ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក។ ពេលនេះ មូលនិធិព្រីនស៍ ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានសេចក្តីសោមនស្សរីករាយក្នុងការបើកទទួលពាក្យលើប្រព័ន្ធអនឡាញសម្រាប់ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ជំនាន់ទី៣។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយដល់សិស្ស និសិ្សតក្រីក្រ និងខ្វះខាតដែលមានសមត្ថភាពស័ក្តិសមទទួលបាន អាហារូបករណ៍ដើម្បីបន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សាចំនួន ១០០ នាក់សម្រាប់ឆ្នាំសិក្សា ២០២៤ ។

កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលធ្វើការសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដើម្បីផ្តល់លទ្ធភាព និងការបណ្ដុះបណ្ដាលបុគ្គលដែលមានទេពកោសល្យ និងស័ក្តិសម ទទួលបាន អាហារូបករណ៍មួយនេះ។ បេក្ខជនដែលជ្រើសរើសត្រូវតែបង្ហាញឧត្តមភាពសិក្សា គុណភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តចំពោះវឌ្ឍនភាព សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

និស្សិតដែលជាប់អាហារូបករណ៍ ចេន ហ្ស៊ី នឹងទទួលបានកញ្ចប់ជំនួយរួមបញ្ចូល ថ្លៃសិក្សារយៈពេលបួនឆ្នាំពេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីហាត់ការ និងឱកាសការងារនៅក្នុងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និងកម្មវិធី អភិវឌ្ឍន៍ខ្លួននានាផងដែរ។

និស្សិតដែលមានអាទិភាពចំពោះអាហារូបករណ៍ជំនាន់ទី៣នេះត្រូវមានលក្ខខណ្ឌដោយមានសញ្ជាតិខ្មែរហើយ ជាសិស្សបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ ២០២២ ឬ ២០២៣ និងបានចុះឈ្មោះចូលរៀននូវមុខជំនាញសិក្សា នៅសាកលវិទ្យាល័យណាមួយដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ផ្នែកវិស្វកម្មព័ត៌មានវិទ្យា ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ផ្នែកវិស្វកម្មសំណង់ស៊ីវិល និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ផ្នែកសេដ្ឋកិច្ចឌីជីថល និងផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។

តំណភ្ជាប់ប្រព័ន្ធអនឡាញនៃបែបបទបំពេញពាក្យអាហារូបករណ៍ (CZSBatch32024.com) នឹងបើកទទួល ពាក្យចាប់ពីថ្ងៃទី ១៥ ខែមករា និងផុតកំណត់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សិស្សដែលជាប់ក្នុងវគ្គជម្រុះនឹងត្រូវបានអញ្ជើញឱ្យចូលរួមសម្ភាសន៍នៅកំឡុងដើមខែមីនា ហើយជ័យលាភី អាហារូបករណ៍ចំនួន ១០០នាក់ នឹងត្រូវបានប្រកាសនៅក្នុងកំឡុងពាក់កណ្ដាលខែមីនា។

ជាមួយគ្នានេះដែរ អាហារូបករណ៍ ចេន ហ្ស៊ី ត្រូវបានទទួលស្គាល់សម្រាប់តួនាទីរបស់ខ្លួនក្នុងការពង្រឹង ការអភិវឌ្ឍសង្គម ដោយទទួលបានពានរង្វាន់ពីឆាកអន្តរជាតិដូចជា ពានរង្វាន់ Social Empowerment Category នៅកម្មវិធី Asia Responsible Enterprise Awards (AREA) និង the Best Country Award for Overall CSR Excellence នៅក្នុងកម្មវិធី 14th Annual Global CSR & ESG Summit & Awards ក្នុងឆ្នាំ2022។ ពានរង្វាន់ the Silver Award for Best Community Program នៅក្នុងកម្មវិធី the 15th Annual Global CSR & ESG Awards និងពានរង្វាន់ the Best Community Program in Cambodia នៅក្នុងកម្មវិធី World Business Outlook Awards ក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប្រាំពីរឆ្នាំ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លោក ឃាង អ៊ួយស៊ីង តាមរយៈលេខទូរស័ព្ទ +៨៥៥ ៨១ ៦៨០ ១៩០ ឬតាមរយៈអ៊ីម៉ែល ouysing.kheang@princefoundation.com។

អំពីអាហារូបករណ៍ ចេន ហ្ស៊ី៖

កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។

ចាប់តាំងពីវត្តមានដំបូងរបស់កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី បានជួយដល់និស្សិតកម្ពុជាជាច្រើននាក់ ដែលផ្តល់ឱកាសនិងអនុញ្ញាតឱ្យពួកគេបន្តមានលិទ្ធិភាពក្នុងការសិក្សានូវជំនាញដែលខ្លួនស្រឡាញ់ ដើម្បីមានចំណេះជំនាញរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត។

អំពីមូលនិធិព្រីនស៍៖

មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា ។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ។

ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព ។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស ។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដល់មនុស្សប្រមាណជាង ១.២លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៦ លានដុល្លារ ។

ចុះឈ្មោះអាហារូបករណ៍ក្នុងឆានែលតេឡេក្រាម
តំណភ្ជាប់៖ https://t.me/CZSInfoBatch3
កូដ QR សម្រាប់ការចុះឈ្មោះអាហារូបករណ៍




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...