កត្តា៥ដែលនាំឱ្យមនុស្សមានអាការៈខ្សោះថាមពលពេលបំពេញកិច្ចការ

មានកត្តាជាច្រើនដែលនាំឱ្យមានអាការៈខ្សោះថាមពលពេលកំពុងធ្វើការ, ស្ថានភាពនេះ បាន​នាំ​ឱ្យ​បុគ្គលនោះបាត់បង់នូវផលិតភាពការងារ ដោយឈានទៅ​រក​ស្ថានភាពស្រ្តេសខ្លាំងជាដើម។ យោងតាម គេហទំព័រ Entrepreneur បានបង្ហាញទម្លាប់៥ចំណុចដែលនាំឱ្យអាការៈខ្សោះថាមពលកើតមាននៅកន្លែងធ្វើការ។

១. គ្មានដែនកំណត់ចំពោះខ្លួនឯង ៖ នៅពេលដែលបុគ្គលិកមិនបានបែងចែកឱ្យច្បាស់រវាងអាជីពវិជ្ជាជីវៈ និងជីវិតផ្ទាល់ខ្លួន ជារឿយៗពួកគាត់តែងតែប្រើប្រាស់ពេលសម្រាកផ្ទាល់ខ្លួន ទៅឆ្លើយឆ្លងនឹងការងារជាប្រចាំ រហូតក្លាយជាទម្លាប់ក៏មាន។ ការគិតអំពីការងារក្នុងពេលវិស្សមកាល គួរកើតមានឡើងតែក្នុងស្ថានភាពភាពប្រញាប់ណាមួយ ឬក៏បត់បែនទៅតាមប្រភេទការងារតែប៉ុណ្ណោះ ប៉ុន្តែបើក្នុងករណីការងារនោះអាចបំពេញបាននៅក្នុងម៉ោងការងារ បុគ្គលិកគួរបែងចែកលក្ខខណ្ឌរវាងការងារ និងជីវិតផ្ទាល់ខ្លួន។  កាលដែលមិនបានបែងចែកនោះទេ បញ្ហាប្រឈមគឺអាចនឹងនាំឱ្យតានតឹងផ្លូវចិត្ត បាត់បង់ថាមពលច្រើន និងឈានទៅដល់ការកើតអាការៈអស់កម្លាំងមិនធ្មតា (burnout )។

ចំណុចមួយដែលអ្នកធ្វើការទាំងឡាយ គួរចាត់ជាចំណុចសំខាន់នោះនៅត្រង់ថា ការរក្សាកម្លាំងឱ្យមានតុល្យភាព និងការថែរក្សាសុខភាពរាងកាយ ថែទាំចិត្តស្មារតី និងសុខុមាលភាពរស់នៅប្រចាំថ្ងៃ ដោយការកំណត់រយៈពេលនៃការធ្វើការឱ្យបានច្បាស់ ជៀសវាងការឆែកសារ ឬអ៊ីម៊ែលដែលមិនពាក់ព័ន្ធនឹងការងារកំឡុងម៉ោងធ្វើការ និងការធ្វើកិច្ចសន្ទនាដែលមិនចាំបាច់ច្រើនពេកជាមួយមនុស្សដែលរវល់បំពេញការងារនៅជុំវិញខ្លួន។ ការកំណត់អំពីលទ្ធផលការងារ ដែលខ្លួនរំពឹងចង់បាន និងការចែករំលែកកិច្ចការទៅកាន់អ្នកដទៃក្នុងករណីចាំបាច់ ក៏ជាចំណែកមួយជួយឱ្យការរក្សាដែនកំណត់ផ្ទាល់ខ្លួន កាន់តែមានប្រសិទ្ធភាព។

២. ធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ៖ មនុស្សមួយចំនួនជឿជាក់ថា ការធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយ គឺជាការសន្សំពេលវេលា។ ខណៈការប្រើពេលតែមួយទៅធ្វើរឿងពីរឬបី ដោយរំពឹងថានឹងសម្រេចលទ្ធផលក្នុងពេលដំណាលគ្នា តែងផ្តល់នូវបទពិសោធន៍ប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តតាមរយៈ មិនអាចផ្តោតលើកិច្ចការណាមួយប្រកបដោយប្រសិទ្ធភាព មានភាពស្រពេចស្រពិលក្នុងការកំណត់ប្រភេទកិច្ចការអទិភាព បង្កឱ្យមានភាពតានតឹង ធ្វើកិច្ចការមិនមានតុល្យភាពនឹងកម្លាំងដែលខ្លួនមាន ដែលចំណុចទាំងនេះជាកត្តានាំឱ្យផលិតភាពធ្លាក់ចុះ។

ការធ្វើកិច្ចការចម្រុះក្នុងពេលតែមួយ អាចមិនមែនជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយនឹងបញ្ហាការងារច្រើនឬបន្ទុកការងារធ្ងន់នោះទេ។ ឆ្លើយតបទៅនឹងបញ្ហានេះ គឺតម្រូវឱ្យចាប់អារម្មណ៍ធ្វើការងារសំខាន់ៗ និងអាទិភាពជាចម្បង រួមទាំងការអនុវត្តជាប្រចាំក្នុងការផលិតការងារ។ ដើម្បីកាត់បន្ថយស្រ្តេស និងអាការៈអស់កម្លាំងមិនធ្មតា លោកអ្នកគួររំលឹកផងដែរថា ថាមពលខួរក្បាលរបស់មនុស្ស មិនគួរយកទៅប្រើប្រាស់ដើម្បីដោះស្រាយកិច្ចការស្មុគស្មាញច្រើនក្នុងពេលដំណាលគ្នានោះទេ។

ធ្វើកិច្ចការច្រើនក្នុងពេលតែមួយអាចរំខានដល់ការផ្តោតស្មារតី ហើយដើម្បីដោះស្រាយបញ្ហានេះបាន គឺព្យាយាមផ្តោតលើកិច្ចការមួយ ក្នុងពេលតែមួយប៉ុណ្ណោះ។ ទន្ទឹមគ្នានឹងការផ្តោតលើកិច្ចការមួយៗ អ្វីដែលគួរយកចិត្តទុកដាក់បន្ទាប់ គឺកាត់ផ្តាច់ពីការរំខានពីមជ្ឈដ្ឋានខាងក្រៅតាមរយៈប្រព័ន្ធផ្សាព្វផ្សាយទាំងអស់ កំណត់អាទិភាពការងារ បំបែកការងារពីធំទៅតូច និងធ្វើផែនការដែលអាចរក្សាផលិតភាព។

មួយវិញទៀត ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ក្នុងការកំណត់ម៉ោងធ្វើការ អាចជាកត្តាសំខាន់ក្នុងសម័យបច្ចុប្បននេះ ពីព្រោះវាអាចរំលឹកអំពីកាលវិភាគប្រចាំថ្ងៃ កំណត់ពេលបានជាក់ច្បាស់ និងបញ្ចៀសអំពីការធ្វើការច្រើនក្នុងពេលតែមួយ។

៣. ប្តេជ្ញាលើសលប់ពេក ៖  ក្នុងដំណាក់កាលដែលដាក់ការប្តេជ្ញាលើសលប់ពេក វាបណ្តាលមកពីកត្តាជាច្រើនរួមមាន ការសម្រេចឱ្យបាននូវផែនការការងារ បារម្ភអំពីការបាត់បង់ឱកាស និងការដេញតាមឱកាសជាដើម ឬមិនបានកំណត់អំពីទំនួលខុសត្រូវឱ្យបានជាក់លាក់មុននឹងសម្រេចចិត្តទទួលភារកិច្ចណាមួយ។ ទទួលកិច្ចការលើសពីកម្លាំង និងដែនសមត្ថភាព ជាចំណែកធ្វើឱ្យស្ទាក់ស្ទើរ ក្នុងការកំណត់អាទិភាពការងារ ប្រកបដោយប្រសិទ្ធភាព កត្តានេះក៏ជាដើមចមនាំឱ្យស្រ្តេសកើតមានជាបន្តបន្ទាប់។

ដើម្បីដោះស្រាយការប្តេជ្ញាលើសដែនសមត្ថភាព ជាដំបូងបុគ្គលម្នាក់ៗ ក៏ត្រូវដឹងនិងស្គាល់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនជាមុនសិន ការស្គាល់អំពីខ្លួនឯង វាជួយឱ្យយើងសម្រេចចិត្ត ទទួលប្រភេទការងារ ដែលសក្តិសមនឹងសមត្ថភាព ឬការវាស់វែងអំពីលទ្ធភាពដែលអាចទៅរួច ហើយក៏មិនរារែកក្នុងការបដិសេធចំពោះកិច្ចការណា ដែលមិនអាចទទួលបាន។ បើស្ថិតក្នុងស្ថានភាពមួយ ដែលបុគ្គលខ្លួនឯងបានដឹងថា ខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាលមួយពិបាកក្នុងការបញ្ចប់កិច្ចការ គឺត្រូវរកជំនួយពីភាគីដែលពាក់ព័ន្ធដូចជា សហការី ប្រធានផ្នែក និងអ្នកមានតួនាទីទទួលបន្ទុកលើកការប្រឹក្សាយោបល់ជាដើម។

៤. កត្តាបុគ្គល ៖ សុខចិត្តរារែកភ័យខ្លាចម្នាក់ឯង ក៏មិនព្រមទទួលជំនួយ ឬមិនព្រមស្នើជំនួសពេលដែលត្រូវការដែរ ចំណុចនេះបានកើតមានចំពោះមនុស្សមួយចំនួន ខណៈពួកគាត់កំពុងមានតម្រូវការ និងបានដឹងអំពីភាពសំខាន់ត្រង់ចំណុចនេះហើយក៏ដោយ។ គួររំលឹកដែរថា ការស្នើជំនួយពេលដែលត្រូវការជាចំណែកក្នុងការកាត់បន្ថយស្រ្តេស និងអាការៈអស់កម្លាំងមិនធម្មតា។

ការអត់ទ្រាំដោះស្រាយបញ្ហាជាច្រើនដោយខ្លួនឯង ជាកត្តានាំឱ្យមនុស្សមានអារម្មណ៍ឯកោ ផ្តាច់ខ្លួនពីអ្នកដទៃ និងពិបាកក្នុងការសម្រេចកិច្ចការ​ឱ្យស្របនឹងការរំពឹងទុកប្រកបដោយប្រសិទ្ធភាពណាស់។ ការអភិវឌ្ឍជំនាញទំនាក់ទំនងបន្ថែម ក៏ជាការបង្កើតកិច្ចសហការ ការងារ ជាមួយអ្នកដទៃបានមួយចំណែកដែរ តាមរយៈការសុំជាយោបល់ ការគាំទ្រ និងការស្នើជំនួយនៅពេលដែលកម្លាំងរបស់អ្នកធ្លាក់ថមថយ។ ទន្ទឹមគ្នានេះដែរ ស្ថាប័ន ឬអង្គភាពនីមួយៗ អាចផ្តល់ជាជំនួយត្រង់ចំណុចនេះតាមរយៈ ការជំរុញនិងបង្កើតបរិយាកាសការងារឱ្យមានកិច្ចសហការគ្នា គាំទ្រគ្នា ដែលធ្វើយ៉ាងណាបង្កើតបរិយាកាសឱ្យបុគ្គលិកប្រាស្រ័យទាក់ទងគ្នា ឱ្យបានគ្រប់ភាគីដែលមានវត្តមាននៅកន្លែងការងារ។

៥. ខ្វះការគ្រប់គ្រងពេល ៖  យើងទាំងអស់គ្នាអាចនឹងធ្លាប់ជួបនូវបទពិសោធន៍មួយ គឺពន្យារពេលលើកិច្ចការរហូតដល់នាទីចុងក្រោយ ទើបមានទឹកចិត្តក្នុងការបញ្ចប់ ដែលកត្តាទាំងនេះ អាចនាំឱ្យស្ថានភាពពេលបំពេញការងារហាក់មានភាពប្រញាប់ប្រញាល់ ធ្វើមិនបានពេញលេញ ថែមទាំងបង្កើតឱ្យមានអារម្មណ៍ធុញថប់ និងតានតឹងពេលធ្វើការ ឬក្រោយពេលធ្វើការ។ ដើម្បីការពារចំណុចអវិជ្ជមានត្រង់ចំណុចនេះបាន ការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពគឺចាំបាច់ក្នុងការដោះស្រាយ ព្រោះវាជួយឱ្យបុគ្គលម្នាក់ៗ កំណត់អាទិភាពលើប្រភេទការងារនីមួយៗ។ មួយវិញទៀតការកំណត់គោលដៅ និងអាទិភាពសម្រាប់ធ្វើការប្រចាំថ្ងៃ ជាចំណែកមួយ ក្នុងការពង្រឹងឱ្យមនុស្សមានស្មារតី ផ្តោតលើកិច្ចការសំខាន់ៗ និងកាត់បន្ថយការខ្ជះខ្ជាយពេលវេលា លើកិច្ចការដែលមិនសូវសំខាន់។ គេអាចពង្រឹងជំនាញគ្រប់គ្រងពេលតាមរយៈ បង្កើតបញ្ជីការងារ បំបែកកិច្ចការទៅជាផ្នែកតូចៗ  ការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ និងតាមដានផ្ទៀងផ្ទាត់លទ្ធផលជាប្រចាំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...