ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។ បេក្ខជនក៏អាចមានឱកាសទៅបន្តការសិក្សាវគ្គខ្លីនៅក្រៅប្រទេសជាដៃគូជាច្រើនប្រទេសផងដែរ ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនឱ្យសិក្សារួមមាន បរិញ្ញាបត្រវិទ្យាសាស្រ្តបរិស្ថាន និងការគ្រប់គ្រង, បរិញ្ញាបត្របច្ចេកវិទ្យាអាហារ, បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចកសិកម្ម, បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍អន្តរជាតិ ។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្របរិស្ថាន និងបរិញ្ញាបត្រជាន់ខ្ពស់ជិវបច្ចេកវិទ្យា ។ និស្សិតទាំងអស់នឹងមានឱកាសទទួលបានបទពិសោធន៍មួយ ឬពីរឆមាសទៅសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យដៃគូនៅប្រទេសជាច្រើនដូចជា កាណាដា អូស្រ្តាលី អាល្លឺម៉ង់ បារាំង កូរ៉េ ជប៉ុន ថៃ តៃវ៉ាន់ ឥណ្ឌូនេស៊ី និងបណ្តាប្រទេសអាស៊ីផ្សេងៗទៀត ។

លក្ខខណ្ឌដែលបេក្ខជនអាចស្នើពាក្យអាហារូបករណ៍បាន មិនមែនជាពលរដ្ឋ ឬសញ្ជាតិវៀតណាម, មានជំនាញភាសាអង់គ្លេសខ្ពស់, មានស្មារតី និងការតាំងចិត្តខ្ពស់ក្នុងការសិក្សាអាហារូបករណ៍, មានសញ្ញាបត្រតេស្តភាសាអង់គ្លេស IELTS ៥,៥ ឡើងទៅ ឬសញ្ញាបត្រភាសាអង់គ្លេសដែលមានតម្លៃស្មើ ។ សម្រាប់ថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានអាយុតិចជាង៣០ឆ្នាំ (គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣) ។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងមានអាយុតិចជាង៤០ឆ្នាំ (គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣) ។

លើសពីនេះ ឯកសារចាំបាច់បន្ថែមដែលបេក្ខជនត្រូវមានដូចជា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិច្បាប់ចម្លង (សញ្ញាបត្រសាកលវិទ្យាល័យច្បាប់ចម្លងសម្រាប់និស្សិតអនុបណ្ឌិត) ប្រតិចារិកវិទ្យាល័យ (ប្រតិចារឹកសាកលវិទ្យាល័យសម្រាប់និស្សិតអនុបណ្ឌិត) ប្រវត្តិរូបសង្ខេប (មានរូបថត) លិខិតបញ្ជាក់មិនមានទោស លិខិតពិនិត្យសុខភាព (មេរោគអេដស៍ ជំងឺរលាកថ្លើមប្រភេទ B ការធ្វើតេស្តឈាមជំងឺរបេង SARS-COV-2) ។ លើសពីនេះ វិញ្ញាបនបត្របញ្ជាក់ភាសាអង់គ្លេស ប្រតិចារិក សំបុត្រកំណើត លិខិតអនុសាសន៍ លិខិតលើកទឹកចិត្ត និង លិខិតឆ្លងដែន ។

សម្រាប់ចម្ងល់ផ្សេងៗអាចទាក់ទងទៅកាន់Email: missions@tuaf.edu.vn ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់តំណភ្ជាប់ http://aep.tuaf.edu.vn/en/admission/21-tuaf-scholarship-for-the-2022-2023-cohort-available?fbclid=IwAR2Kx_qTRfDQs_MnyN4b7IhPOZEG8wkUjvpp92PzHy_jtcCwRvnIkuDKjBs

ចាប់បើកទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។