណើរ ។ លើសពីនេះ បេក្ខជនក៏មានឱកាសសិក្សាស្រាវជ្រាវជាមួយសាស្រ្តាចារ្យអន្តរជាតិជាច្រើន ការបណ្ដុះបណ្ដាលភាសា និងជំនាញអន្តរវប្បធម៌ ដំណើរសិក្សា គម្រោងជាមួយដៃគូនៅក្នុងប្រទេសអាល្លឺម៉ង់ និងក្រៅប្រទេស ការប្រៀបធៀបអន្តរជាតិ និងការផ្តោតអារម្មណ៍ក្នុងតំបន់សិក្សាជាដើម។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://www2.daad.de/deutschland/studienangebote/international-programmes/en/detail/3797/#tab_overview ។ ផុតកំណត់ទទួលពាក្យថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...