១១វិធីដើម្បីបង្កើតទម្លាប់អានប្រចាំថ្ងៃ

អត្ថប្រយោជន៍របស់អំណានត្រូវបានបញ្ជ្រាបជាហូរហែ ប៉ុន្តែការបណ្តុះក្ដីស្រឡាញ់ និងទម្លាប់អានឱ្យបានជាប្រចាំថ្ងៃ ត្រូវការវិធីសាស្រ្តច្រើន និងបត់បែនទៅតាមស្ថានភាព ឬកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ។ យោងតាម គេហទំព័រ Indiatimes បានបង្ហាញគន្លឹះ១១ចំណុចដើម្បីជួយទៅកាន់អ្នកដែលមានបំណងបង្កើតទម្លាប់អានប្រចាំថ្ងៃ។

១. ជ្រើសពេលដែលមានផលិតភាព ៖ ដើម្បីឱ្យមានទម្លាប់អានប្រចាំថ្ងៃ គឺចាំបាច់ត្រូវតែមានការកំណត់ពេលវេលាមួយយ៉ាងជាក់លាក់ មិនថាពេលព្រឹក និងក្រោយពេលសម្រាកបាយថ្ងៃត្រង់ ឬក៏មុនពេលចូលគេងជាដើម។

២. មានធ្នើរដាក់តាំងសៀវភៅផ្ទាល់ខ្លួន ៖ ការរចនាកន្លែងដាក់សៀវភៅប្រកបដោយក្បាច់រចនាទាក់ទាញសម្រាប់ខ្លួនឯងនៅផ្ទះ ឬទីស្នាក់អាស្រ័យ គឺជាវិធីមួយក្នុងការបណ្តុះទម្លាប់ខ្លួនឯងឱ្យចូលចិត្តអំណានបន្ថែមមួយកម្រិតទៀត។ ការតុបតែង មិនត្រឹមតែធ្វើវាឱ្យមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្កឱ្យមានបរិយាកាសផាសុកភាព មានកន្លែងអង្គុយ មានតុទូ និងភ្លើងពន្លឺដែលស្របនឹងទីតាំងផងដែរ។

៣. យកសៀវភៅតាមខ្លួនជានិច្ច ៖ មិនថាធ្វើដំណើរទៅទីណានោះទេ សូមកាន់សៀវភៅតាមខ្លួនជានិច្ច កាលដែលយកសៀវភៅតាមគ្រប់ពេលគ្រប់វេលា ហើយអនុវត្តន៍បែបនេះបានទៀងទាត់ គឺជួយជំរុញចិត្តឱ្យអានយ៉ាងហោចណាស់ពីរទៅបីទំព័រក្នុងមួយថ្ងៃ ឬទោះក្នុងស្ថានភាពមមាញឹកយ៉ាងណាក៏ដោយ។ ការយកសៀវភៅតាមខ្លួនប្រៀបដូចជាបង្កើតមូលដ្ឋានគ្រឹះ នៃការអានប្រកបដោយភាពរឹងមាំ។

៤. បង្កើតគោលដៅឱ្យជាក់ប្រាកដ ៖ ចាប់ផ្តើមដោយគោលដៅតូចៗ ប៉ុន្តែមានភាពប្រាកដប្រជា ដូចជាចាប់ផ្តើមបញ្ចប់សៀវភៅមួយជំពូកក្នុងមួយថ្ងៃ ឬក៏អានឱ្យបានម្ភៃនាទីមុនពេលចូលគេង ដែលគោលដៅទាំងនេះហើយ ជំរុញឱ្យបង្កើតនូវទម្លាប់អានបានខ្ជាប់ខ្ជួន។

៥. ចូលរួមជាមួយក្លឹបអំណាន ៖ ការចូលរួមជាមួយក្លឹបសៀវភៅ បានរួមចំណែកបង្កើតនូវការជំរុញចិត្ត ទម្លាប់អាន និងជាឱកាសក្នុងការជជែកជាមួយអ្នកអានដូចគ្នា រួមទាំងបានចូលរួមទំនាក់ទំនងកិច្ចសហការណ៍ជាមួយអ្នកស្រឡាញ់សៀវភៅ។

៦. បង្កើតភាពសម្បូរបែប ៖ ការអានមិនអាចជ្រើសសៀវភៅប្រភេទតែមួយ ឬក៏រក្សាភាពដដែលៗនោះទេ ដូច្នេះត្រូវស្វែងរកសៀវភៅដែលចូលចិត្ត និងជ្រើសអ្នកនិពន្ធដែលអ្នកចូលចិត្ត ដើម្បីបង្កើននូវបទពិសោធន៍ដ៏សម្បូរបែបទៅកាន់ដំណើរនៃការអាន។

៧. សៀវភៅសម្លេង ៖ ការស្ដាប់ឃ្លីបអំណានខ្លីៗ ឬការស្តាប់ទៅកាន់សៀវភៅសម្លេងកំឡុងពេលធ្វើដំណើរដោយថ្មើរជើងក្ដី យាន្តជំនិះក្ដី ឬក៏ស្តាប់ពេលហាត់ប្រាណ ពេលធ្វើកិច្ចការងារផ្ទះ ទាំងនេះហើយជាចំណែកជំរុញដល់ការបង្កើតស្មារតីឱ្យមានទម្លាប់អាន។

៨. កំណត់រយៈពេលនៃការប្រើប្រាស់អេក្រង់ ៖ កាត់បន្ថយការប្រើប្រាស់អេក្រង់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចផ្សេងៗ ជំនួសដោយការយកអំណានជាគោល។ ការដាក់ដែនកំណត់ និងផ្តល់អាទិភាពដល់អំណានប្រកបដោយការកម្សាន្តដើម្បីបង្កើនភាពស្រស់ស្រាយសប្បាយក្នុងការអាន។

៩. ផ្តល់រង្វាន់ជូនខ្លួនឯង ៖ គួរតែផ្តល់រង្វាន់ជាទីគាប់ចិត្តចំពោះខ្លួនឯង នៅពេលដែលអានដល់គោលដៅដែលបានកំណត់ ដូចជា ទៅញាំអាហារដែលខ្លួនចូលចិត្ត ឬទិញអាហារសម្រន់ល្អៗ និងទិញសៀវភៅថ្មីៗឱ្យខ្លួនឯងអានបន្ថែម។

១០. លើកទឹកចិត្តអ្នកដទៃ ៖ ការប្រកាន់គោលការណ៍លើកទឹកចិត្តអ្នកដទៃឱ្យមានទម្លាប់និងស្រឡាញ់ការអានដូចខ្លួនដែរ តាមរយៈលើកទឹកចិត្តសមាជិកគ្រួសារឱ្យអាន ឬក៏ចែករំលែកសកម្មភាពអំណាន ចាប់ផ្តើមដោយការបង្កើតក្លឹប ឬក៏អានឱ្យឮៗទាំងអស់គ្នាតែម្តង។

១១. ផ្ទៀតផ្ទាត់ភាពរីកចម្រើន ៖ ការផ្ទៀងផ្ទាត់រាល់សកម្មភាពដែលបានអនុវត្តន៍ ឬរាល់សៀវភៅដែលបានអានកន្លងមក ដោយការប្រើប្រាស់នូវកំណត់ត្រា កម្មវិធីអនឡាញ ឬក៏ប្រារព្ធអបអរសាទររាល់សមិទ្ធផលដែលសម្រេចបាន និងបន្តឆ្លុះបញ្ចាំងអំពីដំណើរនៃការអាន។

តាមរយៈការអនុវត្តវិធីសាស្រ្តសាមញ្ញៗខាងលើទាំងអម្បាលមាណ ដើម្បីបណ្តុះទម្លាប់អានប្រចាំថ្ងៃ វាក៏បានឆ្លើយតបទៅនឹងការបណ្តុះក្ដីស្រឡាញ់ចំពោះអំណាន និងទម្លាប់នៃការអានក្នុងរយៈពេលវែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...