ជំងឺស្ត្រូកអាចបណ្តាលមកពីមនុស្សមានទម្លាប់ក្រគេង ឬពន្យារពេលគេងជ្រុលខ្លាំងពេក

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (Stroke) ជាមូលហេតុចម្បងទីមួយនៃពិការភាពនៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំឡើងទៅ ។ មនុស្សភាគច្រើនចាត់ទុកជំងឺដាច់សរសៃឈាមខួរក្បាលជាកង្វល់ប្រចាំជីវិតដ៏ធំផុត ហើយមានតែ ១០%ប៉ុណ្ណោះដែលកើតលើមនុស្សវ័យក្រោម ៤៥ឆ្នាំ ។ នៅរយៈពេលរវាង ៥០ឆ្នាំចុងក្រោយនេះ អត្រានៃជំងឺស្ត្រូកមានការថយចុះប្រហែល ៤០ភាគរយនៅប្រទេសអភិវឌ្ឍន៍ ប៉ុន្តែមានការកើនឡើងខ្ពស់នៅបណ្តារប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ។ នេះបើតាមគេហទំព័រ Healthline ដែលសិក្សាអំពីសុខភាពសកល ។

ការសិក្សាបានបង្ហាញឱ្យឃើញថា សព្វថ្ងៃជំងឺស្ត្រូក ឬជំងឺដាច់សរសៃឈាមខួរក្បាលមានពីរប្រភេទគឺ Ischemic Stroke និង Hemorrhagic Stroke ។ គេរកឃើញថា ៨៧% នៃជំងឺដាច់សរសៃឈាមខួរក្បាល គឺជា Ischemic Stroke ហើយជំងឺនេះកើតឡើងពេលដែលសរសៃឈាម ដែលមានតួនាទីដឹកនាំឈាមទៅកាន់ខួរក្បាលត្រូវរាំងស្ទះដោយឈាមកក ខ្លាញ់កក ឬកម្ទេចកម្ទីផ្សេងៗ ដែលបណ្តាលឱ្យប៉ះពាល់ដល់លំហូរឈាមទៅកាន់ខួរក្បាល ។

អាការៈជំងឺដាច់សរសៃឈាមខួរក្បាល Ischemic Stroke អាចសម្គាល់បាន មានដូចជា ស្ពឹក ឬខ្សោយមួយចំហៀងខ្លួន ឬមុខ, ពិបាកនិយាយ ដើរ និងចលនារាងកាយ, ឧស្សាហ៍ឈឺក្បាល និងវិលមុខ, លទ្ធភាពមើលឃើញខុសប្រក្រតី, ហើយពេលខ្លះមិនអាចរក្សាលំនឹងខ្លួនបាន ។ ចំណែកជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទពីរ Hemorrhagic Stroke វាកើតឡើងនៅពេលដែលសរសៃឈាមខួរក្បាលត្រូវបែកធ្លាយ ឬផ្ទុះសសៃឈាម ។

ជំងឺដាច់សរសៃឈាមខួរក្បាល Hemorrhagic Stroke អាចកើតឡើងតាមរយ:កត្តាសម្ពាធឈាមឡើងខ្ពស់, ការប្រើប្រាស់ថ្នាំដែលជួយឱ្យឈាមរត់បានល្អ (Anticoagulants), ការប៉ោងសរសៃអាកទែ (Aneurysms) ដែលអាចធ្វើឱ្យផ្ទុះ, គ្រោះថ្នាក់ផ្សេងៗ ឧទាហរណ៍គ្រោះថ្នាក់ចរាចរណ៍, ការស្ទះសរសៃឈាម (Ischemic) ដែលអាចបណ្តាលឱ្យធ្លាយ ឬផ្ទុះសរសៃឈាម ។ ទន្ទឹមគ្នានេះ គេអាចសម្គាល់អាការៈមួយចំនួនរបស់អ្នកជំងឺប្រភេទ Hemorrhagic Stroke ដូចជា សន្លប់, ក្អួត, ឈឺក្បាល វិលមុខ, ស្ពឹកនិងខ្សោយមួយចំហៀងខ្លួន, ប្រកាច់, និងមិនអាចរក្សាលំនឹងខ្លួនបានល្អ ។

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលភាគច្រើនអាចមានសភាពធ្ងន់ធ្ងរបណ្តាលឱ្យស្លាប់ ឬក៏បន្សល់នូវភាពពិការ ទោះបីបច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ ។ បច្ចុប្បន្នមានការស្រាវជ្រាវជាច្រើនស្វែងរកវិធីបង្ការកុំឱ្យកើតមានជំងឺនេះ ។ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជីវិតរស់នៅប្រចាំថ្ងៃ ជាកត្តាចម្បងអាចបង្ការជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន រួមមានការគិតគូរពីរបបអាហារប្រចាំថ្ងៃ លំហាត់ប្រាណឱ្យបានទៀងទាត់ និងធ្វើសកម្មភាពផ្សេងៗ ។ ទម្លាប់ក្រគេង ឬពន្យារពេលគេងខ្លាំងពេក ក៏ជាកត្តារួមផ្សំងាយឱ្យមនុស្សគ្រោះថ្នាក់ដល់សរសៃឈាមខួរក្បាលដែរ ។

ដើម្បីបញ្ជៀសបញ្ហាសុខភាពខាងលើនេះ ការគិតគូរពីរបបអាហារ និងការផ្លាស់ប្តូរទម្លាប់រស់នៅដោយគិតពីសុខភាពជាកត្តាសំខាន់បំផុត ។ របបអាហារទទួលទានរាល់ថ្ងៃ តម្រូវឱ្យពិសារអាហារដែលមានជាតិអំបិលតិចបំផុត ត្រូវពិសាបន្លែ និងផ្លែឈើឱ្យបានច្រើនមុខ និងត្រូវបញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃ ។ ទទួលទានអាហារសុខភាព ( Healthy Diet) នឹងអាចកាត់បន្ថយហានិភ័យតាមរយៈការការពារជំងឺមួយចំនួន ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ ជំងឺធាត់ ជំងឺគេងស្រម៉ុក និងជំងឺសរសៃឈាមបេះដូងជាដើម ។

ទន្ទឹមគ្នានេះការធ្វើលំហាត់ប្រាណ អាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្ករផ្សេងៗទៀត នៃជំងឺសរសៃឈាម ។ មនុស្សគ្រប់រូបត្រូវធ្វើលំហាត់ប្រាណឱ្យបានយ៉ាងតិចបីទៅបួនដងក្នុងមួយសប្តាហ៍ ហើយម្ដងៗមានរយៈពេលយ៉ាងតិច ៣០នាទី ។ ប៉ុន្តែក៏ត្រូវចាំដែរថា លំហាត់ប្រាណត្រូវសមស្របតាមកម្លាំង និងកាយសម្បទារបស់ខ្លួន ។

ដោយឡែកកត្តាផ្សេងៗទៀតដែលបុគ្គលត្រូវយកចិត្តទុកដាក់ ដូចជា ត្រូវរក្សាលំនឹងទម្ងន់ឱ្យបានសមស្រប សម្រាប់បុរសរង្វង់ចង្កេះកុំឱ្យលើសពី ៩០សង់ទីម៉ែត្រ ។ ចំណែកនារីរង្វង់ចង្កេះកុំឱ្យលើសពី ៨០សង់ទីម៉ែត្រ ។ ប្រការចាំបាច់បំផុតត្រូវទៅពិនិត្យ និងព្យាបាលជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ និងជំងឺបេះដូងនិងសរសៃឈាមឱ្យបានត្រឹមត្រូវជាមួយវេជ្ជបណ្ឌិតជំនាញ ។ ទម្លាប់តាមដានសុខភាពជាប្រចាំជាជម្រើសល្អបំផុតដែលដឹងច្បាស់ពីអាការៈស្ត្រូកទាន់ពេលវេលា ។

គួរបញ្ជាក់ថា ការទទួលទានអាហារត្រឹមត្រូវ ហាត់ប្រាណជាប្រចាំ និងការពិនិត្យសុខភាពទៀងទាត់ មិនត្រឹមតែការពារជំងឺស្ត្រូកនោះទេ វាជួយការពារជំងឺផ្សេងៗផងដែរ ។ របបអាហារល្អសម្រាប់អ្នកដែលមានជំងឺលើសឈាម សូមគិតដល់សាច់ត្រី បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញាជាតិ អំបិលតិច ស្ករតិច ចៀសវាងអាហារខ្លាញ់ និងអាហារកែច្នៃ ។ ជាថ្មីម្តងទៀត សូមចងចាំថា ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាគន្លឹះសំខាន់ជួយដល់សុខភាពទូទៅ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...