សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជំនាញគ្មានការរើសអើងភេទ បុរស និង​ស្រ្តី មាន​សិទ្ធិ និងឱកាសស្មើគ្នា​ក្នុងការ​ចាប់យក​ជំនាញ​ដែលខ្លួនពេញចិត្ត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ជំនាញ​មិន​រើសអើងភេទនោះទេ ដោយ​បុរស និង​ស្រ្តី មានសិទ្ធិ និង​ឱកាស​ស្មើគ្នា​ក្នុង​ការចាប់យក​ជំនាញ​ដែលខ្លួនពេញចិត្ត ដោយ​គ្មានការ​រើសអើង។

ក្នុងពិធីបិទសន្និបាត​បូកសរុបការងារ​ឆ្នាំ​២០២៣ និង​លើកទិសដៅ​ការងារបន្ត​ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍​ដោយ​ធ្វើការ​កត់សម្គាល់ថា បច្ចុប្បន្នមានស្រ្តីកាន់តែច្រើនបានចូលរៀនជំនាញខាងបច្ចេកវិទ្យា ដែលនេះបានបង្ហាញថា ជំនាញគ្មានការរើសអើងភេទ ដូច្នេះ​យើង​ត្រូវ​តែបន្តជំរុញ និង​ផ្តល់​ឱកាសដោយគ្មានការរើសអើង។ « ខ្ញុំមានការភ្ញាក់ផ្អើល នៅពេល​ដែលទៅមើលថ្ងៃមុននៅសាលាតិចឡូ មានការដាក់បង្ហាញសមត្ថភាពក្នុងការធ្វើរ៉ូបូត ធ្វើ AI ហើយ​ភ្ញាក់ គឺចំនួនស្រ្តីខាងអ្នក IT … អញ្ចឹងបានន័យថា ជំនាញគ្មានរើសអើងភេទទេ សិទ្ធស្មើគ្នា ខិតខំស្មើគ្នា នៅក្នុងកងទ័ពកម្ពុជាយើង ក៏មាននារីបើករថក្រោះដែរ អញ្ចឹងឱកាសស្មើគ្នា ការផ្តល់ឱកាសស្មើគ្នា នៅ​ក្នុងការចាប់យកនេះ យើងត្រូវបន្តជំរុញ និងផ្តល់ឱកាស​ដោយគ្មានការរើសអើង»

ជាមួយគ្នានេះ សម្តេចធិបតី​ក៏​បានមានប្រសាសន៍​បញ្ជាក់​ឱ្យដឹងដែរថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត ជាប្រទេសផ្ដល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រីក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មនិងធុរកិច្ច ព្រមទាំងទទួលបានតួនាទីកាន់តែច្រើននៅក្នុងសមាសភាពស្ត្រីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិតទាំងនៅក្នុងអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ។ សម្ដេចធិបតីបានអះអាងថា បច្ចុប្បន្នេះ ស្ត្រីនៅក្នុងតួនាទីធ្វើសេចក្ដីសម្រេចចិត្តក្នុងវិស័យមុខងារសាធារណៈមានចំនួន២៧ភាគរយ និងមន្ត្រីរាជការជាស្ត្រីមានចំនួន ៤២ ភាគរយ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា វត្តមាននិងភាពជោគជ័យរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ នៅក្នុងធុរកិច្ច ក្នុងសិល្បៈ កីឡា នៅក្នុងវិស័យសន្តិសុខ ការពារជាតិ ក៏ដូចជាតួនាទីនៅក្នុងការដឹកនាំ កាន់តែមានការរីកចម្រើន និងកាន់តែកើន ដែលនេះបញ្ជាក់ថាបើសិនជាផ្ដល់ឱកាសស្មើគ្នាស្ត្រីក៏មាននៅក្នុងការទាញយកនូវសក្ដានុពលដែលអាចធ្វើបាននិងមានជោគជ័យ។

សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំងទៅលើតួនាទីរបស់ស្ត្រី នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើស្ថាប័ននូបណីយកម្ម និងការបញ្ជ្រាបយ៉េនឌ័រនៅតាមក្រសួង-ស្ថាប័ននានាទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ដោយបានផ្ដល់បរិយាកាសអំណោយផល និងកាលានុវត្តភាពដល់ស្ត្រី ចូលរួមប្រកបដោយសក្ដានុពល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា