វិធីដែលនិយោជក អាចទប់ទល់នឹងកង្វះធនធានមនុស្សក្នុងវិស័យ STEM

កង្វះខាតជាសកលនៃកម្លាំងពលកម្មជំនាញផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា និងគណិតវិទ្យា (STEM) បាននាំឱ្យមានការចោទជាសំណួរសំខាន់ៗមួយចំនួនដូចជា ៖

•  តើប្រទេសសេដ្ឋកិច្ចឈានមុខគេ នឹងចាប់យកឱកាសក្នុងសម័យឌីជីថលដោយរបៀបណា ប្រសិនបើមិនមានធនធានមនុស្សគ្រប់គ្រាន់នោះទេ?

•  តើអ្នកបង្កើតគោលនយោបាយនឹងចូលរួមចំណែកក្នុងកាគាំទ្រការបង្កើតថ្មីដោយរបៀបណា?

•  តើក្រុមហ៊ុននីមួយៗនឹងបំពេញតម្រូវការ នៃការចង់បានបុគ្គលិកដែលមានជំនាញ STEM បានយ៉ាងដូចម្ដេច?

បុគ្គលិកដែលស្ទាត់ជំនាញក្នុងវិស័យ STEM គឺកំពុងខ្វះខាតស្ទើរតែគ្រប់ទីកន្លែង។ នៅអឺរ៉ុបស្ទើរតែពាក់កណ្ដាលនៃអាជីវកម្មកំពុងជួបការលំបាកក្នុងការជ្រើសរើសមនុស្ស មានជំនាញ STEM ដែលពួកគេត្រូវការ។ ខណៈនៅសហរដ្ឋអាមេរិក ៤៥ភាគរយ នៃបុគ្គលិក STEM ដែលមាន PhD គឺជាជនជាតិបរទេស។

សូម្បីតែក្នុងទ្វីបអាស៊ី ជាកន្លែងដែលរដ្ឋាភិបាលជាច្រើន បានវិនិយោគយ៉ាងសម្បើមក្នុងវិស័យអប់រំ ដូចជាប្រទេសជប៉ុន ក៏បានរកឃើញថា ចំនួននៃការបញ្ចប់ការសិក្សាលើជំនាញ STEM មិនមានភាពទៀងទាត់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយផលវិបាកនៃការកង្វះខាតនេះ អាចនឹងកាន់តែធ្ងន់ធ្ងរ។

ស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិម្មិត (AI) នឹងជួយគាំទ្រ ដល់បុគ្គលិកកាន់តែខ្លាំងឡើង ដោយជួយបំពេញការងារ ដែលធ្វើដោយដៃ និងចំណាយពេលវេលាច្រើន។ ប៉ុន្តែនេះក៏ជាចំណុចមួយ ដែលកំពុងបង្ហាញថា ជំនាញដែលមានតម្រូវការ កំពុងផ្លាស់ប្ដូរផងដែរ។ បុគ្គលិក ដែលមិនមានជំនាញ STEM សម្រាប់សម័យទំនើប កំពុងតែប្រឈមនឺងការប្រកួតប្រជែងក្នុងទីផ្សារការងារកាន់តែខ្លាំង។

វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានឱ្យដឹងថា អក្ខរកម្មអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) គឺជាជំនាញមូលដ្ឋាន ដែលបុគ្គលិកក្នុងសតវត្សរ៍ទី ២១ ត្រូវការ។ ទន្ទឹមនឹងនេះ និយោជកកំពុងមានភាពលំបាក ក្នុងការបំពេញតួនាទីថ្មី ដែលទាមទារជំនាញក្នុងវិស័យដូចជា ការវិភាគទិន្នន័យ ម៉ាស៊ីនចេះរៀន (Machine Learning) និងវិស្វកម្មកម្មវិធីកុំព្យូទ័រ (Software engineering)។

ប្រជាសាស្ត្របុគ្គលិក STEM

បុគ្គលិក ដែលត្រូវបានជ្រើសរើសភាគច្រើន គឺជាបុគ្គលិកវ័យក្មេង ប៉ុន្តែក៏មិនអាចធ្វេសប្រហែសនឹងប្រជាសាស្ត្រផ្សេងទៀតដែរ។ ការសិក្សាស្រាវជ្រាវរបស់ SThree បង្ហាញថា អ្នកជំនាញ STEM ដែលមានអាយុលើសពី ៥០ឆ្នាំ ទំនងជាមិនសប្បាយចិត្តជាមួយនឹងជីវិតការងាររបស់គេនោះទេ នោះដោយសារតែកត្តាមួយចំនួន រួមមាន ការភ្ជាប់ទំនាក់ទំនង និងការលើកទឹកចិត្ត ដែលពួកគេទទួលបាន។ ពួកគេក៏ទំនងជាមិនពេញចិត្តនឹងប្រាក់ខែ ការប្រាក់រង្វាន់ផ្សេងៗ និងការទទួលស្គាល់ផងដែរ។

វប្បធម៌សិក្សាពេញមួយជីវិត និងការអភិវឌ្ឍវិជ្ជាជីវៈត្រូវបានផ្ដល់តម្លៃយ៉ាងខ្ពស់ ពីសំណាក់បុគ្គលិក STEM ទាំងអស់ បន្ទាប់ពីវិស័យនេះមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ បុគ្គលិកម្នាក់ក្នុងចំណោម ៦នាក់ ត្រូវទំនេរពីការងារក្នុងផ្នែកកុំព្យូទ័រ និងគណិតវិទ្យាក្នុងឆ្នាំ ២០០៧ បន្ទាប់ពីជំនាញមួយចំនួន ត្រូវបានក្រុមហ៊ុនលែងប្រើក្នុងឆ្នាំ២០១៩។

នេះជាមូលហេតុ ដែលស្ទើរតែពាក់កណ្ដាលនៃអ្នកជំនាញ STEM ចង់ធ្វើការក្នុងតួនាទីមួយ ដែលពួកគេរៀនជំនាញចុងក្រោយបំផុត បើទោះបីជាជំនាញនោះទទួលបានប្រាក់ចំណូលតិចក៏ដោយ។

ការជ្រើសរើស និងរក្សាទុកបុគ្គលិក

ក្រោយពីជ្រើសរើសបុគ្គលិកបាន និយោជកក៏ត្រូវខិតខំប្រឹងប្រែង ដើម្បីរក្សាទុកបុគ្គលិកឆ្នើមលើវិស័យ STEM ដែលពួកគេទាក់ទាញផងដែរ។

ចាប់ផ្ដើមពីការយល់ដឹងលម្អិតបន្ថែមទៀតអំពី អ្វីដែលធ្វើឱ្យកន្លែងធ្វើការមានភាពទាក់ទាញសម្រាប់បុគ្គលិក ៖

•  តើអត្ថប្រយោជន៍អ្វីខ្លះ ដែលបុគ្គលិកទទួលបានជាផ្នែកនៃកញ្ចប់ទឹកប្រាក់បំណាច់រួម?

•  តើកន្លែងការងារផ្ដល់ឱកាសការងារឱ្យបុគ្គលិក ធ្វើការងារ ដែលមានលក្ខណៈបត់បែនឬយ៉ាងណា?

•  តើអ្នកអាចបង្កើតវប្បធម៌ការងារដែលចូលរួម និងលើកទឹកចិត្តបុគ្គលិក ដោយរបៀបណា?

ផ្តោតលើយុទ្ធសាស្តអង្គភាពដែលមានលក្ខណៈស៊ីជម្រៅ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ប្រកបដោយគុណធម៌ ជាមួយនឹងការជ្រើសរើសបុគ្គលិក ក៏ប្រសើរឡើងផងដែរ។

អ្វីដែលនិយោជកអាចធ្វើបានបន្ទាប់មកទៀត

ចំណុចសំខាន់ដែលនិយោជកត្រូវធ្វើគឺ ឈប់និយាយអំពីគម្លាតទេពកោសល្យក្នុងវិស័យ STEM ហើយចាប់ផ្ដើមធ្វើការឆ្ពោះទៅរកការបិទគម្លាតនេះ តាមរយៈសកម្មភាពមួយចំនួនដូចជា៖

•  កំណត់ឱ្យបានច្បាស់នូវតួនាទីដែលបច្ចេកវិទ្យាថ្មីអាចជួយគាំទ្របាន និងតួនាទីថ្មី ដែលត្រូវជ្រើសរើសបុគ្គលិក

•  ស្វែងយល់អំពីរបៀបប្រើប្រាស់ និងបង្ហាញលក្ខណៈពិសេសរបស់ខ្លួនក្នុងនាមជានិយោជក

•  បង្កើតបរិយាកាសការងារ ដែលមានលក្ខណៈបត់បែនសម្រាប់បុគ្គលិក

•  បន្តប្រើប្រាស់បុគ្គលិកវ័យចំណាស់ តាមរយៈការពង្រឹងជំនាញសម្រាប់ពួកគេ (Upskilling)

•  បង្កើតឱ្យមានភាពចម្រុះនៅពេលពេលជ្រើសរើស និងរក្សាទុកបុគ្គលិក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...